» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8897 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659404 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន​៖​កាសែត​បុល​ហ្គា​រី និយាយ​ខុសពី​កម្ពុជា ក្នុង​ការជីក​ព្រែក​ហ្វូណន​តាមពិត​អត់​មាន​លុយ​ចិន​១​យាន់​ទេ​!?

​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ប្រតិកម្ម​ឆ្លើយ​តបត​ចំពោះ​អត្ថបទ​ពី​កាសែត​ជា​ភាសា​រុស្សី​មួយ​មាន​ឈ្មោះថា «​សេ​ហ្គា​» ដែល​ផ្សាយ​ថ្ងៃទី​0៥ សីហា បាន​សរសេរ​ដាក់​ចំណងជើង​ថា «​ចិន​បំបែក កម្ពុជា​ពី​វៀតណាម ដោយ​បង្វែរ​ចរាចរណ៍​តាម​បណ្ដោយ មេគង្គ​»​។​a bulgary news4 

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​បង្ហោះ​ដែល​ខ្លឹមសារ​ថា ៖ ”​ខ្ញុំ​សូម​ពន្យល់​និង​ដើម្បី​ជួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ ពុំមែន​ពឹង​ផ្អែកលើ​លុយ​ចិន​ទាំងស្រុង​ឡើយ !» ។​​កម្ពុជា ពុំបាន​បោះបង់​មិត្ត​ណាមួយ​ចោល​ឡើយ ! ការទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត គឺ​សម្បូរបែប ដូចជា​ផ្កា​ចម្រុះ​ពណ៌​។ យើង​រកស៊ី​ជាមួយ​ប្រទេស​ជាច្រើន​លើ​សកលលោក ហើយ​ក៏មាន​ប្រទេស​ជាច្រើន បាន​ជួយ​ដល់​កម្ពុជា តែ​មិត្ត​ចិន បាន​ជួយ​ដល់​កម្ពុជា ក្នុងការ​បំពេញបន្ថែម​នូវ​អ្វីដែល​កម្ពុជា​ត្រូវការ ដែល​ពុំមាន​អ្នកណា​មកជួយ ។​​ការ​លើកឡើងថា ព្រែកជីក​នេះ បាន​បម្រើអោយ​នាវា​យោធា​របស់​ចិន វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​របស់​អ្នក​ដែល​ច្រណែន​នឹង​កម្ពុជា​តែប៉ុណ្ណោះ ។​​កុំ​បារម្ភ​នឹង​កម្ពុជា ! កម្ពុជា ចេះ​គិត​ហើយ ! កម្ពុជា​ពេលនេះ ត្រូវ​កំណត់​ជោគវាសនា​ដោយ​ខ្លួនឯង !

-​ការឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺជា​ការឡើង​កាន់អំណាច​ដោយ​ការបោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ ដូច អាមេរិក ដែល George W. Bush កូន​របស់លោក George Bush ដែរ !-​ប្រទេស​កម្ពុជា ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម ! របប​ប៉ុលពត ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បានសម្លាប់​ប្រជាជន​ជិត​៣​លាន​នាក់ ក្នុងនោះ​មាន​បញ្ញាជន​ជាច្រើន ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ត្រូវបាន​បំផ្លិចបំផ្លាញ​គ្មាន​សល់ និង​មាន​ប្រទេស​ប៊ុលហ្គារី​ជា​សាក្សី​ស្រាប់ ដែល​បានមក​ឃើញ និង​ជួយ​កម្ពុជា នា​ឆ្នាំ​១៩៧៩ នា ទ​.​វ ៨០ និង ៩០​។​
-​រីឯ​បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ពី​បរទេស រួមទាំង​ប្រទេស​ចិន គឺជា​កម្ចី​សម្រាប់​យកមក​កសាង​ប្រទេស ដូចជា ផ្លូវ ស្ពាន ជាច្រើន និយាយ​រួម គឺ​ចំណាយ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រឹង ពុំមែន​យកមក​សម្រាប់​ចំណាយ​ចរន្ត​ឡើយ ។​

​ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​PAS និង PPAP កាន់កាប់​ភាគហ៊ុន ៥១% និង OCIC ៤៩% នៅក្នុង​ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ !​ការវិនិយោគ​របស់​កំ​ពង់​ផែ​ទាំងពីរ នឹង​គ្របដណ្តប់​លើ ២១Km ហើយ​វា​ជា​លើកដំបូង​នៃ​ការសាងសង់ និង​មាន​គោលដៅ​សម្រាប់​ប្រតិបត្តិការ​ផ្លូវទឹក ស្រប​ពេលដែល ៤៩%​ទៀត នឹង​គ្រប់គ្រង​ដោយ OCIC ។​​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) នឹង​រួមគ្នា​កាន់កាប់​ភាគហ៊ុន ចំនួន ៥១% នៅក្នុង Funan Techo Inland Waterways and Logistics Co.Ltd មាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូណន​តេ​ជោ ដែលមាន​តម្លៃ ១,៧​ពាន់​លាន​$ ។ ព្រែកជីក​នេះ​មាន​ប្រវែង ១៨០Km ចាប់ពី​ខេត្តកណ្តាល ដល់​ខេត្ត​កែប ។​

​យោងតាម​ឯកសារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នៅថ្ងៃនេះ ការវិនិយោគ​របស់​កំ​ពង់​ផែ​ទាំងពីរ នឹង​គ្របដណ្តប់​លើ​ព្រែកជីក​ក្នុង​ប្រវែង ២១Km​ដំបូង ។ ពួកគេ​ក៏​នឹង​រួមគ្នា​ធ្វើការ​តាមផ្លូវ​ទឹក​ផងដែរ ។​
PAS ដែល​នឹង​កាន់កាប់ ២៦% នៅក្នុង​ប្រតិបត្តិការ​នេះ​បាន​និយាយថា ប្រតិបត្តិការ​នៃ​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ជួយ​ពង្រីក​សមត្ថភាព​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​បស់​ប្រទេស​កម្ពុជា​ទៅកាន់​ដែនសមុទ្រ ។​​ដូចគ្នានេះដែរ PPAP ដែលមាន​ភាគហ៊ុន ២៥% បាន​និយាយថា​ប្រតិបត្តិការ​របស់​ពួកគេ នឹង​ពង្រីក​ផ្លូវ​ដឹកជញ្ជូន​ពី​ទីតាំង​របស់ខ្លួន​ទៅ «​កំពង់ផែ​សមុទ្រ​ក្នុងស្រុក និង​គោលដៅ​អន្តរជាតិ​» ។​
​ការរួម​ភាគហ៊ុន​នេះ គឺធ្វើឡើង​តាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដល់​ពួកគេ​ក្នុងការ​វិនិយោគ​លើ​គម្រោង​ព្រែកជីក​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៥​សីហា​២០២៤ ។​

« PAS មាន​សេចក្តីសោមនស្ស​រីករាយ និង​មាន​កិត្តិយស​ជាខ្លាំង ដែល​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជឿជាក់​លើ​ពួកយើង ហើយ​ពួកយើង ពិត​ជាមាន​មោទនភាព​ចំពោះ​ឱកាស​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ក្នុង​វឌ្ឍនភាព​របស់​កម្ពុជា » នេះ​ជាការ​លើកឡើង​របស់ PAS ។​​ទន្ទឹមនេះ ភាគហ៊ុន​ដែល​នៅសល់​ស្មើនឹង ៤៩% នឹងត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន Overseas Cambodia Investment Corp (OCIC) របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ។​

​ដំបូង​ឡើយ កម្ពុជា​រំពឹងថា ការវិនិយោគ​របស់​ចិន​នឹង​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​គម្រោង​ព្រែកជីក​នេះ ដោយ​ផ្អែកលើ​គម្រូ​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ ។​​យ៉ាងណាមិញ អវត្តមាន​នៃ​ការវិនិយោគ​ពី​បរទេស​មានន័យថា ការបណ្តាក់ទុន​ពី​ក្នុងស្រុក​នឹង​កើតមានឡើង​តាមរយៈ​ភាពជា​ដៃគូ​ទាំង​សាធារណៈ និង​ឯកជន ។​​ការកាន់កាប់​ភាគហ៊ុន​ដោយ​កំពង់ផែ​កម្ពុជា និង​ក្រុមហ៊ុន OCIC នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ តំណាងឱ្យ​ការអភិវឌ្ឍន៍​ពេញលេញ​របស់​កម្ពុជា ៕a bulgary news1 a bulgary nwes 

​