» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7923 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698094 នាក់

សម្តេច​តេ​ជោ​ប្រកាស​បន្ត​កម្មវិធី​ឧ​ប្ត្ថ​ម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ព្រោះ​កូ​វិត​១៩​ជុំ​ទី​៤

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហោះ​លើ page ផ្លូវការ នា​ព្រលប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ឲ្យ​ដឹងថា​, “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩” ជុំ​ទី​៤ ចំនួន ៣​ខែ បន្ថែមទៀត គឺ​សម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ​២០២១​។​a hun money poor 

​​កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១៥ ខែធ្នូ កន្លងទៅនេះ ក្នុងអំឡុងពេល​ថ្លែង​សារ​ពិសេស​ទាក់ទិន​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ និង​វាក់​សាំង​ការពារ​កូ​វីដ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​បាល បានសម្រេច​ឲ្យ​បន្ត​ការអនុវត្ត​កម្មវិធី​ខាងលើនេះ​បន្តទៀត​។​សូមបញ្ជាក់ថា​ចាប់តាំងពី​ការចាប់ផ្តើម​បើកប្រាក់​ឧបត្ថម្ភ​លើកដំបូង​មក ការធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​សម្តេច​តេ​ជោ​ចង់​ផ្តល់​សាច់ប្រាក់​នេះ​ឱ្យ​ដល់ដៃ​គ្រួសារ​ក្រីក្រ និង​មានការ​លំបាក​ពិតប្រាកដ​។

ការងារ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​នេះ ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស មេភូមិ និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដូច្នេះហើយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ​បទបញ្ជា​ជាថ្មី​ម្តងទៀត​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​បំពេញការងារ​នេះ​ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ មាន​តម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់​នូវ​យុត្តិធម៌​បំផុត ហើយ​ត្រូវ​ចៀសវាង​ឱ្យ​ខាន​តែ​បាន​នូវ​ការយោគយល់ និង​ឃុបឃិត​គ្នា ដើម្បី​ដាក់បញ្ចូល​ក្រុមគ្រួសារ សាច់ញាតិ មិត្ត​ភ័​ក្ត ឬ អ្នក​ស្គាល់គ្នា ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ ផ្ទុយ​ពី​នីតិវិធី​នៃ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​។​

​ដើម្បី​ឲ្យ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​នេះ​កាន់តែ​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ត្រូវ​សហការ​ជាមួយ​ក្រសួងផែនការ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវ​រាយការណ៍​មកកាន់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាបន្ទាន់ ប្រសិនបើ​រកឃើញថា​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង​។​
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចាត់​វិធានការណ៍​ក្តៅ និង​មិន​លើកលែង​ជាដាច់ខាត​ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ ប្រសិនបើ​រកឃើញថា​មាន​បញ្ហា​មិន​ប្រក្រតី​កើតមានឡើង​នៅក្នុង ភូមិ ឬ ឃុំ​-​សង្កាត់ ណាមួយ ។​​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ចៀសផុត​ពី​ជំងឺឆ្លង​កូ​វីដ​-១៩​គ្រប់ៗ​គ្នា​៕a hun money poor1 

​