» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1768 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469270 នាក់

សាលា​រាជធានី​ភ្នំពេញ ចោទ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​បរាជ័យ​!


ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការមិនសប្បាយចិត្ត​ចំពោះ​ក្រុមបាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ដែល​នៅតែ​បន្ត​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅតាម​ទីសាធារណៈ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១២​នេះ ដោយ​មិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​។a naga meety2

សេចក្តីប្រកាស​ព័ត៌មាន ដែល​បណ្តាញ​ព័ត៌មាន​ចេញ​នៅ​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​ន បានបញ្ជាក់​ដោយ​ចោទថា អ្វីដែល​កាន់តែ​នឹកស្មាន​មិន​ដល់​ថែមទៀត​នោះ​គឺ ក្រុមបាតុករ​បាន​ត្រៀម​លក្ខណៈ​ក្រោម​ផែនការ​ដែល​បានរៀបចំ​ទុកជាមុន ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​តាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ចាំ​ទម្លាក់កំហុស​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ថា នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ ពួកគេ​បាន​សម្តែង​ឈុត​ឆាក​ទៅតាម​ការរៀបចំ និង​ចាត់តាំង​តួ​អនុវត្ដ​ទុកជាមុន រួមមាន​៖ អ្នក​សម្តែង​ធ្វើជា​តួ​កំសត់ ដោយ​រៀបចំ​ឱ្យ​មានការ​លុតជង្គង់ សំពះ យំ អង្វរ និង​តួ​ជនរងគ្រោះ​ធ្វើជា​ដួលសន្លប់ ហើយ​អ្នក​ខ្លះទៀត​ប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច​ធ្វើឱ្យមាន​រូបភាព​ប្រតាយប្រតប់ ក្រញាំ​ឱ្យមាន​របួសស្រាល បញ្ចុះ​កំហឹង ជេរប្រមាថ មាក់ងាយ​មើលថោក ប្រើពាក្យ​សម្ដី​អសុរោះ កាយវិការ​អសីលធម៌​គ្រប់បែបយ៉ាង​មកលើ​សមត្ថកិច្ច ដើម្បី​ត្រៀម​កេងចំណេញ​ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពុំ​អាច​អត់ទ្រាំ​នឹង​ទង្វើ​ទាំងអស់នោះ ហើយ​ធ្វើ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ​ដែល​នឹង​ក្លាយទៅជា​ចំណី​របស់​តួ​ដែល ត្រៀមចាំ​ប្រមាញ់​យក​រូបភាព​ដូចដែល​ធ្លាប់​បានធ្វើ​កន្លងមក​។​

​ជាក់ស្តែង​មក​ដល់ពេល​បច្ចុប្បន្ននេះ រាល់​ការចោទប្រកាន់ថា​សមត្ថ​កិច្ច​បាន​ប្រើ​អំពើហិង្សា និង​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុមបាតុករ មិនទាន់មាន​ជនរងគ្រោះ​ណា​ម្នាក់​បានដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​តុលា​កាំរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ដើម្បី​ស្វែងរក​អ្នកប្រព្រឹត្ត មក​ទទួលខុសត្រូវ​នៅឡើយ​ទេ​។
​កា​ចោទប្រកាន់​របស់​សាលា​រា​ធានី​បាន​កើតឡើង​បន្ទាប់ពី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​នៅតែ​គ្មាន​ដំណោះស្រាយ​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២៩​មិនា ។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​នៅ​យប់​ថ្ងៃទី​២៩​មីនា​នេះ​បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ នេះ ក្រសួង​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​មកជួប​ប្រជុំ​ដោះស្រាយ​ជា លើក​ទី​៦​។​​ភាគី​កម្មករនិយោជិត​សង្ឃឹមថា​នឹងមាន​ពន្លឺ​ខ្លះ​ក្នុង​ការទទួល​បានការ​ដោះស្រាយ និង​បាន​ពិភាក្សាគ្នា​អំពី​ជម្រើស​ដែល​អាច ទទួលបាន​លទ្ធផល​ឈ្នះ​-​ឈ្នះ សម្រាប់​ភាគី​វិវាទ​ទាំងសងខាង​។ ក្រុមហ៊ុន​ធ្លាប់បាន​ប្រើពាក្យ “​បេះដូង​មនុស្សធម៌ ចំពោះ​ប្រជាជន​ខ្មែរ ហេតុអ្វី​ត្រឹម​បុគ្គលិក ២០០​នាក់ ដែល​គាត់​ចង់​បន្តការងារ​នៅក្នុង​ក្រុមហ៊ុន បែរជា​មិនអាច ទទួលយក​ពួកគាត់​បាន ពួកយើង​ក៏​ជា​ជនជាតិខ្មែរ​ដែរ​។ ដូចនេះ តំណាង​កម្មករនិយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ ពិភាក្សា​អំពី​ការទទួលយក​កម្មករ​និយោជិត​ចូលធ្វើការ​វិញ និង​សង្ឃឹមថា​ភាគី​កម្មករនិយោជិត​នឹង​ទទួលបាន​នូវ ព័ត៌មាន​ថ្មី​ពី​ក្រុមហ៊ុន​លើ​សំណើ​ទាមទារ ដែលជា​សំណើ​ដដែល​នេះ​។​

