» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4174 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016341 នាក់

លោក​ថាក់ស៊ីន​ប្រកាស​ចូល​ស្រុក​វិញ​ខែកក្កដា​បន្ទាប់ពី​ការបោះឆ្នោត​ដែល​រំបឹងថា​គណបក្ស​ភឿ​ថៃ​នាំមុខ​

​ថៃ​៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា ដែល​បាន​រត់​និរទេស​ខ្លួន​ទៅ​នៅ​ទីក្រុង​ឌូ​បៃ ជិត​២​ទសវត្សរ៍​កាលពី​ថ្ងៃ​អង្គ​គា​រ៍​ទី​៩​ឧសភា​បានប្រកាស​តាម​បណ្តាញ​សង្គម​ទ្វី​ទ​រ័​ថា លោក​គ្រោង​ចង់​វិល​ត្រលប់​ទៅ​រស់នៅ​ប្រទេស​ថៃ​វិញ ដើម្បី​ទៅ​មើលថែ​ចៅ ព្រោះថា​នៅ​ថ្ងៃទី​២៦​កក្កដា ខាងមុខ លោក​នឹងមាន​អាយុ ៧៤​ឆ្នាំ​។ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​នៅ​ឆ្នាំ​២០០៦ មុននឹង​រត់​ភៀសខ្លួន​ទៅ​នៅ​បរទេស នៅបាន​អះអាងថា លោក​ត្រៀមខ្លួន​ដើម្បី​តទល់ នៅ​ចំពោះមុខ​តុលាការ​ថៃ ដែល​ធ្លាប់បាន​កាត់ទោស​កំបាំង​មុខ ឲ្យ​លោក​ជាប់ពន្ធនាគារ ២​ឆ្នាំ ក្នុង​សំណុំរឿង​រំលោភ​អំណាច​។ ការចោទប្រកាន់​ដែល​លោក​ថាក់ស៊ីន​ធ្លាប់បាន​បដិសេធ​ទាត់ចោល​។​a thak dau 

​ការប្រកាស​របស់លោក​ថាក់ស៊ីន ដែលជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល និង​បន្ត​មាន​ប្រជាប្រិយភាព នៅក្នុង​ចំណោម​ប្រជាជន​ថៃ គឺជា​សារ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គេ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ភឿ​ថៃ នៅ​ថ្ងៃទី​១៤​ឧសភា​ខាងមុខ​។​​ការស្ទង់មតិ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​បង្ហាញថា គណបក្ស​ភឿ​ថៃ គណបក្សប្រឆាំង​ធំជាងគេ ដែល​ដឹកនាំ​ដោយ​កូនស្រី​របស់លោក​ថាក់ស៊ីន នៅតែ​នាំមុខគេ នៅក្នុង​លទ្ធផល​ឆ្នោត ចំណែក​គណបក្ស​ថ្មី​របស់លោក​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ ប្រា​យុទ្ធ ចាន់​អូ​ចា ឈ្មោះ រួបរួម​ជាតិ​ថៃ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ ក្រោយ​គណបក្ស​Move Forward ដែល​កំពុង​ឡើង​កូដ​ប្រជាប្រិយ​ក្នុងចំណោម​យុវជន​ថៃ ដែល​ស្រេកឃ្លាន ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​ថៃ​។

​ដំណឹង​ស្តីពី​គម្រោង​វិល​ត្រលប់​របស់លោក​ថាក់ស៊ីន​អាចជួយ​ជំរុញ​សំឡេងគាំទ្រ​គណបក្ស​ភឿ​ថៃ​កើនឡើង​មួយកម្រិត ប៉ុន្តែ ជាមួយគ្នា​នោះ វា​ក៏​អាចជា​ដើមហេតុ​ទាក់ទាញ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​របស់​ក្រុម​អាវ​លឿង ដែលជា​អ្នករាជានិយម អ្នករស់នៅ​ទីក្រុង​។ បាតុកម្ម​កងទ័ព​អាច​ប្រើ​ជា​លេស ដើម្បី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រាល់​អនាគត​រដ្ឋាភិបាល​ណា​ដែលមាន​ពាក់ព័ន្ធ​ជាមួយ​គ្រួសារ​ថាក់ស៊ីន​។ ប៉ុន្តែ នៅក្នុង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ លោកស្រី ភែ​ថង​ថា​ន កូនស្រី​របស់លោក​ថាក់​ស៊ីន ដែលមាន​វោហា​ស័ព្ទ និង​មាន​ប្រជាប្រិយ​ភាពមិន​ចាញ់​ឪពុក​បានបង្ហាញ​សុទិដ្ឋិនិយម​ថា ទំនង​គ្មាន​រដ្ឋប្រហារ​សាជាថ្មី ក្នុងករណី​គណបក្ស​ភឿ​ថៃ ទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត​លើក​នេះ​។​

