» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5791 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695962 នាក់

ប្រ​ធា​ធិបតី​ហ្វិ​លី​ពី​ន​ប្រមាន​ពី​សង្គ្រាម​បើ​ចិន​ចូល​ហួស​បន្ទាត់​ក្រហម​!


​ហ្វីលីពីន​៖​ប្រទេស​ហ្វិ​លី​ពី​ន​អាច​នឹងមាន​សង្គ្រាម​ជាមួយ​ចិន​ប្រសិនបើ​ចិន​ដើរ​ហួស​បន្ទាត់​ក្រហម គឺ​សិទ្ធិ​គ្រប់គ្រង​លើ​ធនធានធម្មជាតិ​នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង​របស់​ហ្វិ​លី​ពី​ន​ដែល​កំពុង​តែមាន​វិវាទ​។​ហ្វីលីពីន​បាន​ព្រមាន​ចិន ពី បន្ទាត់​ក្រហម ឬក៏​សកម្មភាព ដែល​ទីក្រុង​ម៉ានីល​មិនអាច​ទទួលយកបាន​អំពី​ករណី​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង ក្នុងនោះ​មាន​ទាំង​សកម្មភាព​កសាង​កោះ​សិប្ប​និមិត្ត​នៅ​ប្រជុំ​កោះ​បប្រះ

a_philipin1

​ទឹក Scarborough ផងដែរ​។​កាលពី​ថ្ងៃ ទី​២៨ ខែឧសភា​បានប្រកាសថា រដ្ឋមន្ត្រី ក្រសួងការបរទេស​ហ្វីលីពីន លោក​អា​ឡាន​ភី​ទ​រ័​កា​យ៉ែ​ស​តា​ណូ​( Alan Peter Cayetano )​បញ្ជាក់ថា ចិន​កំពុងតែ​ស្វែងរក​វិធីសាស្ត្រ ខួង​យក​ប្រេង​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង ដែលជា​សកម្មភាព​ធ្វើ​ឲ្យ​ហ្វីលីពីន​មិនអាច​ទទួលយក​បានឡើយ​។​

a_philpin_sea

​លោក រដ្ឋមន្ត្រី ក្រសួងការបរទេស​ហ្វីលីពីន បញ្ជាក់ទៀតថា យើង​មានការ​ពិភាក្សា​ជា មួយ​ភាគី​ចិន លើ​បញ្ហា​ខួង​យក​រ៉ែ​ធម្មជាតិ​ដោយ​ឯកតោភាគី នៅ​សមុទ្រ​ចិន​ភាគ​ខាង ត្បូង​។ «​គ្មាន​អ្នកណា​មាន​សិទ្ធិ​ខួង​យក​ប្រេង​នៅ​តំបន់​សមុទ្រ​ដែល​កំពុងមាន​វិវាទ​នោះឡើយ​។ ប្រធានាធិបតី ឌុយ​ទែ​រ​តេ បញ្ជាក់ ថា បើ​អ្នកណាម្នាក់​ខួង​យក​ធនធាន​ធម្ម ជាតិ​នៅ​ទីនោះ លោក​នឹងធ្វើ​សង្គ្រាម ហើយ​»​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រ​ធា នា​ធិបតី​ហ្វីលីពីន ប្រកាស​ប្រឆាំង​ចិន ចាប់តាំងពី​លោក​ឡើងកាន់តំណែង ប្រធានាធិបតី​នៅ​ខែឧសភា​ឆ្នាំ​២០១៥​មក​។ លោក​បានប្រកាស​អនុវត្ត​គោ​លន​យោ បាយ​មិន​ងាក​ទៅរក​អាមេរិក ដែលជា សម្ពន្ធមិត្ត​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដោយ​លោក​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី ជា មួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពី​រលើ​ពិភពលោក​។​
​កន្លងមក​ថ្មីៗ​នេះ​ប្រទេស វៀតណាម និង​ហ្វីលីពីន​បាន​សម្តែង​ក្តី បារម្ភ​ដូចគ្នា​ចំពោះ​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន​ដែល​បាន​ចុះចត និង​ហោះ​ឡើង​ចេញពី​កោះ​សិប្ប​និ​មិ្ម​ត​មួយ​ដែល​ចិន​បាន​សាងសង់ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

a_philipin

តាម​ក្រុម​អ្នក ជំនាញ កោះ​ដែល​យន្តហោះ​ចម្បាំង​ចិន ចុះចត ហោះ​ឡើង​មានឈ្មោះ Woody ដែលជា​កោះ​ដ៏​ធំជាងគេ​នៃ​ទីប្រជុំ​កោះ Spratley’s​។ ចំណែក​យន្តហោះ​ចម្បាំង ប្រភេទ H-6K ត្រូវបាន​គេ​ចាត់ជា​ប្រភេទ​យន្តហោះ​ដ៏​ទំនើប​ដែល​អាច​ហោះ​បាន ចម្ងាយ ៣.៥០០​គីឡូម៉ែត្រ ពោលគឺ​អាច ទៅដល់​ប្រទេស​អូ​ស្រា្ត​លី និង​កោះ Guam របស់​អាមេរិក​។ ប្រទេស​ហ្វីលីពីន​បាន​ចាត់វិធានការ​ទូត មួយចំនួន ហើយ​អាមេរិក​ក៏បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅកាន់​ទីនោះ​ដែរ​។ ចំណែក​ក្រសួងការបរទេស​ចិន​បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​កុំ​ឲ្យ​លូកដៃ​ចូល​ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង ថា អ្វីដែល​ចិន​បានធ្វើ​នេះ​ជា​លំ​ហាត់​យោធា​ប្រចាំថ្ងៃ​នៅក្នុង​តំបន់​។​

​ទង្វើ​របស់​អាមេរិក​ក្នុងការ​បញ្ជូន​នាវា​ទៅកាន់​តំបន់​នោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក លូ កង បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំងអស់​កុំ​ឲ្យ​លូក ដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ លោក លូ កង បាន​បន្ថែមថា កោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្នែក​នៃ​ទឹកដី របស់​ចិន និង​ថា ទង្វើ​របស់​ចិន​នៅ​ទីនោះ​ជា​លំ​ហាត់​សឹក​ធម្មតា​ដែល​គេ​មិនគួរ​ធ្វើការ បកស្រាយ​ផ្តេសផ្តាស​ឡើយ​។​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ​មាន​​ក្រុម​ប្រទេស​ផ្សេង​ក្នុង​តំបន់​មាន​ហ្វីលីពីន ប្រ៊ុយណេ តៃវ៉ាន់ ម៉ាឡេស៊ី និង​វៀតណាម​ក៏​កំពុង​បន្ត​ចេញមុខ​ទាមទារ យក​ចំណែក​របស់ខ្លួន​ដែរ​។

​