» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 40 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750571 នាក់

អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​ឡើយ


​អ៊ុយ​ក្រែ​ន​៖​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែមេសា​ឆ្នាំ​២០២៥ រុស្ស៊ី បាន​បើក​ការវាយប្រហារ​លើ​រដ្ឋធានី​កៀវ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​យ៉ាង​សាហាវ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៩​នាក់​ស្លាប់ និង​៦៣​នាក់​ទៀត​រងរបួស​។​BBC,​បាន​ឲ្យ​ដឹងថា ការបាញ់​ស្រោច​នេះ​បង្ក​ជា​អគ្គិភ័យ​នៅ​ទីតាំង​ចំនួន​៦​កន្លែង និង​កម្ទេច​អគារ​នានា ធ្វើ​ឲ្យ​បំណែក​ថ្ម​បាក់​សង្កត់​លើ​មនុស្ស ខណៈ​អភិបាលក្រុង​កៀវ​លោក Vitali Klitschko បញ្ជាក់ថា មាន​កុមារ​ចំនួន​៦​នាក់ ស្ថិតក្នុង​ចំណោម​មនុស្ស​រងរបួស ហើយ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន​ក៏ បាន​ឲ្យ​ដឹងថា ទីក្រុង Sumy, Kharkiv និង Zhytomyr ក៏ត្រូវ​វាយប្រហារ​ដែរ គ្រាន់តែ​រដ្ឋធានី កៀវ រងគ្រោះ​ខ្លាំងជាងគេ​។​a putin trump 

​សូមជម្រាបថា ការវាយប្រហារ​នេះ​កើតឡើង​ភ្លាមៗ​ក្រោយពេល​ប្រមុខ​សេត​វិមាន ដូ​ណា​ល់ ត្រាំ ស្តីបន្ទោស​និង​ចោទប្រកាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ជា​សាធារណៈ​ថា បានធ្វើ​ឲ្យ​ខូច​ដល់​កិច្ចចរចា​សន្តិភាព ព្រោះតែ​ការបដិសេធ​ទទួលស្គាល់​តំបន់​គ្រី​មៀ​ថា​ជា​របស់​រុស្ស៊ី​ផងដែរ​។​​មិន​ត្រឹម​ប៉ុណ្ណឹង លោក ត្រាំ ថែមទាំង​ព្រមាន​ទៀតថា អ៊ុយ​ក្រែ​ន អាច​បាត់​ប្រទេស​ទាំងមូល​តែម្តង បើ​លោក ហ្សេ​លេន​ស្គី នៅតែ​រឹងទទឹង​មិន​ព្រម​ចូល​តុ​ចរចា​ជាមួយ​រុស្ស៊ី​ទេនោះ​។​

​ពាក់ព័ន្ធ​នឹង​ការប្រកាស​មិន​ទទួលស្គាល់​គ្រី​មៀ​ជា​របស់​រុស្ស៊ី ពី​សំណាក់​លោក ហ្សេ​លេន​ស្គី នោះ លោក ត្រាំ បាន​ប្រតិកម្ម​ខ្លាំងៗ​ថា «​សេចក្តីថ្លែងការណ៍​នេះ គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​ចំពោះ​ការចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី ទាំង​ដែល​គ្រី​មៀ​បាន​បាត់បង់​ប៉ុន្មាន​ឆ្នាំ​មកហើយ​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន ប្រហែល​ចង់​អូសបន្លាយ​ជម្លោះ​ឲ្យ​កាន់តែ​យូរ​»​។​​សម្រាប់​ប្រទេស​ប៉ូឡូញ​វិញ បាន​ប្រញាប់ប្រញាល់​ចល័ត​យន្តហោះ​ចម្បាំង ដើម្បី​ធានា​សុវត្ថិភាព​ដែនអាកាស​របស់ខ្លួន បន្ទាប់ពី​រុស្ស៊ី បើក​ការវាយប្រហារ​លើ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ស្ថិតនៅ​កៀក​ព្រំដែន​របស់ខ្លួន​។​

​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​កងទ័ពអាកាស​ប៉ូឡូញ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម X នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែមេសា​ឆ្នាំ​២០២៥​ថា «​ដោយសារតែ​សកម្មភាព​ដែនអាកាស រយៈ​ចម្ងាយ​ឆ្ងាយ​របស់​សហព័ន្ធរុស្ស៊ី ដែល​កំពុងបើក​ការវាយប្រហារ​លើ​ទីតាំងនៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ យន្តហោះ​ប៉ូឡូញ និង​សម្ព័ន្ធមិត្ត បានចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ដែនអាកាស​ប៉ូឡូញ​»​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានធ្វើ​ការរិះគន់​ដោយផ្ទាល់ និង​កម្រ​មួយ​ទៅលើ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​មី​ស៊ី​ល និង​ដ្រូ​ន​របស់​រុស្ស៊ី​ទៅលើ​រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន ដោយ​លោក ត្រាំ បានសរសេរថា «​វ្ល៉ា​ឌី​មៀ ឈប់​!» (Vladimir, stop!)​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមេសា ឆ្នាំ​២០២៥​។​
​នៅក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម លោក ត្រាំ បានសរសេរថា «​ខ្ញុំ​មិន​សប្បាយ​ចិត្តនឹង​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​កៀវ​ទេ​។ វា​ជា​ទង្វើ​ដែល​មិនចាំបាច់ ហើយ​កើតឡើង​នៅពេល​មិន​សមរម្យ​បំផុត​»​។ នេះ​គឺជា​ការស្តីបន្ទោស​ដ៏​កម្រ​មួយ​ពី​លោក ត្រាំ ទៅលើ​លោក ពូ​ទីន​។​