​ភាគី​កម្មករនិយោជិត​បានលើកឡើង​ថា​ខ្លួន​មិន​យល់ឃើញថា គួរ​ពិភាក្សា​អំពី​ចំណុច​វិវាទ​ផ្សេងៗ តាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន​នោះ​ទ ពីព្រោះ​ចំណុច​វិវាទ​ទី​១ ដែល​ពាក់ព័ន្ធ​នឹង​ការទាមទារ​ចូលធ្វើការ​វិញ​នេះ គឺជា​ជម្រើស​របស់​បុគ្គលិក ដើម្បី​លើក យកមក​ពិភាក្សា​។ ដូចនេះ​កម្មករនិយោជិត​នៅតែ​ចង់ឱ្យ​ពិភាក្សា​លើ​ចំណុច​វិវាទ​ទី​១ ជាមុន​។ តំណាង​កម្មករ និយោជិត​មាន​ចម្ងល់​អំពី​មូលហេតុ​អ្វីដែល​ក្រុមហ៊ុន​តែងតែ​លើកឡើង​ឱ្យ​ពិភាក្សា​លើ​ចំណុច​វិវាទ​ចំនួន​៣ ផ្សេង ទៀត​។​

​ចំណែក​តំណាង​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដី​វិញ​នៅតែ​បន្ត​បញ្ជាក់​ជំហរ​ថា ក្រុមហ៊ុន​មិនអាច​ទទួលយក​កម្មក​រ​និយោជិត​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​រួម ឱ្យចូល​ធ្វើការ​វិញ​បានទេ ហើយក៍​មិន​ពិចារណា​ក្នុងការ​ដោះដូរ​តាម​សំណើ​របស់​តំណាង​កម្មករនិយោជិត​នោះដែរ ដូច​ក្រុមហ៊ុន​បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ រួចមកហើយ​។​​តំណាង​ក្រុមហ៊ុន​ពន្យល់ថា មិនអាច​ទទួលយក​ក​ម្មករ​និយោជិត​ដែល​នៅសល់​ចំនួន ២០០​នាក់ ដែល​បាន​បញ្ឈប់​ស្របតាម​នីតិវិធី ច្បាប់ ដែល​មានចែង​នៅក្នុង​នីតិវិធី​នៃ​ការបញ្ឈប់​ពី​ការងារ​រួម​។ ការបញ្ឈប់​នេះ ក្រុមហ៊ុន​បានកំណត់​លក្ខណៈ វិនិច្ឆ័យ​ដើម្បី​កំណត់ថា បុគ្គលិក​ណា​ដែល​ត្រូវ​អង​ផលប៉ះពាល់​ក្នុងការ​បញ្ឈប់​ការងារ​រួម​នេះ​។​


​តំណាង​ក្រុមហ៊ុន​នៅតែ​បន្ត​ស្នើ​សុំឱ្យ​តំណាង​កម្មករនិយោជិត​ពិភាក្សា​លើ​ចំណុច​វិវាទ​ចំនួន​៣ ផ្សេងទៀត ដែល​អាច​ផ្តល់ ប្រយោជន៍​សម្រាប់​កម្មក​រ​និយោជិត​ភាគច្រើន​។ ក្រុមហ៊ុន​គិតថា គួរតែ​ពិភាក្សា​លើ​បញ្ហា​ដែល​នៅ​សេសសល់ ទាំងនោះ​ព្រោះថា ទោះជា​ដោះស្រាយ​នៅទីណា ឬ​ទៅ​ស្ថាប័ន​តុលាការ​ក៏ដោយ បញ្ហា​ទាំងអស់​នៅក្នុង​វិវាទ ក៏​មុខតែ​នឹង​លើក​ឡើងមក​ពិភាក្សា​ដដែល​។ ក្រុមហ៊ុន​យល់ឃើញថា ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចំណាយ​ពេលវេលា ច្រើន​ក្នុង​ការជួយ​ដោះស្រាយ​ករណីនេះ ដូច្នេះ​ភាគី​វិវាទ​គួរតែ​ប្រើប្រាស់​ពេលវេលា​នេះ​ឱ្យមាន​តម្លៃ​។​

​ក្រោយពី​ការពិភាក្សាគ្នា​យ៉ាង​ផុសផុល ភាគី​ទាំង​ពីរបាន​ឯកភាព​នៅ​មិនទាន់​ឈានដល់​ចំណុច​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​និង​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤:៣០​នាទី​ដើម្បីឱ្យ​ភាគី​ទាំងពីរ​មានឱកាស​ពិចារណា​ឡើងវិញ អំពី​លទ្ធភាព​នៃ​ការធ្វើសម្បទាន​គ្នា​ទៅវិញទៅមក​ដែល​អាច​ទៅ​បញ្ចប់​វិវាទ​នេះ​។​​ក្រសួង​ការងារ​បានបញ្ជាក់​ផងដែរ​ថា បើទោះបីជា​មិនទាន់មាន​ការឯកភាព​គ្នា ក៏​ក្រសួង​និង​បន្ត​ខិតខំ​ធ្វើការ​សម្របសម្រួល និង​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្តបន្ទាប់​ទៀត ស្របតាម​តួនាទី​ដែល​កំណត់ដោយ​ច្បាប់ ក៏ដូចជា​ការទាមទារ​របស់​គូភាគី​។​a naga meety3 a naga meety4 a naga kdey a naga kdey a naga sritke