» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3745 នាក់

ម្សិលមិញ 14915 នាក់

សរុប 18330904 នាក់

បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​


​ប៉ា​ឡេ​ស្ទី​ន​៖​កងទ័ពជើងទឹក​អ៊ីស្រាអែល នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ឡើង​ត្រួតត្រា និង​រឹបអូស​ទូក​សប្បុរសធម៌​មួយគ្រឿង ដែល​ដឹក​សកម្មជន​អាកាសធាតុ នាង Greta Thunberg ខណៈ​ទូក​នេះ​ព្យាយាម​ជម្នះ​ការបិទផ្លូវ​សមុទ្រ​ទៅ​តំបន់​ហ្គា​ហ្សា​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែមិថុនា ឆ្នាំ​២០២៥​។​a boat gaza 

​សម្ព័ន្ធ Freedom Flotilla Coalition ដែល​រៀបចំ​ការធ្វើដំណើរ​នេះ បាន​និយាយថា គោលបំណង​គឺ​ដើម្បី​ផ្តល់ជំនួយ​ជា​និមិត្តរូប និង​ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​មកលើ​វិបត្តិ​មនុស្សធម៌​នៅ​ហ្គា​ហ្សា​។ នៅក្នុង​វីដេអូ​ដែល​បាន​ថត​ទុកជាមុន នាង Thunberg បាន​ថ្លែងថា ប្រសិនបើ​វីដេអូ​នេះ​ចេញផ្សាយ គឺ​មានន័យថា​ពួកគេ «​ត្រូវបាន​ស្ទាក់ចាប់ និង​ចាប់ពង្រត់​»​។ ទោះជា​យ៉ាងណា ក្រសួងការបរទេស​អ៊ីស្រាអែល​បាន​ហៅ​បេសកកម្ម​នេះ​ថា​ជា «​ការសម្តែង​» និង «​ទូក selfie របស់​ពួក​តារា​ល្បី​»​។​ភាគី​អ៊ីស្រាអែល​បាន​បញ្ជាក់ថា អ្នកដំណើរ​ទាំង ១២​នាក់ (​ដែល​រួមមាន​ទាំង​សមាជិកសភា​អឺរ៉ុប​បារាំង Rima Hassan) មាន​សុវត្ថិភាព ហើយ​កំពុង​ត្រូវបាន​នាំទៅ​កាន់​កំពង់ផែ​អ៊ីស្រាអែល ដើម្បី​ត្រៀម​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​គួរ​បញ្ជាក់ថា ទូក​ដឹក​ជំនួយ​មនុស្សធម៌​មួយ បានធ្វើ​ដំណើរ​តាម​សមុទ្រ​ជាច្រើន​ថ្ងៃ និង​បាន​ទៅជិត​ដល់​ឆ្នេរ​តំបន់​ហ្កា​ហ្សា​ហើយ តែ​ត្រូវ​ទាហានជើងទឹក​អ៊ីស្រាអែល ហាមឃាត់​ជាដាច់ខាត មិន​ឲ្យ​ទូក​នោះ​ចុះចត​នៅ​គោលដៅ​ឡើយ និង​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​។ មាន​ប្រវែង​១៨​ម៉ែត្រ ទូក​មនុស្សធម៌​នេះ​ក៏មាន​សកម្មជន​បរិស្ថាន កញ្ញា Greta Thunberg និង​តំណាងរាស្ត្រ​អឺរ៉ុប រួម​ដំណើរ​ផង​។​ទូក​ដឹក​ជំនួយ​មនុស្សធម៌ ទៅ​ឲ្យ​ពលរដ្ឋ​ហ្កា​ហ្សា ឈ្មោះថា Madleen បានចេញ​ដំណើរ​ពី​កោះ Sicile របស់​អ៊ីតាលី កាលពី​ចុងខែ​មេសា និង​បានធ្វើ​ដំណើរ​ដល់​ឆកសមុទ្រ​អេ​ហ្ស៊ី​ប នៅ​ថ្ងៃអាទិត្យ ទី​៨​មិថុនា​។ ក្រៅពី​ដឹក​ជំនួយ​មនុស្សធម៌ ទូក​នេះ​ក៏មាន​បុគ្គល​សំខាន់ៗ​និង​ល្បីឈ្មោះ​រួម​ដំណើរ​ផង តួយ៉ាង សកម្មជន​ការពារ​បរិស្ថាន​អាកាសធាតុ នាង Greta Thunberg ជនជាតិ​ស៊ុយអែត និង​មាន​អ្នកតំណាងរាស្ត្រ​សភា​អឺរ៉ុប សញ្ជាតិ​បារាំង​ឈ្មោះ Rima Hassan ព្រមទាំង ក្រុម​ជនជាតិ​ផ្សេងៗ​ទៀត ដូចជា អាល្លឺម៉ង់ ប្រេ​ស៊ី​ល តួ​ក​គី អេ​ស្ប៉ា​ញ និង​ហូ​ឡង់ ក៏បាន​រួម​ដំណើរ​ដែរ​។​