​ការរិះគន់​លើ​លោក ពូ​ទីន​នេះ បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក ត្រាំ បាន​រិះគន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy ចំពោះ​ការបញ្ជាក់​ពី​ជំហរ​មិន​ទទួលស្គាល់​ការកាន់កាប់​តំបន់​គ្រី​មៀ​ដោយ​រុស្ស៊ី​។
​ការផ្លាស់ប្តូរ​វោហា​សាស្ត្រ​របស់លោក ត្រាំ ដោយ​រិះគន់​ទាំង​លោក Zelenskyy និង​លោក ពូ​ទីន ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា កំពុង​បន្ថែម​ភាពមិនច្បាស់លាស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដ៏​ស្មុគស្មាញ ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែមេសា ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោកស្រី យូ​លៀ​ស្វី​រី​ដិ​ន​កូ​(Yulia Svyrydenko) បាន​និយាយថា អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​នោះឡើយ ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​លោកស្រី Svyrydenko បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា «​កិច្ចព្រមព្រៀង​នឹងមិន​អាច​កើតមាន​ឡើយ ប្រសិនបើ​វា​ផ្តល់ឱ្យ​រុ​ស្ស៉ី​នូវ​មូលដ្ឋានគ្រឹះ​រឹងមាំ ដើម្បី​ប្រមូលផ្តុំ​កម្លាំង​ឡើងវិញ រួច​ត្រឡប់មក​សាជាថ្មី ជាមួយ​ហិង្សា​កាន់តែខ្លាំង​។ ប្រជាជន​របស់​យើង នឹងមិន​ទទួលយក​ដាច់ខាត ចំពោះ​ជម្លោះ​ដែល​ត្រូវបាន​ផ្អាក តែ​បន្លំ​ធ្វើជា​សន្តិភាព​»​។ លោកស្រី​បាន​បន្តថា បទ​ឈប់​បាញ់​ពេញលេញ​មួយ ទាំង​តាម​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក គឺជា​ជំហាន​ដំបូង ដែល​ចាំបាច់​បំផុត​។​

​កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែមេសា រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​និយាយថា អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ប្តេជ្ញា​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​គោលដៅ​ឆ្ពោះទៅរក​ទីបញ្ចប់​សម្រាប់​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​​កាលពី​ថ្ងៃ​អង្គារ​ លោក ហ្សេ​លេន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​រំលឹក​ឡើងវិញ​ថា អ៊ុយ​ក្រែ​ន​នឹងមិន​ប្រគល់​គ្រី​មៀ​ទៅឱ្យ​រុ​ស្ស៉ី ដែល​បាន​ដណ្តើម​កាន់កាប់​ឧបទ្វីប​នោះ នៅក្នុង​ឆ្នាំ ២០១៤ និង​ជា​ទង្វើ​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អន្តរជាតិ ជាដាច់ខាត​។

​មានការ​កត់សម្គាល់ថា​គ្មានទេ​ការប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី ប៉ុន្តែ​បណ្តាញសារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​ខ្លឹមសារ​ដែល​អាចមាន​នៅក្នុង​ផែនការ​សន្តិភាព​ស្នើឡើង​ដោយ​រដ្ឋបាល​អាមេរិក​។​​បើតាម​កាសែត​Washington Post សហរដ្ឋអាមេរិក​ស្នើឱ្យ​ទទួលស្គាល់​ដែនដី​គ្រី​មេ ជា​ទឹកដី​រុស្ស៊ី ដូច​ការទាមទារ​រប​ស់លោក​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន​។ ហើយ​បន្ថែម​ពីលើ​នេះ​ទៀត ដែនដី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​រុស្ស៊ី​ទៅហើយ ដូចជា តំបន់​Donetsk Kherson និង​Zaporijjia ក៏​នឹងត្រូវ​ក្លាយជា​របស់​រុស្ស៊ី​ដែរ​។ នេះ​បើតាម​បណ្តាញ​ព័ត៌មាន​អន​ឡាញ Axios ដោយ​សង្កត់ធ្ងន់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​ដ៏​ចម្បង​មួយទៀត​របស់​លោកពូ​ទីន សហរដ្ឋអាមេរិក​ព្រម​សន្យា​នៅក្នុង​ផែនការ​សន្តិភាព មិនឱ្យ​អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​អង្គការ​អូតង់​ទេ​។ តែ​អាចមាន​លទ្ធភាព​ត្រឹម​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​។

