» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10626 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700797 នាក់

ក្រសួងកសិកម្ម​បកស្រាយ​រឿង​ហ្ម៉​ដំរី​ឈ្មោះ​ឡាក់​គី​ហើយ​រដ្ឋមន្ត្រី​លូកដៃ​លោកខៀវកាញ៉ារិទ្ធផ្តល់យោបល់!


​ភ្នំពេញ​៖​ហ្មដំរី​ម្នាក់​ក្នុងចំណោម​ហ្ម​ផ្សេងទៀត​របស់ ដំរី​ឈ្មោះ Lucky លោក ទ្រី ស៊ី​ថេ​ង ជា​បុគ្គលិក​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance ) មិនមែនជា​មន្ត្រីរាជកា​រ ឬ​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​សួនសត្វ​ភ្នំ​តា​ម៉ៅ​នៃ​រដ្ឋបាល​ព្រៃឈើ​ទេ​។​គាត់​លាឈប់​ពី​ការងារ​ដោយសារ​រឿង​ផ្ទៃក្នុង​របស់​អង្គការ​Wildlife Alliance​។​​នេះ​ជាស​ម្តី​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​តាមរយៈ​សេច​ក្តិ​ជូនដំណឹង​។​តែយ៉ាងណាលោកឌិតទីណារដ្ឋមន្ត្រីក៏បានប្រកាសជួបលោកទ្រីស៊ីថេនដើម្បីក្តាប់សាច់រឿងផងដែរ។a lucky1 
​

ឥឡូវ​យើង​មក​ដឹង​ប្រវត្តិ​របស់​ឡាក់​គី នឹង​លោក​ទ្រី ស៊ី​ថេ​ង​វិញ​..​ម្តង​ហេតុ​អី​បានជា​គាត់​ធ្វើ​ឲ្យ​ដំរី​ស្រលាញ់​គាត់​ម្លេះ​?​។​​លោក​ទ្រី​ស៊ី​ថេ​ង គឺជា​បុគ្គលិក​សួនសត្វ​ភ្នំ​តា​ម៉ៅ គាត់​បាន​មើលថែ​ដំរី​ឈ្មោះ​ឡាក​គី​( Lucky )​នេះ​តាំងពី​អាយុ​ប្រហែល​៦​ខែ បន្ទាប់ពី​បាន​សង្គ្រោះ​ពី​ក្នុងព្រៃ ពេលដែល​ម្តាយ​.​វា​ត្រូវបាន​ព្រាន​.​ព្រៃ​ស​ម្លា​.​ប់​ក្នុង​ឆ្នាំ ១៩៩៩ គិត​មកដល់ពេលនេះ ២៦​ឆ្នាំ​។ ដល់​ចឹ​ង​ឡាក់​គី​ចាត់ទុក​គាត់​គឺជា​សាច់ញាតិ​តែ​១​គត់​របស់​វា វា​ស្រលាញ់​លោ​កស​ស៊ី​ថេ​ង​ណាស់ បាត់​មុខ​មិន​បានទេ​។​

