» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10416 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700587 នាក់

សម្ដេច​ហ៊ុនសែន​៖​ជោគជ័យ​នៃ​ការស្វែងរក​យុត្តិធម៌​និង​ភាព​ស្អាតស្អំ​លើ​ការចោទប្រកាន់​របស់​អតីត​មេបក្ស​ប្រឆាំង​សមរង្ស៊ី

​ភ្នំពេញ​សម្ដេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានបង្ហាញ​ពី​ជោគជ័យ​នៃ​ការស្វែងរក​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​របស់​សម្ដេច​ទៅលើ​ការចោទប្រកាន់​របស់​អតីត​មេបក្ស​ប្រឆាំង​(​សម រង្ស៊ី​) ជុំវិញ​សំណុំរឿង​ការធ្វើឃាត​លោក​ហុក ឡងឌី ដែល​សម្ដេច​បាន​សម្អាត​ខ្លួន​ដោយ​យុទ្ធសាស្ត្រ​ច្បាប់ បន្ទាប់ពី​ការចេញ​សាលក្រម​របស់​តុលាការ​ប្រទេស​បារាំង​នោះ​។​a hun kolab 

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន ២ ១១៥ អង្គ​/​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​របស់​សម្ដេច ដែលមាន​មេធាវី និង​មាន​ថ្នាក់ដឹកនាំ ក្រសួងការបរទេស អគ្គរាជទូត​ប្រចាំ​ទីក្រុង​ប៉ារីស ព្រមទាំង​មេធាវី​បារាំង ទាំង​៤​រូប ដែល​បាន​ការពារ​ក្តី ឱ្យ​ទទួលបាន​ជោគជ័យ​។ សម្ដេច​តេ​ជោ​មានប្រសាសន៍ថា «​យប់មិញ​នេះ គឺមាន​ការឃោសនា​ច្រើនណាស់ ប៉ុន្តែ​ខ្ញុំ​គួរតែ​ត្រូវ​បញ្ជាក់​តើ ហ៊ុន សែន ចង់បាន​អី បានជា​តាម​វាយ​ឯង​ដល់ផ្ទះ​… ហ៊ុន សែន ចង់បាន​ពាក្យ​ស្អាតស្អំ នៅ​ទីនោះ អត់​មាន​ចង់បាន​អី​ទេ ពួកគេ​គិតថា ពួកគេ​ឈ្នះ គេ​អាច​និយាយ​ទៅរួច​។ ក៏ប៉ុន្តែ​ខ្ញុំ​គួរតែ​ត្រូវបាន​ដកស្រង់​សាលក្រម​ទាំងមូល ដែលជា​ភាសា​បារាំង មាន ១៣ ទំព័រៗ »​។

សម្ដេច​តេ​ជោ​បន្តថា ក្នុង​សាលក្រម​ដែលជា​ភាសា​បារាំង មាន​១៣​ទំព័រ សម្ដេច​គ្រាន់តែ​ដកស្រង់​អំពី​ចំណុច​ដែល​តុលាការ​បារាំង​បានផ្ដល់​ភាពយុត្តិធម៌​សម្រាប់​សម្ដេច ដែល​ក្នុងនោះ ទំព័រ​ទី​៧​នៃ​សាលក្រម​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែលជា​ជោគជ័យ​យ​របស់​សម្ដេច​ក្នុងការ​ស្វែ​រក​យុត្តិធម៌ និង​បាន​បញ្ជាក់ថា ការចោទប្រកាន់ថា​លោក ហ៊ុន សែន ជា​អ្នក​បង្គាប់បញ្ជា​ឱ្យមាន​ការធ្វើឃាត ដែលមាន​ចរិត​នយោបាយ​ទាំងពីរ​ករណី​ខាងលើ និង​បានធ្វើ​ការបិទបាំង​កាលៈទេសៈ​នៃ​ការធ្វើឃាត​នេះ គឺជា​ការធ្វើឱ្យ​ប៉ះពាល់​ដ​ល់​កិត្តិយស និង​កេ​រ្ត៍​ឈ្មោះ​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី គឺ​ហ៊ុន សែន​។​ពីព្រោះថា អង្គហេតុ​ដែល​បាន​រៀបរាប់​ចោទប្រកាន់​នេះ អាច​នឹង​ត្រូវគេ​ចាត់ទុកថា ជា​បទ​ល្មើ​សមគំនិត​ក្នុងការ​ប៉ុនប៉ង​មនុស្សឃាត តាមរយៈ​ការធ្វើជា​មេគំនិត តាមរយៈ​ការ​បាន​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មួយ ដែល​ត្រូវ​ផ្ដន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ក្រមព្រហ្មទណ្ឌ​បារាំង មាត្រា​ទី​២២១.៣ ដែល​អាច​មានទោស​រហូត​ដល់​ជាប់គុក​មួយជីវិត​។ ដូច្នេះ ការនិយាយ​ចោទប្រកាន់​នេះ ត្រូវ​ចាត់ទុកថា​ជាការ​បរិហារ​កេ​រ្ត៍ លោក ហ៊ុន សែន ហើយ​ដែល​ភាគី​ជនជាប់ចោទ គឺ សម រង្ស៊ី មិនបាន​បដិសេធ​នោះទេ​។

