» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10107 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700278 នាក់

ព្រះមហាក្សត្រ​ថៃ​ប្រកាស​ដាក់ឱ្យ​ប្រើ​ច្បា​ប់រៀប​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា


​ប្រទេស​ថៃ​៖ ព្រះមហាក្សត្រ​ថៃ បានចេញ​ព្រះរាជក្រម​ប្រកាស​ដាក់ឱ្យ​ប្រើ​ច្បាប់​អាពាហ៍ពិពាហ៍​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋសភា កាលពី ដើមឆ្នាំ​កន្លងទៅនេះ ។​ព្រះរាជក្រម​នេះ​បានធ្វើឱ្យ​ថៃ​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​កន្លែង​ទី​៣ ក្នុង​តំបន់​អាស៊ី​ដែល​ទទួលស្គាល់​ការរៀប​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a thai marry 

​ព្រះ​រាជ្យ​ក្រម​របស់​ព្រះមហាក្សត្រ​ត្រូវបាន​ចេញផ្សាយ​នៅលើ​ព្រឹត្តិប័ត្រ royal gazette របស់​ព្រះបរមរាជវាំង​ថៃ កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៤ ខែកញ្ញា ដែល​នេះ​មាន ន័យ​ថា​ច្បាប់​ខាងលើ​នឹងត្រូវ​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​១២០​ថ្ងៃ ដែល​ត្រូវ​នឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៥​។​នៅក្នុង​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នានេះ ត្រូវបាន​គេ​ប្រើ​ជា​វាក្យសព្ទ​ថា “​អព្យាកត​សមភេទ​”(gender-neutral) ដែលមាន​ន័យ​សំដៅ​ទៅលើ “​បុរស​” ឬ “​នារី​” ប្តី ឬ “​ប្រពន្ធ​” អាចមាន​សិទ្ធិ​រៀបការ​ភេទ​ដូចគ្នា​បាន​។​

​គួរ​រំលឹក​ផងដែរ​ថា នៅលើ​ពិភពលោក​យើង​នេះ មាន​ប្រទេស​ច្រើនជាង​៣០ ដែលមាន​នីត្យានុកូលភាព​អាចឱ្យ​មនុស្ស​មាន​ភេទ​ដូចគ្នា​រៀបការ​បាន​ដោយ​សេរី ក្នុងនោះ​ប្រទេស​ហូ​ឡង់​បាន​ក្លាយទៅជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ចំពោះ​ការរៀប​ការ​មនុ​ស្សមាន​ភេទ​ដូចគ្នា​កាលពី​ឆ្នាំ​២០០១ ប្រកបដោយ​ភាព​អឹកធឹក​។​​ដោយឡែក​ប្រទេស​ឥណ្ឌា​ឯណោះ​វិញ តុលាការ​កំពូល​បាន​ពន្យា​ពេល​លើ​សេចក្តីសម្រេច​ស្តីពី​ការ​រៀបការ​សមភាព​ភេទ​នេះ​កាលពី​ឆ្នាំមុន ខណៈ​ទីក្រុង​ហុងកុង​នោះ​វិញ​តុលាការ​កំពូល​បាន​បញ្ឈប់​ទាំងស្រុង​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​កិច្ច​អាពាហ៍ពិពាហ៍​សមភាព​ភេទ​ពេញលេញ​នោះឡើយ​.​។​​គួរ​បញ្ជាក់ថា ច្បាប់​រៀប​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក៏ត្រូវ​បានអនុម័ត​ផងដែរ​ពី​ព្រឹទ្ធសភា​ថៃ​កាលពី​ខែមិថុនា​កន្លងទៅ​៕a thai marry1 

​