» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11385 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701556 នាក់

អតីត​នាយករដ្ឋមន្ត្រី​ដែល​និរទ្ទេស​ខ្លួន​ប្រាប់ថា​លោក​នឹង​វិល​ចូល​ស្រុក​វិញ​ដោយ​មិន​ពឹង​គណបក្ស​ណា​ឡើយ​!

​ប្រទេស​ថៃ​៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​កំពុង​រត់គេច ខ្លួន​បាន​ទទូចថា ការវិលត្រឡប់ របស់លោក​ទៅកាន់​ប្រទេស​ថៃ នឹង​មក​ដោយ​គ្មាន ជំនួយ​ពី​គណបក្ស​ភឿ​ថៃ ឬ​គណបក្ស Palang Pracharath របស់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ដែល​កំពុងកាន់​អំណាច​នោះទេ​។​តែ​ការវិល​ចូល​ស្រុក​វិញ​នេះ នឹងត្រូវ​បានប្រកាស​ដោ​យ​កូនស្រី របស់លោក​ឈ្មោះ Paetongtarn ដែលនឹងឈរឈ្មោះជាំនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។​a thak dau 

​សារព័ត៌មាន​ថៃ The Nation ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក​ថាក់ស៊ីន បានធ្វើ​សេចក្តី ប្រកាស​ចុងក្រោយ ស្តីពី​ការវិលត្រឡប់​ទៅកាន់​មាតុភូមិ​វិញ ក្នុងអំឡុងពេល​ពិភាក្សា​មួយ នៅលើ​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម Clubhouse កាលពី​យប់​ថ្ងៃ​អង្គារ​។​ការប្រកាស​វិល​ចូល​ស្រុក​វិញ​នេះ បាន​កើតឡើង​ចំពេល​មាន​ពាក្យ ចចាមអារ៉ាម​ថា គណបក្ស Palang Pracharat និង គណបក្ស ភឿ​ថៃ បានធ្វើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​លោក ថាក់ស៊ីន ដើម្បី​ត្រលប់​មកវិញ បន្ទាប់ពី​ការបោះឆ្នោត​សកល ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែឧសភា​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បាន​ឆ្លើយ​សំណួរ​របស់​អ្នកគាំទ្រ ក្នុង​វគ្គ​ផ្សាយ​ផ្ទាល់​ដែល​ធ្វើឡើង ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក CARE Kid Kluan Thai (Think and Move Thailand)​។ នៅពេល​សួរថា តើ​ពេលណា​ដែល​លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​ថៃ លោក ថាក់ស៊ីន បាន​បង្ហើប​ថា លោក​មាន​ជំងឺ​កាលពី​ឆ្នាំមុន ដែល​រំខាន​ដល់​គម្រោង​ត្រឡប់មក​ប្រទេស​វិញ​។ លោក​ថា «​ទោះយ៉ាងណា​ក៏ដោយ ខ្ញុំ​អាច​បញ្ជាក់ថា ខ្ញុំ​នឹង​ត្រឡប់មកវិញ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​នៅទីនេះ​ថា ខ្ញុំ​នឹងមិន​ស្វែងរក​ជំនួយ​ពី​គណបក្សនយោបាយ​ណាមួយ រួមទាំង​ភឿ​ថៃ​ផងដែរ​។ ខ្ញុំ​នឹង​ពឹង​លើ​ចិត្ត របស់ខ្ញុំ​ផ្ទាល់ ដូច្នេះ​កុំ​បារម្ភ​ពី​ខ្ញុំ​»​។​​លោក​ថាក់ស៊ីន​បាន ស្នើឱ្យ​អ្នកគាំទ្រ​រង់ចាំ​ស្តាប់​ការប្រកាស​របស់​កូនស្រី​ពៅ​របស់គាត់​ឈ្មោះ Paetongtarn ដែល​នឹងត្រូវ​បង្ហាញខ្លួន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី របស់​គណបក្ស​ភឿ​ថៃ សម្រាប់​ការបោះឆ្នោត​បន្ទាប់​។​

​ទាក់ទង​និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ប្រី​យ៍​ភាព​នេះ​ផងដែរ​អតីត​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នកជំនាញ​ផ្នែក​ច្បាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ត្មិះ​តិះដៀល​អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​រត់គេចខ្លួន ដោយ​ប្រកាសថា លោក​អាច​ហោះហើរ​ទៅគ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​បាន ប៉ុន្តែ​នឹង​ជាប់គុក​ប្រសិនបើ​លោក​ត្រឡប់មក​ប្រទេស​ថៃ​វិញ​។​​សារព័ត៌មាន The Nation ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក Nipit Intarasombat សមាជិកសភា​ប្រាំបី​សម័យ​នៅ​ខេត្ត Phathalung បាន​និយាយថា “​លោក ថាក់ស៊ីន នៅតែ​ជា​អ្នកមាន​ដែល​អាច​ហោះហើរ​បាន​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក លើកលែងតែ​ប្រទេស​ថៃ​”​។​

​លោក Nipit អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ក្នុងការ​បង្ហោះ​តាម Facebook​ថា “​គាត់​មិនអាច​មកដល់​ទីនេះ​បានទេ​។ អ្វីដែល​គាត់​អាចធ្វើ​បាន​គឺ​មើលងាយ​មាតុភូមិ​របស់គាត់​នៅពេលដែល​គាត់​បាន​នៅលើ​យន្តហោះ​» ។​លោក Nipit បាន​និយាយទៀតថា លោក​មិនអាច​យល់បាន​ថា តើ​គណបក្ស​ភឿ​ថៃ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ស្ថិតនៅក្រោម​ការបញ្ជារ​បស់​លោក​ថាក់ស៊ីន អាច​ផ្តល់​ដំណោះស្រាយ ដោយ​គ្មាន​ការជាប់​ពន្ធនាគារ​សម្រាប់​លោក ថាក់ស៊ីន យ៉ាងដូចម្តេច បើទោះបីជា​ខ្លួន​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​ក៏ដោយ​។​ឯ​លោកនាយក​រដ្ឋមន្ត្រី​ថៃ គឺ​លោក ប្រា​យុទ្ធ ចាន់ អូ​ចា កាលពី​ថ្ងៃ​ពុធ បាន​ប្រតិកម្ម​យ៉ាង​ខឹងសម្បារ ចំពោះ​សំណួរ​អំពី​អតីត​នាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។​

​សារព័ត៌មាន​ថៃ Bangkok Post ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក ថាក់ស៊ីន បាន​និយាយថា លោក​ជឿថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ នឹង​បញ្ជៀ​ស​ការរំលាយ​សភា នៅពេលនេះ ខណៈដែល​គណបក្ស United Thai Nation (UTN) របស់លោក នៅតែ​មិនទាន់​រួចរាល់ សម្រាប់​ការបោះឆ្នោត​សកល​ខាងមុខ​។​​ឧ​ត្ត​ម​សេនីយ ប្រា​យុទ្ធ​នាយករដ្ឋមន្ត្រី បាន​និយាយ​ពេល​គាត់​ដើរ​ចេញពី​វេទិកា ហើយ​ដើរ​សំដៅទៅ​ឡាន​រង់ចាំ​មួយ​ថា “​កុំ​និយាយ​អំពី​បុរស​នោះ​។ ខ្ញុំ​មិន​ចូលចិត្ត​ទេ​” ។ លោក​បាន​ថ្លែង បន្ទាប់ពី​បានធ្វើ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​នគរបាល នៅ​ទីស្នាក់ការ​ប៉ូលិស​ភូមិន្ទ​ថៃ​៕ a brayuta 

​