» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1532 នាក់

ម្សិលមិញ 6712 នាក់

សរុប 20268923 នាក់

នាយករដ្ឋមន្ត្រិកម្ពុជាអះងអាជាមួយអាមេរិករឿងការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​, បញ្ហា​សិទ្ធិមនុស្ស​, សន្តិសុខ​, សុវត្ថិភាព និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច

ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៨​សីហា​នៅ​វិមាន​សន្តិភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​បាន​ទទ​យល​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​មកពី​គណៈកម្មាធិការ​បែងចែក​ថវិកាជាតិ នៃ​ព្រឹទ្ធសភា​អាមេរិក​អមដំណើរ​ដោយ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​សហរដ្ឋអាមេរិក​-​កម្ពុជា និង​សន្តិសុខ​ក្នុង​តំបន់​។​a manet us 

​ទាក់ទង​ជំនួប​នេះ​បើតាម ហ្វេ​ស​ប៊ុ​ក របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖​មន្ត្រី​អាមេរិក​បាន​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​រដ្ឋាភិបាល​ថ្មី​នេះ បើក​ឡើងវិញ​នូវ​លំហ​ពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​ឲ្យ​ប្រសើរ​លើ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ដោយ​ធានាថា​ប្រជាជន​ទាំងអស់​អាច​ចូលរួមបាន ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ​។​​អាមេរិក​ក៏បាន​ស្នើ​ឲ្យ​ដោះលែង​បុគ្គល និង​សកម្មជន​នយោបាយ រួមមាន​លោក កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ និង​កញ្ញា សេង ធា​រី មេធាវី​សញ្ជាតិ​ខ្មែរ អាមេរិក​។ ភាគី​អាមេរិក បាន​សង្កត់​ពាក្យ​របស់​ខ្លួន ចំពោះមុខ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថា អាមេរិក​មានការ​ប្តេ​ជា្ញ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​ចង់ឃើញ​កម្ពុជា មាន​វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​សំឡេង​គ្រប់ភាគី​ទាំងអស់ ត្រូវបាន​ស្តាប់ និង​គោរព​។​

​ដោយឡែក​ខុ​ទ្ទ​ការ​ល័យ​នាយក​រដ្ឋ​ម​ន្ត្រិ​វិញ​ក៏ បានចេញ​នូវ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ជំនួប​ជាមួយ​មន្ត្រី​អាមេរិក​ដែរ​តែ មិនមាន​អ្វីដែល​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​បញ្ចេញ​ឲ្យ​ដឹង​ទេ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​នៃ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា អាមេរិក​បាន​អបអរ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី ក្នុងការ​ឈានទៅ​បើក​ទំព័រ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ឲ្យ​ប្រសើរឡើង​។​​លោក អា​ឡិច ខាន​ស៍ (Alex Carnes) ក្រឡាបញ្ជី​នៃ​ក្រុម​ភាគច្រើន​របស់​អនុគណ​:​ក​ម្មា​ធិ​ការ​ស្តីពី​ប្រតិបត្តិការ​របស់​រដ្ឋ និង​បរទេស និង​កម្មវិធី​ពាក់ព័ន្ធ​នានា របស់​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង និង​បែងចែក​ថវិកាជាតិ​រប​ស់​ព្រឹទ្ធសភា​អាមេរិក បាន​អបអរសាទរ​ជូន ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា និង​បាន​ចាត់ទុកថា ជាការ​បើក​ទំព័រ​ថ្មី​មួយ​ឈានទៅរក​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​។​

​ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ដែល​កន្លងមកនេះ​បាន​ដើរតួនាទី​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​កម្ពុជា តាមរយៈ​ការជួយ​ដល់​ដំណើរ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការ​បោសសម្អាត​មីន និង​ការ​ផ្តល់នូវ​ទីផ្សារ​ដ៏​ទូលំទូលាយ​សម្រាប់​ផលិតផល​វាយនភ័ណ្ឌ និង​កាត់ដេរ​របស់​កម្ពុជា តាមរយៈ​ប្រព័ន្ធ GSP, ការផ្ដល់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩, ការផ្តល់​ជំនួយ​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​លោក អា​ឡិច ខាន​ស៍ បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ការបើក​ទំព័រ​ថ្មី​មួយ​ឈានទៅរក​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​។ លោក​បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​កិច្ចសហប្រតិបត្តិការ​អា​មេ​រិ​ក​-​កម្ពុជា ដែលមាន​ចំណង​ការទូត​ដ៏​យូរអង្វែង​មកហើយ និង​ការចូលរួម​របស់​សហ​រដ្ឋ​អាមេរិក តាមរយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍ​សង្គម​, ការលើកកម្ពស់​ផ្នែក​សុខាភិបាល និង​ការអប់រំ​នៅ​កម្ពុជា​។​​លោក​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត បាន​គូសបញ្ជាក់ថា កម្ពុជា​បើកទ្វារ​ចំហ និង​ទទួល​ស្វាគមន៍​ជានិច្ច នូវ​រាល់​គំនិត​ផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការ​នានា ដែល​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​។ កម្ពុជា​ពិតជា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការគោរព​គ្នា និង​ការផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​សំលឹង​ទៅមុខ​ឱ្យ​លើសពី​ផលប្រយោជន៍​នយោបាយ​តែមួយ​មុខ​។​

