» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5051 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428494 នាក់

មាន​សម្លេង​ផ្ទុះអាវុធ​នៅ​កន្លែង​បាតុកម្ម​ប្រឆាំង​ទា​ហ៊ាន​ភូមា​ក្នុងពេល​អគ្គលេខា​អង្ក​ការ​សហប្រជាជាតិ​គាំទ្រ​បាតុកម្ម​អហឹ​ង​ស្សា​!

 

​ប្រទេស​មី​យ៉ាន​ម៉ា​៖​សំឡេង​ផ្ទុះអាវុធ នៅ​កន្លែង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលយោធា មី​យ៉ាន់​ម៉ា ប៉ុ​ន្តេ​នៅពេលនេះ​គេ​មិនទាន់​ដឹងថា ស្នូរ​កាំភ្លើង គឺជា​ការបាញ់​គ្រាប់​ពិត​ឬ ជា​គ្រាប់​កៅស៊ូ​នោះឡើយ ។​ស្នូរ​កាំភ្លើង បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង ពី​អំពើហិង្សា​កើតឡើង ពាក់ព័ន្ធ​ការធ្វើ​បាតុកម្ម​។​a miyanmar protes 

​ឃ្លី​ប​វីដេអូ ដែល​គេ​ឃើញ​នៅ​ល្ងាច​ថ្ងៃទី​៧​ខែកុម្ភៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺមាន​សំឡេង​ផ្ទុះ​កាំភ្លើង​ជាច្រើន​គ្រាប់​នៅ​តំបន់ Myawaddy រដ្ឋ​Kayin ក្នុងពេល​ពលរដ្ឋ​កំពុង​ធ្វើបាតុកម្ម​ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ​យោធា ។​ប៉ូលិស​បាន​បំបែក​ក្រុង​បាតុករ ប្រមាណ​២០០​នាក់ ស្ថិតនៅ​តំបន់ Myawaddy ។ ក្រោយមក​ក៏មាន​សំឡេង​ផ្ទុះ​កាំភ្លើង ដោយ​មិនដឹងថា ជាការ​បាញ់​ព្រមាន​ឬ យ៉ាងណា​នោះឡើយ​។

​សារព័ត៌មាន រ៉​យ​ទ័​រ បាន​ផ្សាយ​ថា នៅពេលនេះ​មាន​បាតុកម្ម​កើតឡើង​នៅ​គ្រប់ទិសទី​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ក្រោយ​កម្លាំង​ទាហាន​ធ្វើ​រដ្ឋប្រហារ ហើយ​ចាប់ខ្លួន​លោកស្រី អោ​ង​សាន ស៊ូ​ជី និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ក្នុងប្រទេស​នេះ ក្នុងនោះ​មាន​ទាំង​ប្រធានាធិបតី​។ មកទល់ពេលនេះ​គឺជា​ថ្ងៃទី​២​ហើយ​ដែលមាន​បាតុកម្ម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ទាមទារ​ឲ្យ​យោធា​ដោះលែង​លោកស្រី ស៊ូ​ជី ក៏ដូចជា​ប្រឆាំង​ការដឹកនាំ​របស់​យោធា​។

រសៀល​ថ្ងៃ​សៅរ៍ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ សារព័ត៌មាន CNA តាម​ប្រព័ន្ធ​អន​ឡាញ នៅ បាន​ចុះផ្សាយ​ថា លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រែស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បានបង្ហាញ​ការគាំទ្រ​ចំពោះ​សិទ្ធិ​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា ក្នុងការ​ធ្វើបាតុកម្ម​ត​វ៉ា​ដោយ​សន្តិវិធី ដើម្បី​សម្ដែង​ការជំទាស់​ទៅនឹង​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​បាន​បណ្ដេញ​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​ចេញពី​អំណាច​។ «​រដ្ឋប្រហារ​គឺជា​ទង្វើ​ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត នៅក្នុង​ពិភពលោក​សម័យ​ទំនើប​នេះ ហើយ​ខ្ញុំ​ប្រឆាំង និង​ថ្កោលទោស​រដ្ឋប្រហារ​»​។ បន្ថែម​ពីនេះ​ប្រមុខ UN រូបនេះ បន្តទៀតថា លោក​សូម​ផ្ដល់​អនុសាសន៍​ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា ប្រឆាំង​ភាពអយុត្តិធម៌ ឬ​រដ្ឋប្រហារ តែ​គួរតែ​ធ្វើ​វា​ដោយ​សន្តិវិធី​។​

​សូមជម្រាបថា ប្រជាជន​មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​នៅ​ថ្ងៃ​សៅរ៍​ទី​៧​កុម្ភៈ​នេះ ពួកគេ​បាននាំគ្នា​ចុះ​តាម​ដងផ្លូវ​ដើម្បី​ធ្វើបាតុកម្ម​តវ៉ា នៅក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន ដើម្បី​ថ្កោលទោស​រដ្ឋប្រហារ និង​ទាមទារ​ឱ្យ​យោធា​ដោះលែង​លោកស្រី អោ​ង សាន ស៊ូ​ជី ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់លោក​ស្រី ដែល​កំពុង​ជាប់ឃុំ​ឱ្យមាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់​។​

​គួរ​បញ្ជក់​ថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រ​ធិបតេយ្យ (NLD) របស់លោក​ស្រី ស៊ូ​ជី ដែល​ជំរុញ​ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា ក្រោកឈរឡើង​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ដោយ​យោធា និង​ចំ​ពេលដែល​រដ្ឋាភិបាល​ថ្មី​របស់​យោធា កំពុង​ចាត់វិធានការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៉ិ​ន​ធើ​ណិ​ត តាមរយៈ​ការបិទ​ខ្ទប់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា ដូចជា Facebook, Twitter និង Instagram ដោយ​សំអាង​លើ​ហេតុផល​រក្សា​ស្ថិរភាព​ជាតិ​៕a miyanmar protes1 a miyanmar protes2