» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7278 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697449 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ចេះ​សន្សំសំចៃ​ក្នុងការ​ចំណាយ​ផ្សេងៗ និង​ត្រូវ​ចូលរួម លុបបំបាត់​ការរកស៊ី​គេចពន្ធ​


ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានស្នើ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ចេះ​សន្សំសំចៃ​ក្នុងការ​ចំណាយ​ផ្សេងៗ និង​ត្រូវ​ចូលរួម​លុបបំបាត់​ការរកស៊ី​គេចពន្ធ ព្រមទាំង ត្រូវខិតខំ​រក​ចំណូល​សម្រាប់​ជាតិ​ឱ្យបាន​ច្រើន​។a hun labor2 

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​អបអរសាទរ​ខួប​អនុស្សា​វ​រី យ៍​លើក​ទី​១៣៧​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ឆ្នាំ​២០២៣ នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​។ ជាមួយគ្នា​នោះ ក៏ត្រូវ​ខិតខំ​ថែរក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទប់ស្កាត់​អតិ ផ​រណា​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យមាន​ការចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម បន្ត​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យបាន​ខ្ចា​ប់​ខ្ជួន​ជានិច្ច ដូចជា​ទប់ស្កាត់ ការ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​រួមគ្នា​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ខ្សត់ខ្សោយ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ ដូចជា​ពលរដ្ឋ​ដែល​រងគ្រោះ ក្នុង​វិបត្តិ​កូ​វីដ​១៩​ជាដើម​។ ទន្ទឹមនេះ ត្រូវ​ចូលរួម​ក្នុងការ​ដោះស្រាយ​ការងារ​ជូន​ប្រជាពលរដ្ឋ ទាំង ការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ គឺ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ ជាពិសេស គោលនយោបាយ​គាំពារ​សង្គម​ដូចជា​ការអនុវត្ត​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​២​ឆ្នាំ​។

សម្តេច​តេ​ជោ​ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ “​ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ដឹកនាំ​ប្រទេសជាតិ គឺ​មិន​បណ្តោយឱ្យ​ប្រជាពលរដ្ឋ ណា​ម្នាក់ ស្លាប់ ដោយ​អត់បាយ ហើយដោយ​យើង​មិន​បានដឹង​នោះទេ គឺ​យើង​ត្រូវតែ​យកចិត្តទុកដាក់​មើល​ឱ្យបាន គ្រប់​ជ្រុងជ្រោយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខលំបាក​»​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែមេសា នេះ គឺ​សល់​តែ​១២ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ យើង​នឹង​ដល់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រី​ហ្គេម ដែល​កម្ពុជា​ត្រូវ ធ្វើជា​ម្ចាស់ផ្ទះ​ហើយ ដូច្នេះ​សូមឱ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យបាន​ល្អប្រសើរ និង​រលូន ដើម្បីឱ្យ​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ពេលដែល​មកដល់​កម្ពុជា​ម្ដង​ហើយ គេ​ចង់​មក​ម្ដងទៀត នៅពេល​ក្រោយ​។ សម្តេច​តេ​ជោ​មានប្រសាសន៍​ដែរ​ថា បន្ទាប់ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​រួចហើយនោះ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោតជាតិ នឹងត្រូវ​ចូលមក​ដល់ ដូច្នេះ​សម្ដេច​តេ​ជោ​បាន​អំពាវនាវ ធ្វើយ៉ាងណា​ឱ្យ​ការបោះឆ្នោតជាតិ​នៅពេល​ខាងមុខនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មិនមាន​ការគាបសង្កត់ ដោយ​សេរី និង​យុត្តិធម៌ ពោលគឺ​ត្រូវ​ស្ថិតក្នុង​បរិយាកាស​ល្អ​បំផុត​៕
​ដោយ​៖ ប៊ុន​រិ​ទ្ធ​(AKP)a hun labor a hun labor1 

​