
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4316 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016483 នាក់
ថៃឡង់ដ៍៖ រថយន្តឈ្នួល (តាក់ស៊ី) មួយគ្រឿង បានឆាបឆេះនៅលើផ្លូវរាមាទី៩ (Rama IX) ក្នុងរាជធានីបាងកក កាលពីម៉ោង ៨ និង ១០នាទីព្រឹព្រឹកថ្ងៃសៅរ៍ទី៦តុលា ដោយបណ្តាលឱ្យមនុស្ស ៥ នាក់រងរបួស រួមទាំងអ្នកបើកបរផងដែរ នៅជិតស្តុប Premier ផ្លូវស្រ៊ីនការីន (Srinakarin Road) ។ គេបានចំណាយពេល ១៥ នាទី ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ។
យោងតាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ចថៃ បានបញ្ជាក់ថា រថយន្តឈ្នួល បានបើកទៅបុករបាំងទ្រូងផ្លូវនៅឯផ្លូវសម្រាប់បត់ត្រឡប់ក្រោយ រួចក៏ក្រឡាប់ និងបណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះតែម្តង ។រថយន្តខាងលើនេះ បានប្រើសាំង និងឧស្ម័ន (ហ្គាស LPG) ប៉ុន្តែសមត្ថកិច្ចមិនទាន់ហ៊ានវាយតម្លៃថា វាបណ្តាលឱ្យកើតមានអគ្គិភ័យនោះទេ ខណៈការស៊ើបអង្កេតពីមូលហេតុពិតប្រាកដ កំពុងតែបន្ត ។សូមបញ្ជាក់ថាករណីយ៍ឡានប្រើហ្គាសផ្ទុះឆេះនេះបានកើតឡើងបន្ទាប់ការផ្ទុះឆេះឡានក្រុងដឹកសិស្សបណ្តាលឲ្យមានមនុស្សជាង២០នាក់ស្លាប់។
សូមបញ្ជាក់ថានៅប្រទេសថៃ មនុស្សប្រហែល ២០,០០០នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំ ដោយគិតជាមធ្យមមានច្រើនជាង ៥០នាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ ២០២៤។តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេទី ២នៅអាស៉ី បន្ទាប់ពីប្រទេសនេប៉ាល់ ហើយជាប់ចំណាត់ថ្នាក់ទី ១៦នៅលើពិភពលោក ដូចគ្នានឹងប្រទេសឆាដ Chad ប្រទេស Guinea-Bissau ដែរ។ អង្គការឃ្លាំមើលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសថៃ (Thai RSC) បានឱ្យដឹងថា នៅឆ្នាំនេះ មានអ្នកស្លាប់ជាង ១០,០០០ នាក់ និងរបួស ៦០០,០០០នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
អត្រាគ្រោះថ្នាក់ និងអ្នកស្លាប់កើនឡើងខ្ពស់ មាននៅអំឡុងពេលប្រារព្ធពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំថ្មី និងសង្ក្រាន្ត ក៏ដូចជាបុណ្យអុំទូក។ ការបើកបហួសល្បឿនកំណត់ បើកបរក្នុងលក្ខណៈស្រវឹង ស្ថានភាពផ្លូវមិនល្អ និងយានយន្ដគ្មានសុវត្ថិភាព សុទ្ធតែបានរួមចំណែកបង្កគ្រោះថ្នាក់ចរារណ៍។គួរបញ្ជាក់ថា ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យ ថៃ ខាតបង់សេដ្ឋកិច្ច គិតជាទំហំទឹកប្រាក់ប្រហែល ១៥.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ស្មើនឹងជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស៕