Financial Times អះអាងថា​លោកពូ​ទីន​បានទាមទារ​ពីរ​ចំណុច​នេះ កាលពីដើម​ខែមេសា ក្នុងជំនួប​ជាមួយ​បេស​កក​ជន​អាមេរិក Steve Witkoff ដោយ​សន្យា​បញ្ឈប់​សកម្មភាព​ឈ្លានពាន​និង​បង្កក​ព្រំដែន​រុស្ស៊ី​ត្រឹម​ខ្សែបន្ទាត់​សមរភូមិ​បច្ចុប្បន្ន ជា​ថ្នូរ​។​​ទាក់ទង​នឹង​ការរក្សាសន្តិសុខ​វិញ បណ្តាញ​Axios​សរសេរថា សហរដ្ឋអាមេរិក​ស្នើ​ធានា​សុវត្ថិភាព​ឱ្យ​អ៊ុយ​ក្រែ​ន តាមរយៈ​ការបង្កើត​ក្រុម​ការពារ​ដ៏​ធំ​រឹងមាំ បែប​ក្រុម​Ad Hoc ដែលមាន​ការចូលរួម​ពី ប្រទេស​អឺរ៉ុប​និង​ប្រទេស​មិនមែន​អឺរ៉ុប ប៉ុន្តែ​គ្មាន​ការ​លម្អិត​អំពី​ដំណើរការ​របស់​ក្រុម​នេះ​ទេ និង​មិន​ដូច​ការទាមទារ​របស់​អ៊ុយ​ក្រែ​ន ដែល​តម្រូវឱ្យមាន​ទាហាន​អាមេរិក​ចូល​ការពារ​ដែរ​។

យោងតាម​វ៉ាស៊ីនតោន​ប៉ុស្តិ៍ កិច្ចព្រមព្រៀង​អាមេរិក​មាន​ចារ​អំពី​គម្រោង​ដក​ទណ្ឌកម្ម​ចេញពី​រុស្ស៊ី នាពេល​អនាគត​។ ឯ​អ៊ុយ​ក្រែ​ន​នឹង​ទទួលបាន​សំណង​ជំងឺ​ចិត្ត ព្រមទាំង​ជំនួយ​សម្រាប់​ស្តារ​ប្រទេស​ឡើងវិញ ដោយ​គ្មាន​បញ្ជាក់​អំពី​នរណា​ជា​ម្ចាស់​ផ្តល់​ហិរញ្ញប្បទាន​ទេ​។ កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​រ៉ែ​អ៊ុយ​ក្រែ​ន ក៏មាន​ចែង​ក្នុង​ផែនការ​សន្តិភាព​ដែរ​។ នេះ​បើតាម​បណ្តាញ​Axios​ដដែល ដែល​បញ្ជាក់ថា លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហ្សេ​ឡេ​ន​ស្គី ប្រឆាំងនឹង​គំនិត​របស់លោក​ត្រាំ​ដែល​ចង់ទុក​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Zaporijjia​ឱ្យនៅ​ជា​របស់​រុស្ស៊ី តែ​ស្ថិតក្រោម​អធិការកិច្ច​អាមេរិក​។​

​ការផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ផែនការ​សន្តិភាព​អាមេរិក​នេះ​ធ្លា​ក់មក ក្រោយពី​អនុ​ប្រធានាធិបតី​អាមេរិក JD Vance បាន​គំរាម​បែប​ដាក់​ឱសានវាទ​ថា សហរដ្ឋអាមេរិក​បាន​រៀបចំ​ផែនការ​សន្តិភាព​ដែលមាន​ពន្យល់​យ៉ាង​លម្អិត​ពីអ្វី​ដែល​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ត្រូវធ្វើ​ដើម្បី​អាច​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​។ ប្រទេស​ពាក់ព័ន្ធ​ទាំងពីរ​ត្រូវ​ព្រម​ទទួលយក​សំណើ​សន្តិភាព ដោយ​ចាំបាច់​ត្រូវ​ហ៊ាន​ធ្វើ​សម្បទាន​និង​ដោះដូរ​ទឹកដី​គ្នា បើ​ពុំ​នោះទេ គឺ​អាមេរិក​ជា​អ្នក​ដកខ្លួន​ចេញ​។ នេះ​ជា​ពាក្យ​ដែល​ចេញពី​បបូរមាត់​អនុ​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ពុធ​ទី​២៣​មេសា ពី​ប្រទេស​ឥណ្ឌា​។​​សូម​រំលឹកថា អ៊ុយ​ក្រែ​ន​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ធ្លាប់​ទាមទារ​យក​ពុំ​ចែក​ដែនដី​ដូច​មុន​ឆ្នាំ​២០១៤ តែ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Pete Hegseth ថា​ជា​រឿង​ដែល​មិនអាច​ត្រលប់​បាន​វិញ​ទេ​៕a uy war1 a uy war2 a uy war4