» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10347 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700518 នាក់

សុនខ​ស៊ីម៉ាក់​មានកូន​បន្ត​ពូជ​អ្នក​ចម្បាំង ជាមួយ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ថ្មី​៣៤​ក្បាល​

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)​បានឱ្យដឹងថា​៖ មេ​ពូជ​សុនខ នៃ​អង្គភាព​សុនខ​ស៊ីម៉ាក់ នៅ​ដើម​សប្តាហ៍​ខែកុម្ភៈ​នេះ បានផ្តល់​កំណើត​ដល់​ទៅ ៤​សំបុក ដែលមាន​កូន​សុនខ សរុប​ចំនួន ៣៤​ក្បាល​។a dog cmac2

ពួកគេ​ទាំង ៣៤​ក្បាល មាន​សុខ​ភាពល្អ​ទាំងអស់ និង​កំពុង​ទទួល​ការថែទាំ ថ្នាក់ ថ្នម ពី​សំណាក់​អ្នកជំនាញ ថែទាំ និង ហ្វឹកហាត់​សុនខ​។​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) បានបញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ថា​៖ កូន​សុនខ​ចំនួន ៣៤ ក្បាល ដែលមាន​សុខភាព​ល្អ នឹង​អាច​ហ្វឹកហ្វឺន ឱ្យ​ក្លាយជា​អ្នក​ចម្បាំង ដើម្បី​សុខ​សុវត្ថិភាព សង្គមមនុស្ស​។ ហើយ​សុនខ​ទាំងនេះ ជា​កូន​ពូជ​អ្នក​ចម្បាំង ជាមួយ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​។​

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​ឲ្យ​ដឹង​ទៀតថា​៖ « កូន​សុនខ​ជំនាន់​ថ្មី​នេះ នឹង​ក្លាយជា​អ្នក​បន្តវេន នៃ​ពូជ​អ្នក​ចម្បាំង ដើម្បី​សេចក្តីសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ ក្នុង​តំបន់​គំរាមកំហែង ដោយសារ​សំណល់ យុទ្ធភណ្ឌ​សង្គ្រាម​»​។​​គួរ​ជម្រាប​ថា ការដោះមីន ដោយ​សុនខ មាន​ប្រសិទ្ធភាព​ខ្ពស់ ជាង​ឧបករណ៍​រាវរក ដោយសារ​ឧបករណ៍​រាវរក បាន​ជួប​នូវ​បញ្ហា នៅពេល​ប៉ះ​អំបែង​ដែក​ផ្សេងៗ តែបើ​សុនខ នៅពេល​វា​ជួប​គ្រាប់មីន បាន​វា​កាយ​រក ព្រោះ​វា​ហិត​តែ​ជាតិ​រំសេវ​ប៉ុណ្ណោះ​។ ក្នុង​សុនខ មួយ​ក្បាល វា​អាច​រាវរក​មីន​បាន ក្នុង​ផ្ទៃដី​ពី ២០០០-៣០០០ ម៉ែត្រការ៉េ​៕a dog cmac a dog cmac1 

​