​នៅ​ថ្ងៃទី​៣០3​មិថុនា​២០២៥ តាម​ឃ្លិប​វិ​ដេ​អូ​ដែល​បង្ហោះ​ដោយ​លោក​ស៊ីថេន​ដំរី​ឡាក់​គី​ដូច​មាន​ញាណ​ពិសេស​ដឹងថា​លោក​ស៊ីថេន​ទៅ​ចោល​វា​មិន​ត្រឡ​.​ប់​វិញ​ទេ​។ វា​ខំ​រត់តាម​ស្ទាក់ផ្លូវ ចង់​ប្រាប់ថា ប៉ា​កុំទៅ​ចោល​កូន នៅ​ជាមួយគ្នា​២៦​ឆ្នាំ​ហើយ តាំងពី​កូនង៉ែត​ដល់ពេលនេះ​។​នេះ​ជា​មូលហេតុ​ដែល​សត្វ​ស្រលាញ់​អ្នក​ថែទាំ​វា​ទៅតាម​សភាវ​នៃ​សត្វ​!​។​ទោះបីយ៉ាងណា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក​ឌិ​តទី​ណា​បាន​ណាត់ជួប​លោក​ទ្រី​ស៊ីថេន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផងដែរ​។​សម្រាប់​លោក​ទ្រី​ស៊ីថេន​វិញ​លោក​បណ្ឌិត​សភាចារ​សុខ​ទូច​ប្រធាន​រា​ជប​ណ្ឌិ​សភា​ដែលជា​អ្នកគ្រប់គ្រង​ឧទ្យាន​ឬ​ស្សី​ត្រឹម​នៅ​ខេត្ត​ព្រះ​វិ​ហ៊ា​រ​ក៏បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ថាបើ​ចង់​លោក​អាច​ទទួល​លោក​ទ្រី​ស៊ីថេន​ឲ្យ​ទៅធ្វើ​ការ​នៅ​តំបន់​កសិដ្ឋាន​ឧទ្យាន​ឬ​ស្សី​ត្រឹម​បាន​។​

​ដោយឡែក​ទាក់ទង​និង​រឿង​ដំរី​ឡាក់​គី​និង​ហ្ម៉​របស់​វា​ដែល​ធ្វើ​ឲ្យ​មហាជន​រំជួលចិត្ត​អាណិត​សត្វលោក​ខៀវ​កា​ញ៉ា​រិ​ទ្ធ​អតីត​រដ្ឋមន្ត្រីក្រសួង​ព​ទ៍​មាន​និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​បានចេញ​យោបល់​តាម​បណ្តាញ​សង្គម​ថា​៖​ឃើញ​មិត្ត​ខ្លះ​ផ្ញើ​សារ​អោយ​ខ្ញុំ​ជួយ​ពិនិត្យ​ករណី​ដំរី និង អ្នកមើល​ថែទាំ​វា ។ ខ្ញុំ​សូម​មិន​លូកដៃ​ក្នុង​រឿងនេះ​ទេ ។ តែ​នៅក្នុង​ទម្លាប់​សួនសត្វ គេ​ត្រូវ​ចៀសវាង​ភាពស្និទ្ធស្នាល​ហួស​រវាង​មនុស្ស​និង​សត្វព្រៃ ដើម្បី​ទម្លាប់​សត្វព្រៃ​អោយ​ងាក​ទៅរក​សត្វ​គ្នា​វា​ផង ទម្លាប់​វា​អោយ​ឯករាជ្យ​ខ្លួនឯង​ផង ។ សត្វព្រៃ​ខុសពី​ឆ្កែ ឆ្មា ឬ សត្វ​ចិញ្ចឹម​ជាមួយ​មនុស្ស ( Pets ) នៅពេល​យើង​បណ្តោយអោយ​សត្វព្រៃ​នៅជាប់​នឹង​មនុស្ស ចាត់ទុក​មនុស្ស​ជា​ក្រុមគ្រួសារ​វា​ហើយ នៅពេល​បំបែក​គឺជា​សោក​នា​ដ្យ​កម្ម​មួយ ហើយ​ធ្វើអោយ​សត្វ stress អាច​ដល់​ឆាប់​ស្លាប់​ទៀត ( មានបទពិសោធន៍​ច្រើន​ហើយ​នៅក្នុង​ពិភពលោក ) ។ មិត្ត​យើង​ប្រហែលជា​ចាំ​រឿង​សត្វ​តោ​ដែល​ចិន​ម្នាក់​ចិញ្ចឹម​តាំងពី​តូច ដល់ពេល​មន្ត្រី​មាន​សមត្ថកិច្ច​មក​អនុវត្ត​ច្បាប់​បំបែក​វា​តើ​វា stress យ៉ាងណាទេ ? នេះ​គ្រាន់តែ​ជាការ​ជូន​មតិ​តូច​មួយ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ខាង​នេះ ។​a lucky a lucky2 a lucky3 a lucky4 a lucky5 
​