» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11552 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701723 នាក់

ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន


​ម៉ាឡេស៊ី​៖ ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ា​ឡោ​ស៉ី ណា​ជីប រ៉ា​ហ្សា​ក់ គឺ​លោកស្រី រ៉ូ​ស្មា​ហ៍ មែន​សួរ (Rosmah Mansor) ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ MACC នៃ​ប្រទេស​ម៉ាឡេស៊ី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​នៃ​មូលនិធិ​រដ្ឋ 1MDB​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មេធាវី​របស់​ស្រី ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃ​ពុធ ទី​០៣ ខែតុលា ឆ្នាំ​២០១៨​។​a nazip wife 

​លោកស្រី​រ៉ូ​ម៉ាស​( Rosmah) ត្រូវបាន​នាំខ្លួន​ទៅកាន់​ទី​ស្នាក់​របស់ MACC ដើម្បី​សួរចម្លើយ នៅក្នុង​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ ទាក់ទិន​នឹង​មូលនិធិ​រដ្ឋ 1 Malaysia Development Berhad (1MDB) បន្ទាប់ពី​ក្រុម​អ្នក​ស៉ើ​ប​អង្កេត​បាន​ចំណាយពេល​ជិត ១៣​ម៉ោង ដើម្បី​ថត​សំឡេង​នៃ​ពាក្យសម្តី​របស់លោក​ស្រី​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នោះ​។​

​សូមបញ្ជាក់ថា​៖​កាល​ស្វាមី​នៅ​កាន់អំណាច​នោះ ពេល​លោកស្រី Rosmah បង្ហាញមុខ​នៅ​សាធារណៈ​ម្តងៗ តែង​ត្រូវ​មហាជន​សំឡឹងមើល​មិន​ដាក់​ភ្នែក​នោះឡើយ ដោយសារតែ​លោកស្រី​ប្រើប្រាស់​សម្ភារៈ និង​គ្រឿងអលង្កា​ទំនើបៗ ព្រមទាំង​ឡូយឆាយ ។​

​គួរ​ជម្រាប​ថា លោក ណា​ជីប វិញ​គិត​មកទល់ពេលនេះ បាន​រង​បទចោទប្រកាន់​សរុប ៣២​ករណី រួមមាន​ទាំង​ការលាង​លុយកខ្វក់ រហូតដល់​ការបំពាន​អំណាច និង​ការរំលោភ​ទំនុកចិត្ត ដោយ​ព្យាយាម​បិទបាំង​ថា តើ​លុយ​រាប់ពាន់​លាន​ដុល្លារ បាន​បាត់​ចេញពី​មូលនិធិ 1MDB ដែល​រូបលោក​បាន​បង្កើតឡើង​ផ្ទាល់​ដោយ​របៀប​ណា​៕a nazip for life 

​