» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5397 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695568 នាក់

កម្ពុជា​រុករក​រ៉ែ​មាស បាន​ពី ៥ ទៅ ១០ គីឡូក្រាម ក្នុង​១​ខែ​និង​បាន​ពន្ធ​ជាង​១៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​!


​កម្ពុជា​អាច​រុករក និង​កែច្នៃ រ៉ែ​មាស​បាន​ប្រមាណ តែ ៥ ទៅ​១០ គីឡូក្រាម​ប៉ុណ្ណោះ ខណៈដែល​បច្ចុប្បន្ន ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ក្នុងការ​រុករក​រ៉ែ​នៅសល់​ប្រមាណ ៥០ ក្រុមហ៊ុនប៉ុណ្ណោះបន្ទាប់ពីលុបចោល២៥០ក្រុមហ៊ុន ។​a gold min theara1 

​ករណីយ៍នេះលោក​ម៉េង ស​ក្ដ​ធារ៉ា រដ្ឋលេខាធិកា​ក្រសួង រ៉ែ និង​ថាមពល​បាន​ឲ្យ​កាសែត​ដឹង​ថា ក្នុង ការរុករក​មាន​សឹងតែ​គ្រប់​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា ប៉ុន្ដែ តំបន់​ដែលមាន​សក្ដានុពល​ក្នុងការ​រុករក​រ៉ែ​មាស​ច្រើនជាងគេ គឺ​នៅ​ខេត្ត​រតនគីរី មណ្ឌល​គី​រី និង​ព្រះវិហារ​។​

​មូលហេតុ​ត្រូវបាន​លោក​បញ្ជាក់ថា​៖ បានជា​ការរុករក​រ៉ែ​មាស បាន​ក្នុង​ចំនួន​តិចតួច​យ៉ាង​ដូច្នេះ ដោយសារតែ ការរុករក​រ៉ែ​មាស​នាពេល​បច្ចុប្បន្ន មាន​ភាគច្រើន​គឺធ្វើឡើង​ដោយ​ក្រុមហ៊ុន​ខ្នាតតូច លក្ខណៈ​សិប្បកម្ម​នៅឡើយ ខណៈដែល​ធនធាន​រ៉ែ​មាស​នេះ មាន​ខ្លះ គឺ​ទាមទារ​បច្ចេកទេស​ខ្ពស់ ក្នុងការ​ស្វែងរក ដែល​ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​ខ្នាត​ធំ លក្ខណៈ​ឧស្សាហកម្ម​។

​លោក ម៉េង ស​ក្ដ​ធារ៉ា ពន្យល់ថា ជាទូទៅ ក្រុមហ៊ុន​រុករក​រ៉ែ​ធំៗ ទាំងនោះ មុននឹង​ចូលមក​ធ្វើការ​រុករក​គេ​តែ​តាមដាន និង​សិក្សា​ច្បាស់លាស់​ណាស់ ពី​សក្ដានុពល​នៃ​តំបន់​ដែល​ត្រូវ​រុករក​។​បើតាម​បទពិសោធន៍ របស់​ប្រទេស​ដែល​ធ្លាប់​ជោគជ័យ​ក្នុងការ​រុករក​រ៉ែ​មាស​នេះ គឺ​មិន​ខុសពី​កម្ពុជា​នាពេលនេះ​ទេ ដំបូង គឺ​ផ្ដើមចេញពី​អ្នករុករក​ដែលជា​ប្រជាជន បន្ទាប់មក​មានការ​រុករក​ដោយ​ក្រុមហ៊ុន​ខ្នាត បែប​សិប្បកម្ម ហើយ​នៅពេលដែល​មើលទៅ​មាន​សក្ដានុពល និង​ជា​ឱកាស ទើប​មាន​ក្រុមហ៊ុន​ធំៗ​ចូលមក​រុករក​បន្ត​។