ចំណុច​ទី​ពី​រៈ ក្នុង​ទំព័រ​ទី​១២ ចំណុច​បន្ទាប់​នេះ បានបង្ហាញ​ឱ្យឃើញថា លោក សម រង្ស៊ី មិនបាន​បង្ហាញ​ភស្តុតាង​ច្បាស់លាស់ គាំទ្រ​សមតិកម្ម​របស់គាត់​ដែលថា មូលហេតុ​នៃ​គ្រោះថ្នាក់​នៃ​ការផ្ទុះ​គ្រាប់បែក និង​មិនមែនជា​បញ្ហា​អាកាសធាតុ ដូចដែល​ដើម​បណ​ញ​ដឹង​រដ្ឋប្បវេណី​បានបញ្ជាក់ នៅក្នុង​ទិសដៅ​លាក់បាំង​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​របស់ លោក ហុក ឡងឌី​។ ជាក់ស្ដែង​អត្ថបទ​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា ឧ​ត្ថ​ម្ភ​គ​ចក្រ​ការពារ​រន្ទះ ដែល​ការ​សន្ម​ត់​នេះ​ចង់​សំដៅថា ឧ​ត្ថ​ម្ភ​គ​ចក្រ ដែល ហុក ឡងឌី ជិះ មាន​ប្រព័ន្ធ​ការពារ​រន្ទះ​ដូចគ្នា មាន​លក្ខណៈ​ទូទៅ​ខ្លាំងពេក មិនអាច​យកមក​បញ្ជា​ក់ ឬ​បដិសេធ​ការអះអាង​របស់​អាជ្ញាធ​រ​កម្ពុជា ចំពោះ​ឧ​ប្ប​ត្ដិ​វ​ហេតុ​មួយ​នេះ​ទេ​។​លើសពីនេះ​ទៀត ទោះបីជា​ជនជាប់ចោទ​(​សម រង្ស៊ី​) បានលើកឡើង​ទាំង​ក្នុងពេល​សវនាការ និង​នៅក្នុង​ពាក្យសំដី​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់ ថា​ខ្លួន​បាន​និយាយ​ចោទប្រកាន់ ដោយយោង​ទៅលើ​ការប្រកាស​របស់​អ្នកជំនាញ​ផ្នែក​យន្តហោះ​ក៏ដោយ ប៉ុន្តែ​តុលាការ​កត់សម្គាល់ថា ជនជាប់ចោទ​មិនបាន​ផ្ដល់នូវ​ការបញ្ជាក់ ឬ​កោសល្យ​វិ​ច្ច័​យ​ណាមួយ​ឱ្យបាន​ច្បាស់​នាពេល​សវនាការ​នោះទេ​។ ចុងក្រោយ​ការផ្ដល់ជូន​មក​តុលាការ​នៅ​រូបថត ដែលមាន​គុណភាព​មិន​ច្បាស់​អំពី​បំណែក​នៃ​ឧ​ត្ថ​ម្ភ​គ​ចក្រ មិនអាច​បង្ហាញ​បាន ថា​ការធ្លាក់​បែក​ឧ​ត្ថ​ម្ភ​គ​ចក្រ​នោះ គឺ​កើតចេញពី​ការផ្ទុះ​គ្រាប់បែក​ជាជាង​ការធ្លាក់​ធម្មតា​នៅឡើយ បើ​មិនមាន​របាយការណ៍​ជំនាញ​មក​សំអាង​។

