» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9800 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699971 នាក់

ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​


​ភ្នំពេញ​៖​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក SANUI Kazumasa ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ជប៉ុន (JICA) បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ប្រកបដោយ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​មហាផ្ទៃ ពិសេស​គម្រោង​ដែល​ផ្ដល់​ការគាំទ្រ​ដោយ JICA​។​a jica kha1 

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ និង​ការផ្តល់​ការគាំទ្រ​របស់ JICA នាពេល​កន្លងមក​រួម​មាន វិស័យ​អភិបាលកិច្ច​មូលដ្ឋាន​លើ​ផ្នែក​វិមជ្ឈការ និង​វិសហមជ្ឈការ ការបណ្តុះបណ្តាល​មន្ត្រី គម្រោង​ទីក្រុង​ឆ្លាត​វៃ​ខេត្តសៀមរាប ក្នុង​គោលដៅ​ផ្តល់​សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​កៀក​ជូន​ប្រជាជន និង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​។​

​លោក SANUI Kazumasa ក៏បាន​ជម្រាបជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អំពី​សមិទ្ធផល​នានា​របស់​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ដំណាក់កាល​ទី​១ ដែល​បានបញ្ចប់​កាលពី​ខែឧសភា ឆ្នាំ​២០២៥ ថ្មីៗ​នេះ ហើយ JICA នឹង​បន្ត​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ដំណើរការ​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ដំណាក់កាល​ទី​២ ពី​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០២៨ ជា​បន្តទៀត​។​​ក្នុងជំនួប​នោះដែរ លោក SANUI Kazumasa ក៏បាន​លើកឡើង​ពី​ការផ្តល់​ការគាំទ្រ​របស់​JICA ក្នុងការ​ចូលរួមចំណែក​ក្នុង​ការងារ​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស ដូចជា​ការផ្តល់​យោបល់​លើ​សេចក្តីណែនាំ​ស្តីពី​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ព្រមទាំង​ការផ្តល់​ការគាំទ្រ​លើ​ជំនួញ​បច្ចេកទេស 3Es របស់ JICA ចំពោះ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​គម្រោង​ផ្លូវជាតិ​លេខ​៥​។​
​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានស្នើ​សុំ JICA បន្ត​ផ្តល់​ការគាំទ្រ​លើ​ការងារ​អភិបាលកិច្ច​មូលដ្ឋាន​តា​មរយៈ​ការចុះ​តាម​មូលដ្ឋាន ដើម្បី​វាយតម្លៃ​ជាក់ស្តែង បន្ត​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​គម្រោង​ទីក្រុង​ឆ្លាត​វៃ បន្ត​ចូលរួម​សហការ​ក្នុង​ការងារ​ការពារ​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស បន្ត​ផ្តល់​ការបណ្តុះបណ្តាល​ពលរដ្ឋ​តាម​មូលដ្ឋាន និង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ចូលរួម​ក្នុង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ហើយ​ក្រសួងមហាផ្ទៃ ស្វាគមន៍​ជានិច្ច​ចំពោះ កិច្ចសហការ​នានា​រវាង​ក្រសួងមហាផ្ទៃ និង​JICA ៕a jica kha a jica kha2 

​