» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7571 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697742 នាក់

ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​កោះ​ពេជ្រ​-​កោះនរា​អបអរ​ខួបកំណើត​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត

ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​កោះ​ពេជ្រ​-​កោះនរា ជា​បណ្តោះអាសន្ន​ចាប់ពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣​ដែល​ត្រូវ​និង​ថ្ងៃ​ខួបកំណើត​សម្តេច តទៅ​បើទោះបីជា​សម្តេច​កំពុង​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ី​ឌី​ត​ក៏ដោយ​។​a koh bridge5 

​ស្ពាន​ត​ភ្ជាប់​កោះ​ពេជ្រ​-​កោះនរា​ដែលជា​កោះ​សិប្ប​និមិត្ត​កសាងឡើង​ដោយសារ​ចាក់ដី​បំពេញ​ទ​ន្លរ​ដោយ​គ្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC​របស់លោក​ឧ​ញ៉ាព​ង់​ខៀវ​សែ​ត្រូវបាន បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។​​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា​នេះ មាន​ប្រវែង​សរុប ៨២៤​ម ទទឹង ២៤.៥​ម បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣​ម ។​ស្ពាន​នេះ​ចំណាយ​ការសាងសង់ ៣៨,០០០,០០០​ដុល្លា​អាមេរិក សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC ។ ស្ពាន​នេះ​តម្រូវឱ្យ​បើកបរ ល្បឿន​សុវត្ថិភាព ៤០​គ​.​ម​/​ម៉ោង ។​​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨​ម នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨​ម នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត ។​​ដើម្បី​ភ្ជាប់​ការធ្វើដំណើរ​ឡើងទៅ​ផ្លូវជាតិ​លេខ​១​ក្រុមហ៊ុន​បាន​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា មួយ​ខ្សែ​ផងដែរ​។ ស្ពាន​នេះ មាន​បណ្តោយ​ស្ពាន​សរុប​ប្រវែង​៦០​ម៉ែត្រ ទទឹង​ស្ពាន ២១​ម៉ែត្រ បណ្តោយ​ស្ពានបេតុង​៤៥​ម៉ែត្រ ផ្លូវ​គល់ស្ពាន​សងខាង ១៥​ម៉ែត្រ ចំណាយ​ថវិកា ១,៦០៦,៣៥៣​ដុល្លា​អាមេរិក​.​។​

​លោក​ឧកញ៉ា ពង់ ឃាវ​សែ ប្រធាន​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) កាលពី​ឆ្នាំ​២០២០​បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​«​កោះនរា​»​ក្នុង​ទំហំ​ផ្ទៃដី​១២៥​ហិកតា ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ​៥៥០​លាន​ដុល្លារ​អាម៉េរិក របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) នឹង​រួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ចំនួន​២២៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដែល​ជិត​ស្មើ​០.៩​ភាគរយ​នៃ GDP ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ លោក​ឧកញ៉ា​បាន​បញ្ជាក់ថា សម្រាប់​ថវិកា​វិនិយោគ ៥៥០​លាន​ដុល្លារ​អាម៉េរិក​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​រយៈពេល​៣​ឆ្នាំ​ដំបូង ពោល​ចាប់ពី​ខែមករា​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គម និង​សេដ្ឋកិច្ចជាតិ​។ បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍន៍​«​កោះនរា​» កំពុង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​៧០០​នាក់ ហើយ​កើន​ដល់ ៧ ០០០​នាក់ ពេល​គម្រោង​មានការ​សាងសង់​ពេញទំហឹង​។​

​លោក​ឧកញ៉ា​បាន​បន្តថា បន្ទប់​ពី​បញ្ចប់​ការដ្ឋាន​សាងសង់​ស្ពាន​ក្នុង​គម្រោង​អភិវឌ្ឍន៍​«​កោះនរា​»​នេះ នឹង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ បាន​ប្រមាណ​១​ម៉ឺន​កន្លែង ក្នុង​ដំណើរ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​។ ជាមួយគ្នានេះ គម្រោង​អភិវឌ្ឍន៍​«​កោះនរា​»​នេះ អាច​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​ចំនួន​៥​ម៉ឺន​នាក់ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​២,៥០០​លាន​ដុល្លារ​អាម៉េរិក​។​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ ទីក្រុង​កោះនរា នឹង​ក្លាយជា​ទីក្រុង​ថ្មី​នៅជាប់​កោះ​ពេជ្រ​។ គម្រោង​នេះ​នឹង​បញ្ចប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រគល់ឱ្យ​ម្ចាស់​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២៣ ។ ទីតាំង​នេះ​មាន​លក្ខណៈពិសេស​ណាស់ វា​ជា​កោះ​តែមួយគត់​ដែល​ត​ភ្ជាប់​កោះ​ពេជ្រ​ទៅ​ខណ្ឌ​ច្បារអំពៅ​។ ដី​លំនៅដ្ឋាន​នីមួយៗ​ផ្តល់នូវ​ភាពបត់បែន​លើ​ការ​រចនា​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​។ ទន្ទឹមនឹងនេះ ដី​ឡូ​តិ៍​ពាណិជ្ជកម្ម​អាច​អភិវឌ្ឍ​ជា​អគារ​ខ្ពស់ ដែលមាន​សមាមាត្រ​ដី​ខ្ពស់​រហូតដល់ ១២​។​a koh bridge1 a koh bridge2 a koh bridge4 
​