» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5003 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695174 នាក់

ក្រុមហ៊ុនសែលកាត ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ

 

ភ្នំពេញ៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) ឬដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលខ្មែរ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huawei ដើម្បីវិនិយោគទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គាំទ្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី ប្រព័ន្ធភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត (AI) សេវា Cloud និងការធ្វើទំនើបកម្មបណ្តាញទូទាំងប្រទេស។a cellcar huywai 

ការចុះហត្ថលេខាលើ MoU ក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនសន្ទឹកសន្ធាប់នេះ ក៏ជាការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង សែលកាត និង Huawei ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៩៩ មក ដោយផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា។

ព្រឹត្តិការណ៍នេះក៏បានពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា។ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា 2021-2035» បានកំណត់ថាហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធភ្ជាប់ទំនាក់ទំនង គឺជាគ្រឹះដ៏សំខាន់សម្រាប់ការទាញយកផលប្រយោជន៍ និងការបរិវត្តកម្មឌីជីថលឱ្យកាន់តែទូលំទូលាយនៅទូទាំងស្ថាប័នរដ្ឋ អាជីវកម្ម និងសម្រាប់ប្រជាពលរដ្ឋ។

ចាប់តាំងពីចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ ១៩៩៦មក ក្រុមហ៊ុនសែលកាត បានវិនិយោគទឹកប្រាក់ប្រមាណ ៥,៦ប៊ីលានដុល្លារអាម៉េរិក ទៅលើប្រព័ន្ធអេកូឡូស៊ីព័ត៌មានវិទ្យា និងទូរគមនា គមន៍ឌីជីថលរបស់កម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាតួអង្គដ៏សកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍឌីជីថលរបស់ជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ «អស់រយៈពេលបីទសវត្សរ៍មកនេះ ការវិនិយោគរបស់យើងនៅក្នុងក្រុមហ៊ុនសែលកាតគឺជាការវិនិយោគលើអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ នៅថ្ងៃនេះ យើងកំពុងពន្លឿនដំណើររបស់ប្រទេសឆ្ពោះទៅកាន់ទំព័រឌីជីថលបន្ទាប់។ ការប្តេជ្ញាចិត្តបន្ថែមនូវទឹកប្រាក់ ៣០០លានដុល្លារអាម៉េរិកនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើអនាគតរបស់កម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា ប្រជាជន និងអាជីវកម្មកម្ពុជាអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោក។

តាមរយៈការរួមបញ្ចូលគ្នារវាងការយល់ដឹងស៊ីជម្រៅពីអ្នកប្រើប្រាស់នៅកម្ពុជារបស់ ក្រុមហ៊ុនសែលកាត ជាមួយនឹងជំនាញបច្ចេកវិទ្យាសកលរបស់ Huawei យើងមានគោលបំណងកសាងគ្រឹះឌីជីថលកាន់តែរឹងមាំ ដែលអនុញ្ញាតឱ្យមានការបង្កើតថ្មី គាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ជំនាន់ក្រោយរបស់យើង»។

នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC និង Huawei នឹងសហការគ្នាលើយុទ្ធសាស្ត្របច្ចេកវិទ្យាសំខាន់ៗជាច្រើន រួមមាន៖
1. ការពង្រីកបណ្តាញ 5G ជំនាន់ថ្មី៖ ការធ្វើទំនើបកម្មបណ្តាញនៅតាមបណ្តាខេត្ត-រាជធានីសំខាន់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យា 5G និង 4G ដ៏ជឿនលឿនរបស់ Huawei រួមទាំងដំណោះស្រាយ MetaAAU ដែលពង្រឹងការគ្របដណ្តប់ សមត្ថភាពបណ្តាញ និងបទពិសោធរបស់អ្នកប្រើប្រាស់ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថាមពល។ ការវិនិយោគទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ 5G យ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យមានការភ្ជាប់ទំនាក់ទំនងល្បឿនលឿន កម្មវិធីដែលមានកម្រិតភាពយឺតទាប និងសេវាកម្មឌីជីថលជំនាន់ថ្មី

១ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និង Cloud៖ កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ AI cloud និងសមត្ថភាព Model-as-a-Service (MaaS) ដោយបង្កើតគ្រឹះសម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិតនាពេលអនាគត ដែលអាចគាំទ្រដល់អាជីវកម្ម ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងសហគ្រិនឌីជីថល។ តាមរយៈការទាញយកសមត្ថភាព AI កម្រិតខ្ពស់មកកាន់ប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត មានគោលបំណងជួយជ្រោមជ្រែងប្រទេសជាតិឱ្យឈានទៅមុខលើផ្នែកសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។

