» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10182 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720658 នាក់

អភិបាល​រាជធានី​ភ្នំពេញ ប្រជុំ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អគារ​អង្គរជ័យ អាយុកាល​៧០​ឆ្នាំ


ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួបប្រជុំ​ជាមួយ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​អង្គរជ័យ​មាន​ទីតាំងនៅ​ទល់មុខ​អតីត BS ជា​អគារ​មួយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ដែល មាន​អាយុកាល​៧០​ឆ្នាំ​ហើយ​។ កិច្ចប្រជុំ​ប្រជុំ​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រិះរក​ដំណោះស្រាយ​ឱ្យបាន​សមស្រប ជៀសវាង​បាន​នូវ​ហានិភ័យ​ផ្សេងៗ ដែល​កើតមានឡើង​ដោយ​យថាហេតុ​ពី​អគារ​ចាស់​នេះ​។​a building 

​អភិបាល​រាជធានី បញ្ជាក់ថា​៖ ការកោះអញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មកនេះ គឺ​ដើម្បី​រក​មធ្យោបាយ​ធ្វើយ៉ាងណា​ដោះស្រាយ​ឱ្យបាន​សមស្រប​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ រក្សា​កម្មសិទ្ធិ​គ្រប់យ៉ាង​ជូន​បងប្អូន​ប្រជាពលរដ្ឋ មានន័យថា បើ​រស់នៅ​១​បន្ទប់ ២​បន្ទប់ ឬ​៥​បន្ទប់ រដ្ឋបាល​រាជធានី​ភ្នំពេញ រក្សា​កម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ម្យ៉ាងទៀត​គឺ ដើម្បី​រក្សា​ការពារ​នូវ​អាយុជីវិត​របស់​បងប្អូន ដោយ​បងប្អូន​ប្រជាពលរដ្ឋ​មិនអាច​រស់​អគារ​នេះ​បាន​ទៀត​ទេ​។​

​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​បន្ត​លើកឡើង​ផងដែរ​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា​អាណាព្យាបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បើ​បងប្អូន​ប្រជាពលរដ្ឋ ជឿទុកចិត្ត​មកលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​៕a building1 a building2