​លោក​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត បាន​បន្ថែមថា គណៈរដ្ឋមន្ត្រី​របស់​រា​ជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ត្រៀមខ្លួន​ជាស្រេច ក្នុង​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​វេទិកា​ពហុភាគី ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​ទាំងពីរ​។ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​បន្ថែម​ទៅលើ​កិច្ចការងារ​មួយចំនួនទៀត ពាក់ព័ន្ធ​ទៅនឹង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​, បញ្ហា​សិទ្ធិមនុស្ស​, សន្តិសុខ​, សុវត្ថិភាព និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​


​ក្រៅពី​រឿង​អាមេរិក​ទទួលស្គាល់​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៣​នេះ ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ដែល​កំពុង​បម្រើ​ការងារ​នៅតាម​បណ្តា​រោងចក្រ សហគ្រាស​នានា​ក្នុង​រាជធានី​ភ្នំពេញ​ជិត ២​ម៉ឺន​នាក់ នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ​ថា «​បើ​សហគមន៍​អន្តរជាតិ កាលពី​ថ្ងៃទី​២៥ ខ្ញុំ​បានទទួល​ពី​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហើយ​បើ​ក្នុង​អឺរ៉ុប​គាត់​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ធំ យើង​មិនបាច់​ចាំបាន​ពី​ប្រទេស​អឺរ៉ុប​នោះទេ គាត់​ជា​តំណាង​ប្រទេស​អឺរ៉ុប​ទាំង​ប៉ុន្មាន​រួចទៅហើយ ២០​ប្រទេស​ជាង​គាត់​ចេញ​សារ​អបអរសាទរ បើសិនជា​សមាជិក​មួយៗ មិន​អបអរសាទរ គាត់​មិនឱ្យ​ប្រធាន​គាត់​ចេញ​សារ​អបអរ​នោះទេ​»​។​

​លោក​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមទៀតថា ចឹ​ង​អ្នក​ដែលថា ប្រទេស​នៅ​អឺរ៉ុប​មិន​អបអរសាទរ​នោះ ឥលូវ​អាច​មើល​បាន ប្រធាន​របស់​គណៈកម្មកា​រ​អឺរ៉ុប​លោកជំទាវ អួរ​ស៊ូ​ឡា វ៉ុ​ន​ឌែ​រ ឡេ​យែ​ន (Ursula von der Leyen) ប្រធាន​គណៈកម្មការ​អឺរ៉ុប បានចេញ​សារ​អបអរសាទរ​ហើយ ក្នុងនោះ​ក៏មាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បាន​ចេញ​សារ​អបអរសាទរ​ផងដែរ​។​សូមបញ្ជាក់ថា​នៅក្នុង​អំឡុង​ខែកញ្ញា​ខាងមុខនេះ​លោក​បណ្ឌិត ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នឹង​ទៅ​អាមេរិក​។​ប៉ុន្តែ​មុន​ទៅដល់​អាមេរិក​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ទ្រូ​វ​ទៅ​ប្រជុំ​កំ​ពូ​លើ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នឹង​បន្តទៅ​ប្រទេស​ចិន​ដែលជា​មហាមិត្ត​កម្ពុជា​សិន​ផងដែរ​។​សម្រាប់​ការចេញ​ទៅ​អាមេរិក​ក្រៅពី​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ក៏​នឹង​ត្រូ​ង​ចូលរួម​ប្រជុំ​ក្នុង​វេទិការ​ធុរកិច្ច​អាមេរិក​ផងដែរ​។​សម្រាប់​កម្ពុជា​ប្រទេស​អាមេរិក​និង​អឺរ៉ុប​គឺជា​ទីផ្សារ​ដ័​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​។​

​គេ​នៅ​ចាំបាន​ថា​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​សភា​អាមេរិក ដឹកនាំ​ដោយ លោក Jason Smith ប្រធាន​គណៈកម្មាធិការ​ស្តីពី​របៀប និង​មធ្យោបាយ​នៃ​សភា​អាមេរិក និង​មានការ​ចូលរួម​ពី​សមាជិកសភា​អាមេរិក​ចំនួន ៧​នាក់​ផ្សេងទៀត និង​លោក W. Patrick Murphy អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​សហការី​មួយចំនួនទៀត​ផងដែរ កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២៣ ក៏បាន​ស្នើសុំ​ឱ្យ​សភា​អាមេរិក​បន្ត​ឡើងវិញ​នូវ​ប្រព័ន្ធ GSP របស់ខ្លួន ជាពិសេស​សម្រាប់​ទំនិញ​មួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ដោយ​យល់ថា ការបន្ត​ឡើងវិញ​នូវ​ប្រព័ន្ធ GSP​នេះ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​ផ្ដល់​ផលចំណេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។

 

​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ដើម្បី​ទាញយក​ផលចំណេញ​ពីគ្នា​ទៅវិញទៅមក​។ នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ទៅលើ​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕a manet us1 a manet us2 a manet us3