ទោះបីយ៉ាងណា​សម្រាប់​គណបក្ស​ភឿ​ថៃ ត្រូវបានគេមើលឃើញថាការ​ប្រឈម​នៅ​ចំពោះមុខ​សព្វថ្ងៃ មិនមែន​រដ្ឋប្រហារ​យោធា ប៉ុន្តែ គឺ​ការឡើង​កូដ របស់​គណបក្ស​Move Forward “​បោះជំហាន​ទៅមុខ​” គណបក្សប្រឆាំង​មួយទៀត ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងចំណោម​យុវជន​ថៃ ដែល​ទាមទារ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុងសង្គម​ថៃ​។ គណបក្ស​ភឿ​ថៃ​បារម្ភ​ថា ការបាត់បង់​អ្នកគាំទ្រ​ទៅក្នុង​ដៃ​របស់​គណបក្ស​ចលនា​ឆ្ពោះទៅមុខ​(Move Forward)​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​គណបក្ស​ភឿ​ថៃ​អាច​សម្រេច​គោលដៅ ដែល​ខ្លួន​ចង់បាន នោះ​គឺ​ការទទួលបាន​អាសនៈ ជាង​៣០០​អាសនៈ​នៅ​រដ្ឋសភា ដែលជា​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា​។​​ទោះ​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា ប៉ុន្តែ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ភឿ​ថៃ ដូចជា លោកស្រី ភែ​ថង​ថា​ន ដែលជា​កូនស្រី​របស់លោក​ថាក់ស៊ីន មិន​ប្រាកដថា នឹង​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពីស​ភាធ្វើនាយករដ្ឋមន្ត្រីទេ។​

 រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ តាក់តែង​ដោយ​រដ្ឋាភិបាលយោធា នៅចាំ​ខ្ទាស់​ជើង​មិន​ឲ្យ​បក្សប្រឆាំង​ដែល​ឈ្នះឆ្នោត​អាច​កាន់តំណែង​នាយករដ្ឋមន្ត្រី​។ សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០​រូប ដែល​កើតចេញពី​ការជ្រើសរើស​ផ្ទាល់​របស់​កងទ័ព ទៅតាម​រដ្ឋធម្មនុញ្ញ​ថ្មី និង​ដែលមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជាមួយ​សមាជិក​រដ្ឋសភា ប្រាកដជា​បោះឆ្នោត​គាំទ្រ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​អាច​ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​សំខាន់​មួយរូប គឺ លោក ប្រា​វីដ វង្ស​សូ​វ៉ាន អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ក្នុង​រដ្ឋាភិបាល​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។​​សូមបញ្ជាក់ថា លោក​ប្រា​វីដ វង្ស​សូ​វ៉ាន​ដែលជា​ប្រធាន​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ បក្ស​កាន់អំណាច ត្រូវបាន​គណបក្ស​ជ្រើសរើស​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ចំណែក លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​ដើរ​ចេញពី​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ ដែល​ធ្លាប់​គាំទ្រ​ឲ្យ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៩ ដើម្បី​ទៅ​ចូលរួម​ដឹកនាំ​គណបក្ស​រួបរួម​ជាតិ​ថៃ ដែល​ទីប្រឹក្សា​ម្នាក់​របស់លោក​បាន​បង្កើត​ឡើង នៅ​ឆ្នាំ ២០២១​។​a thak  da