» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1008 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299928 នាក់

មានឯកសារ​ចំនួន​៧ ដែលកម្ពុជាវៀតណាមចុះហត្ថលេខា​ក្រោម​អធិបតីភាព​ ​ប្រធាន​រដ្ឋ​វៀតណាម​និង​នាយក​រដ្ឋ​ម​ន្ត្រិ​កម្ពុជា


​ភ្នំពេញ​៖ លោក ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០២១​នេះ ក្នុងនោះ​ភាគី​ទាំងពីរ បាន​អញ្ជើញ​រួមគ្នា​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៧ រួមមាន​៖a vn hun 

​ឯកសារ​ទី​១ គឺ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២២ រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ឯកសារ​ទី​២ គឺ​ផែនការ​សហប្រតិបត្តិកា​រ​ប្រចាំឆ្នាំ​២០២២ រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា និង​ក្រសួងការពារជាតិ​វៀតណាម ចុះហត្ថលេខា​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ផាន វ៉ាន់​ហ្សា​ង រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ឯកសារ​ទី​៣ គឺកំណត់​ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​១៩ របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ស៊ុយ ថា​ញ់ សឺ​ន រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ឯកសារ​ទី​៤ គឺកំណត់​ហេតុ​នៃ​កិច្ចប្រជុំ​រវាង​ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​ដោយ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀន មិញ​ទុំ អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ឯកសារ​ទី​៥ គឺ​អនុស្សារណៈ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០២១-២០២៥ ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀន វ៉ាន់​ញ៉ុ​ក អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​បណ្តុះបណ្តាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ឯកសារ​ទី​៦ គឺ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការបញ្ចប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ជំ គួ​ក​ខា​ញ់ អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ឯកសារ​ទី​៧ គឺ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២២-២០២៣ រវាង​ក្រសួងយុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងយុត្តិធម៌​វៀតណាម ចុះហត្ថលេខា​ដោយ​លោក ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ចៀន ខា​ញ់​ង៉ុ​ក អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​លោក ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយ​ពេល​២​ថ្ងៃ​(​ពីថ្ងៃ​ទី​២១ ដល់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២១)​។ គោលដៅ​នៃ​ទស្សនៈកិច្ច​គឺ​បន្ត​ពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ស្មារតី​ជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​សន្តិភាព ស្ថិរភាព​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជា​ប្រយោជន៍ ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​.​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​រវាង​សម្តេច​ហ៊ុនសែន​និង​លោក​ង្វៀន​ស៊ួ​ន​ហ្វុ​កថា៖​ក្រៅពី​សម្តែង​ការ​សាទរ​ចំពោះ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​កាន់តែ​ជិតស្និទ្ធ​និង​មាន​ប្រសិទ្ធភាព​ភាគី​កម្ពុជា​ក៏បាន​អរគុណ​វៀតណាម​ដែល​បាន​គាំទ្រ​ដល់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប កន្លងមក​ប្រកបដោយ​ជោគជ័យ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ តាម​លោក​អ៊ាង​សុផល្លែត​សម្តេច​ហ៊ុនសែន​ក៏បាន​អរគុណ​លោក​ង្វៀន​ស៊ួ​ន​ហ្វុ​ក​ផងដែរ​ដែល​នឹង​បន្ត​គាំទ្រ​កម្ពុជា​ឲ្យ​បាន​ជោគជ័យ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខ​ខណៈដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៕a cambodia vn