​អ្នកតំណាងរាស្ត្រ​អឺរ៉ុប សញ្ជាតិ​បារាំង Rima Hassan បាន​នាំយក​លិខិត​ចំហ​មួយ​ដែល​ក្រុម​សមាជិកសភា​អឺរ៉ុប ជាង ២០០ នាក់ បាន​ចុះហត្ថលេខា ដើម្បី​ស្នើសុំ​ឲ្យ​អ៊ីស្រាអែល បើកផ្លូវ​ច្រក​ផ្លូវ​សមុទ្រ យល់ព្រម​ឲ្យ​ទូក Madleen អាច​ចូល​ចុះចត និង​បែងចែក​ជំនួយ​មនុស្សធម៌ នៅ​តំបន់​ហ្កា​ហ្សា​។ ក៏ប៉ុន្តែ ខ្លឹមសារ​សំបុត្រ​នេះ ទំនង​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ដ្បិតថា ពេល​ទូក Madleen កាន់តែ​ចូល​កៀក​ក្បែរ​ឆ្នេរ​តំបន់​ហ្កា​ហ្សា តែ​ទាហាន​អ៊ីស្រាអែល​បាន​ត្រៀមកម្លាំង​រារាំង​ទុក​មុន​ជាស្រេច​។ នៅ​ថ្ងៃអាទិត្យ ទី​៨​មិថុនា រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល Israël Katz ប្រកាស​បញ្ជាក់​ជាថ្មី​ថា បានចេញ​បទបញ្ជា​ទៅ​ឆ្មាំ​សមុទ្រ​និង​យោធា​ជើង​ទឹក​អ៊ីស្រាអែល ឲ្យ​បញ្ជៀ​ស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​នោះ កុំ​ឲ្យ​ចូល​ចត​ឆ្នេរ​តំបន់​ហ្កា​ហ្សា ជាដាច់ខាត​។​

​ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល Israël Katz បាន​និយាយថា លោក​ពោល​ត្រង់ៗ​ថា​នាង Greta Thunberg ដែល​ស្អប់ខ្ពើម​ជនជាតិ​ជ្វី​ហ្វ និង​ក្រុម​បក្សពួក​ដែល​សុទ្ធសឹងតែ​ជា​អ្នកនាំពាក្យ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស ត្រូវ​ស្តាប់​ឲ្យ​ច្បាស់​ថា ត្រូវតែ​ធ្វើដំណើរ​ត្រឡប់​ថយក្រោយ​វិញ​ជា​ប្រញាប់ ព្រោះ​ពួកអ្នកឯង​គ្មាន​ផ្លូវ​ចូល​ហ្កា​ហ្សា បាន​សោះឡើយ​។ នេះ​បើតាម​សម្តី​លោក Israël Katz ដោយ​បញ្ជាក់ថា ពួកគេ​នៅលើ​ទូក​នោះ​នឹង​មិនអាច​ទម្លុះ​រនាំង​ហាមឃាត់រ​បស់ទ័ព​អ៊ីស្រាអែល បានទេ​។​

​ដោយ​មិន​ខ្វល់​ពី​ការត្រួតពិនិត្យ​ឥ​វ៉ាន់​របស់របរ ឬ​ស្បៀង​ចំណីអាហារ​នៅលើ​ទូក​ជាមុន រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល Israël Katz បាន​និយាយ​ប៉ាន់ស្មាន​ទុកជាមុន​តែម្តង ថា​ការហាមឃាត់​របស់​អ៊ីស្រាអែល​ក្នុងការ​រារាំង​ទូក​នេះ មាន​វត្ថុបំណង​ធំ​តែមួយគត់ គឺ​ជៀសវាង​កុំ​ឲ្យ​ពួកគេ​ផ្តល់​សព្វាវុធ​ទៅ​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស ជា​អង្គការ​ភេរវកម្ម ដែល​ចាប់​ចំណាប់ខ្មាំង​បង្ខាំង​ទុក និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

នេះ​ជាស​ម្តី​ចោទប្រកាន់​របស់លោករ​ដ្ឋ​មន្ត្រី Israël Katz​។​
​ផ្ទុយទៅវិញ ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដែល​ទទួលបន្ទុក​កិច្ចការ​ប៉ា​ឡេ​ស្ទី​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដ៏​សប្បុរស​របស់​ក្រុម​សកម្មជន​នានា និង​អ្នកតំណាងរាស្ត្រ​អឺរ៉ុប ដែល​ខំប្រឹង​ជិះទូក​ឆ្លង​សមុទ្រ ដឹក​ជំនួយ​មនុស្សធម៌ ទៅ​ជួយ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់​ហ្កា​ហ្សា​។ ក្រោយ​ទ័ព​អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការ​យោធា​វាយប្រហារ​និង​សម្រុក​បិទ​ខ្ទប់​តំបន់​ហ្កា​ហ្សា ជាច្រើន​ខែ​មក នៅពេលនេះ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្កា​ហ្សា កំពុង​ខ្វះ​ជំនួយ​ស្បៀងអាហារ ជាខ្លាំង​៕a boat to gaza