ចំពោះ​ចំណុច​ទី​៣ យោង​លើ​មូលហេតុ​ទាំងអស់​ខាងលើ ឃើញថា​មូលដ្ឋាន​អង្គហេតុ​ទាក់ទង​គ្នា នៃ​ការនិយាយ​ចោទប្រកាន់​របស់​សម រង្ស៊ី​មាន​លក្ខណៈ​ខ្សោយ ដែល​ផ្ទុយ​យ៉ាងខ្លាំង និង​ការនិយាយ​ចោទប្រកាន់​មួយ ដែល​មិនអាច​ទុកឱ្យ​មានការ​សង្ស័យ​ណាមួយ អំពី​ការពាក់ព័ន្ធ​ដោយ​សន្ម​ត់​លើ លោក ហ៊ុន សែន នៅក្នុង​ការធ្វើឃាត​លោក ហុក ឡងឌី នោះទេ​។​បើតាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​បន្ថែមថា នៅក្នុង​លក​ខ័​ណ្ឌ​ទាំងនេះ​ការកាត់ទោស​ផ្នែក​ព្រហ្មទណ្ឌ​អាច​ប៉ះពាល់​យ៉ាង​ជាក់ស្ដែង ដល់​វិ​សមាមាត្រ​នៃ​សិទ្ធិសេរីភាព​បញ្ចេញមតិ​រវាង​ដើមបណ្ដឹង​និង​ជនជាប់ចោទ ដែល​ត្រូវការពារ​ដោយ​មាត្រា​១០ នៃ​អនុសញ្ញា​អឺរ៉ុប​ស្ដីពី​សិទ្ធិមនុស្ស​។ ដូច្នេះ​លោក សម រង្ស៊ី នឹង​ទទួលបាន​ការអនុគ្រោះ​ឱ្យ​រួច​ផុតពី​ការចោទប្រកាន់​។

ស​ម្ដេ​តេ​ជោ​ក៏បាន​លើ​ឡើង​ទៀតថា ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​បារាំង ក៏បាន​និយាយ​ដែរ​ថា យោងតាម​ហេតុផល​នេះ ការ​តទល់​រវាង​លោក សម រង្ស៊ី ជា​ចុង​ចម្លើយ និង​លោក ហ៊ុន សែន ជាដើម​បណ្ដឹងរដ្ឋប្បវេណី សម្រេច​ឱ្យ​លោក សម រង្ស៊ី រួចផុត​ពីបទ​ចោទ និង​ច្រានចោល​ការទាមទារ​សំណង​របស់លោក​សម រង្ស៊ី ចំពោះ​លើ​ការចំណាយ​ទាំងអស់​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា សម្ដេច​ប្រកាស​ចេញពី​ទីនេះ ក្នុងនាម​ជាដើម​បណ្ដឹង​ដែលមាន​សិទ្ធិ​ចុះហត្ថលេខា​ឱ្យ​មេធាវី សម្ដេច​សម្រេចចិត្ត​មិន​ប្ដឹងទៅ​ឧទ្ធរណ៍​ន​ទេ ព្រោះ​សម្ដេច​បានទទួល​នូវ​កា​ពេញ​ញ​ចិត្ត​ទៅលើ​ការបកស្រាយ ដែលថា សម្ដេច​គ្មាន​ការពាក់ព័ន្ធ ជាមួយនិង​ការចោទប្រកាន់​របស់​ម​នុស្ស​ចង្រៃ​នោះទេ​។ ប៉ុន្តែ​ក្នុងករណី​ដែល​អ្នកឯង (​សម រង្ស៊ី​) ប្ដឹង​ឧទ្ធរណ៍ សម្ដេច​នឹង​កំដរ​លេង​ជាមួយ​ដល់ទី​បញ្ចប់ បើ​អ្នកឯង​មិន​សុខចិត្ត​។​

​សូមរ​ម្លឹ​ង​ដែរ​ថា កាលពី​ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្ដម ឌី វិជ្ជា តាមរយៈ​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា និង​មេធាវី​បារាំង បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ពីរ​ដាច់ដោយឡែក​ពីគ្នា ដើម្បី​ប្តឹង​បុគ្គល សម រ​ង្ស៉ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ការសម្រេច​ដាក់ពាក្យ​ប្តឹង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក សម រ​ង្ស៉ី បាន​បង្ហោះ​បំផ្លើសការពិត​ដោយ​ចោទប្រកាន់ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​ការស្លាប់​របស់ លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​៕AKP

​