» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10342 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700513 នាក់

ប្រទេស​ជប៉ុន​រង​ការ​គម្រាម​ពី​ព្យុះ​ទី​ហ្វុ​ង​គួ​ឲ្យ​រន្ធត់​មនុស្ស​៣៣នាក់​បានស្លាប់​!

 

​ប្រទេស​ជប៉ុន​¶​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច ហា​ហ្គី​ប៊ី​ស (Hagibis) នៅក្នុង​ប្រទេស​ជប៉ុន​បាន​កើន​ដល់ ៣៣​នាក់ ហើយ ខណៈ​១៩​នាក់​បាត់​ខ្លួន និង ១៤៤​នាក់​ផ្សេងទៀត​រងរបួស​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Japan Times នៅ​យប់​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា ឆ្នាំ​២០១៩​។​a japon flood3 

ព្យុះ​ទី​ហ្វុ​ង​បានធ្វើអោយ​គាំង​ក្រុង​តូ​ក្យូ ក្នុងនោះ​បូករួម​ទាំង​ក្រុង​តូ​ក្យូ ដែលជា​ទីក្រុង​សំខាន់បំផុត ហើយ​ពលរដ្ឋ​ប្រមាណ​១៤០.០០០​នាក់ បាន​ចាក​ចេញពី​លំនៅដ្ឋាន នៅក្នុង​ក្រុង​តូ​ក្យូ និង តំបន់​ជាច្រើន​ទៀត មិនមាន​អគ្គីសនី​ប្រើប្រាស់ ។​នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ ។

សម​ត្ត​កិច្ច​បាន​ប្រាប់​អ្នកស្រុក​អោយ​ប្រុងប្រយ័ត្ន ជាមួយនឹង​បទបញ្ជា​ជម្លៀស​មនុស្ស​នៅតែមាន​បន្ត​សំរាប់​មនុស្ស​ប្រមាណ​៥,៩​លាន​នាក់​នៅ​ទូទាំង​១៧​តំបន់​។ អាគារ​ជាង​៤២០.០០០​នៅ​ទូទាំងប្រទេស បាន​ដាច់​ចរន្តអគ្គិសនី ដោយសារ​ព្យុះ​។​​ក្រសួង​នគររូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់ មាន​គ្រោះ​បាក់​ដី​កើតឡើង​ចំនួន​៤៨​កន្លែង និង​មាន​លំហូ ល្បាប់​ភក់ ដែល​ត្រូវបាន​គេ​រាយការណ៍​មក​ថា កើតឡើង​នៅក្នុង​ខេត្ត​ចំនួន​១២ ហើយ​ទឹកទន្លេ នៅឯ​ទន្លេ​ចំនួន​៩ ទឹកបាន​ឡើង​ព្រាប​ច្រាំង​ហូរហៀ ។​ក្រុម​កងកម្លាំង​ជំនាញ​ដែលជា​ក្រុម​ស្វ័យការពារ ប្រមាណ​២៧.០០០​នាក់ ត្រូវបាន​ដាក់​ចល័ត សម្រាប់​ធ្វើការ​ជួយសង្គ្រោះ និង​ជួយ​ដល់​ប្រតិបត្តិការ​នៅ​ទូទាំងប្រទេស ។​

​ពួក​អ្នករៀបចំ​ការប្រកួត​កីឡា​រូ​ប៊ី ពិភពលោក បាន​លុបចោល​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​រវាង​ក្រុម​ណា​មី​ប៊ី​និង កាណាដា នៅ​ក្រុង​កា​ម៉ា​យ​ស៊ី ចំពេល​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្រោយ​ការធ្លាក់​ភ្លៀង​ខ្លាំង​ដែល​បាន​បង្ក​ការ​ជន់​លិច​និង​ការបាក់​ដី​នៅ​ជុំវិញ​ទីកន្លែង​ប្រកួត​នៅ​ជប៉ុន​ខាងជើង​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​និយាយថា​ព្យុះ​ទី​ហ្វុ​ង (Hagibis) អាច​នាំមក​នូវ​ភ្លៀង​ធ្លាក់ ខ្យល់​បោក​ប់​ខ្លាំង ។​នេះ​បើតាម មន្ត្រី​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​លោក Yasushi Kajihara បាន​ប្រាប់​អ្នកយកព័ត៌មាន​។

ទីភ្នាក់ងារ​ឧតុនិយម​នៃ​ប្រទេស​ជប៉ុន បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ជម្លៀសចេញ​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ការពារ​ជីវិត​របស់​ពួកគេ ។ តាម​ការជូនដំណឹង​នឹងមាន​ខ្យល់ព្យុះ និង រញ្ជួយ​សមុទ្រ ដែល​អាច​នឹង​កើតមាន​នៅតាម​តំបន់​ធំៗ ភាគច្រើន​នៅ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃ​សៅរ៍ ដល់ ថ្ងៃអាទិត្យ សប្ដាហ៍​នេះ ។

នៅ​ថ្ងៃ​សៅរ៍​ទី​១២ ខែកញ្ញា ឆ្នាំ ២០១៩ ម៉ោង​ប្រមាណ​ជា ១២​រសៀល​(​ម៉ោង​នៅ​ប្រទេស​ជប៉ុន​) ព្យុះ Hagibis ដែលមាន​ល្បឿន​ខ្យល់​បក់បោក​ប្រមាណ ២២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​វាយប្រហារ មកដល់​ខេត្ត​មួយចំនួន ជាពិសេស ខេត្ត​ជី​បា (Chiba prefecture) ដែលជា​ខេត្ត​មួយ​នៅ​កៀក​នឹង​ទីក្រុង​តូ​ក្យូ​ជាងគេ ។ a japon flood a japon flood1 a japon flood2 a japon flood4 a japon flood5 


​