​រដ្ឋលេខាធិកា​ក្រសួង រ៉ែ និង​ថាមពល​រូបនេះ បានលើកឡើង​ទៀតថា បច្ចុប្បន្ន​វិស័យ​រ៉ែ​មាស​កម្ពុជា កំពុង​ឈាន​ជើង​មួយ​ជំហាន​ទៀត ឆ្ពោះទៅរក​ការធ្វើ​ឧស្សាហកម្ម​រុករក​រ៉ែ​មាស​ខ្នាត​ធំ ខណៈដែល​កន្លងមក​ភាគច្រើន​គ្រាន់តែ​ជាការ​រុករក​ខ្នាតតូច លក្ខណៈ​សិប្បកម្ម បែប​សាមញ្ញៗ​ប៉ុណ្ណោះ​។ ជាក់ស្ដែង មាន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​អន្តរជាតិ​ធំ​២ នឹង​ចាប់ផ្ដើម​ប្រតិបត្តិ​ការរុករក​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

ក្នុងនោះ មានដូចជា ក្រុមហ៊ុន ក្រុមហ៊ុន Mesco Gold មកពី​ប្រទេស​ឥណ្ឌា នឹង​ចាប់ផ្ដើម​អាជីវកម្ម រុករក​រ៉ែ​មាស នៅ​ខេត្ត​រតនគីរី នា​ចុង​ឆ្នាំនេះ និង​ក្រុមហ៊ុន​ហ៊ុន Renaissance Minerals មកពី​អូស្ត្រាលី អាច​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​រុករក​នៅ​មណ្ឌល​គី​រី នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ ២០២១​។ បើតាម​ការយល់ឃើញ​ផ្ទាល់​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូបនេះ កម្ពុជា ត្រូវការ​ពេល​១​អាណត្តិ​ទៀត ដើម្បី ពង្រឹង​ខឿនសេដ្ឋកិច្ច​វិស័យ​រ៉ែ ឲ្យ​មាន​ភាពរឹងមាំ​។

ទាក់ទង​នឹង​ការដកហូត​អាជ្ញា​បណ្ណ ក្រុមហ៊ុន​រុករក​រ៉ែ​សល់​នៅត្រឹម​៥០ ក្រុមហ៊ុន​នាពេល​បច្ចុប្បន្ន លោក ម៉េង ស​ក្ដ​ធារ៉ា អះអាងថា គឺ​ដោយសារតែ​ក្រសួង​មានការ​ធ្វើកំណែទម្រង់​ថ្មី និង​រកឃើញថា មាន​ក្រុមហ៊ុន​ខ្លះ មាន​អាជ្ញា​ប​ណ្ណហើយ តែ​មិនមាន​សកម្មភាព និង​ខ្លះទៀត មាន​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​កំណត់ ហើយ​ក៏មាន​ក្រុមហ៊ុន​មួយចំនួនទៀត បរាជ័យ​ក្នុងការ​រុករក​ដោយ​ខ្លួន​ផងដែរ​។​​លោក ម៉េង ស​ក្ដ​ធារ៉ា ឲ្យ​ដឹងថា​៖​ក្រុមហ៊ុន​រុករក​រ៉ែ​មាសធំៗ នាពេល​បច្ចុប្បន្ន មាន​មកពី​ប្រទេស​អូស្ត្រាលី កាណាដា និង​ឥណ្ឌា និង​មាន​ក្រុមហ៊ុន​តូចៗ​មួយចំនួនទៀត មកពី​ប្រទេស​ចិន ថៃ និង​ប្រទេស​អាស៊ាន​ផ្សេងៗ​ជាច្រើន​ទៀត​។

​បើតាម​ច្បាប់​បាន​តម្រូវ​សម្រាប់​ក្រុមហ៊ុន​រុករក​រ៉ែ​មាស គឺ​មិន​ឲ្យ​ធ្វើ​ការរុករក​រ៉ែ​មាស លើសពី​ផ្ទៃដី ២០០ គីឡូម៉ែត្រ​កា​រ៉ែ ខណៈ​ការរុករក គឺមាន​រយៈពេល​៧​ឆ្នាំ​។
​របាយការណ៍ ពី ក្រសួង​រ៉ែ និង​ថា​ពល​បង្ហាញថា ការគ្រប់គ្រង​ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ចាប់ពី​ឆ្នាំ​២០១៤ មាន​ត្រឹមតែ​ប្រហែល ៤ លាន​ដុល្លារ​អាមេរិក មកដល់​ឆ្នាំ ២០១៧ ប្រហែល ១៤ លាន​ដុល្លារ​អាមេរិក​៕a gold min theara a min pm1 a mine chong a mine kro 

​