២មជ្ឈមណ្ឌលទិន្នន័យឌីជីថលទំនើប៖ ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC នឹងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយ Fusion Module 2000 ដែលជា Modular Data Center របស់ Huawei។ ការធ្វើទំនើបកម្មនេះនឹងបង្កើនភាពជឿជាក់ សមត្ថភាពពង្រីក សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងគាំទ្រដល់កំណើននាពេលអនាគតនៃសេវាកម្ម Cloud វេទិកាឌីជីថល និងបន្ទុកការងារ AI។

៣ការធ្វើទំនើបកម្មបណ្តាញ៖ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងការធ្វើទំនើបកម្មបណ្តាញ DWDM របស់ក្រុមហ៊ុនសែលកាតដែលពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ស្នូល និងបង្កើតឱ្យមានភាពធន់ សមត្ថភាព និងគុណភាពសេវាកម្មកាន់តែប្រសើរ។ ការវិនិយោគនេះនឹងបង្កើតបណ្តាញខ្នងបង្អែកឌីជីថលកាន់តែរឹងមាំ ដែលមានសមត្ថភាពគាំទ្រដល់ការប្រើប្រាស់ទិន្នន័យកើនឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន

៤ការផ្លាស់ប្តូរបណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិក (Fibre Broadband)៖ តាមរយៈកិច្ចសហការ និងភាពជាដៃគូក្នុងសម្ព័ន្ធក្រុមហ៊ុន ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតខ្សែកាបអុបទិកតាមផ្ទះ FTTH នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើទំនើបកម្ម តាមរយៈបច្ចេកវិទ្យា XGS-PON ដែលមានសមត្ថភាពផ្តល់ល្បឿនអ៊ីនធឺណិត រហូតដល់ 1Gbps ជូនដល់អតិថិជន។ តាមរយៈការបូកបញ្ចូលគ្នាជាមួយដំណោះស្រាយ WiFi Sense ដ៏ច្នៃប្រឌិតរបស់ Huawei អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់ទំនាក់ទំនងក្នុងផ្ទះកាន់តែប្រសើរ បទពិសោធសេវាកម្មដ៏ល្អ និងសមត្ថភាពប្រព័ន្ធអ៊ីនធឺណិតកម្រិតខ្ពស់ ។

៥បទពិសោធអតិថិជនដែលដឹកនាំដោយ AI៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Huawei SmartCare នឹងបង្កើតវេទិកាគ្រប់គ្រងបទពិសោធអតិថិជន ដែលមានសមត្ថភាពកែលម្អគុណភាពសេវាកម្មយ៉ាងសកម្ម ពង្រឹងការពេញចិត្តរបស់អតិថិជន និងផ្តល់នូវបទពិសោធឌីជីថលដែលស្របតាមតម្រូវការបុគ្គលកាន់តែប្រសើរ។

៦បច្ចេកវិទ្យាបៃតង និងប្រតិបត្តិការប្រកបដោយចីរភាព៖ វេទិកាសន្សំសំចៃថាមពល PowerStar របស់ Huawei នឹងជួយក្រុមហ៊ុនសែលកាតកែលម្អប្រសិទ្ធភាពថាមពលបណ្តាញ កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងគាំទ្រដល់គោលដៅចីរភាពបរិស្ថានរបស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមទាំងនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាតចំពោះកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានឹងការបង្កើតប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកាន់តែបៃតង និងមានប្រសិទ្ធភាពជាងមុន។

លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Huawei មានមោទនភាពយ៉ាងខ្លាំងក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុនសែលកាត ក្នុងខណៈពេលដ៏សំខាន់នៃការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវការបង្កើតថ្មីនៅទូទាំងបច្ចេកវិទ្យា 5G, បណ្តាញអុបទិក មជ្ឈមណ្ឌលទិន្នន័យ Cloud បញ្ញាសិប្បនិម្មិត បទពិសោធអតិថិជន និងបច្ចេកវិទ្យាបណ្តាញ យើងរំពឹងយ៉ាងមុតមាំក្នុងការគាំទ្រក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ យើងមានជំនឿរួមគ្នាថា បច្ចេកវិទ្យាជឿនលឿនបង្កើតបានជារបស់ដែលមានតម្លៃបំផុត នៅពេលវាជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងអាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព»។

សូមជម្រាបថា ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងសេវាអ៊ីនធឺណិត ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល ៣៦០ដឺក្រេ។

រីឯក្រុមហ៊ុន Huawei បានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ គឺជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ Huawei មានបុគ្គលិកប្រមាណ ២១៣.០០០នាក់ និងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង ១៧០ ដោយបម្រើប្រជាជនជាង ៣ប៊ីលាននាក់ នៅទូទាំងពិភពលោក។ Huawei ប្តេជ្ញានាំយកបច្ចេកវិទ្យាឌីជីថលជូនដល់មនុស្សគ្រប់រូប គ្រប់លំនៅឋាន និងគ្រប់អង្គភាព ដើម្បីបង្កើតពិភពលោកដែលមានការភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញ៕a cellcar huywei