» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8468 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698639 នាក់

អ៊ីរ៉ង់​អួត​ពី​រឿង​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​ទោះជា​មានប្រតិកម្ម​ច្រើន​ក៏ដោយ​!

 


​អ៊ីរ៉ង​៖​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) បាន​បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​ពី​សមត្ថភាព របស់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​រឹបអូស​កប៉ាល់​ដឹក​ប្រេង​អង់គ្លេស Stena Impero នៅ​ច្រក សមុទ្រ Hormuz​ទោះបី​មានប្រតិកម្ម​ទាមទារ​ឲ្យ​ដោះលែង​ពី​ប្រទេស​ជាច្រើន​ពី​សេស​អង្គការ​ណា​តូ​ក៏ដោយ​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ ដោយសារ​ព័ត៌មាន RT នៅ​ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។​a oil ship 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា កងកម្លាំង​អ៊ីរ៉ង់​បាន​ឃាត់​កប៉ាល់​ពីរ​គ្រឿង ចុះបញ្ជី​នៅក្នុង​ប្រទេស​លី​ប៊េ​រី​យ៉ា និង​អង់គ្លេស នៅឯ​ច្រក Hormuz ដោយ​ចោទថា​កប៉ាល់​ទាំង​២​នេះ រំលោភ​លើ​ច្បាប់ អន្តរជាតិ​។ ប៉ុន្តែ ក្រោយមក​កប៉ាល់​លី​ប៊េ​រី​យ៉ា ត្រូវបាន​ដោះលែង​វិញ រីឯ​កប៉ាល់​ដឹក​ប្រេង អង់គ្លេស​ឈ្មោះ Stena Impero ត្រូវបាន​បញ្ជូន​ទៅកាន់​កំពង់ផែ​មួយ​របស់ អ៉ី​រ៉ង់​ខណៈ កប៉ាល់​ដឹក​ប្រេង​អ៉ី​រ៉ង់​មួយគ្រឿង​ក៏​កំពុងស្ថិត​នៅក្នុង​កណ្ដាប់​ដៃ អង់គ្លេស​ផងដែរ​។​

​ទាក់ទង​បញ្ហា​នេះ​ប្រទេស​នៅ​អឺរ៉ុប​បាន បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌា ... ពិសេស​អង្គការ​ណា​តូ​បាននាំគ្នា​បញ្ចេញ​ប្រតិកម្ម ជា​បន្តបន្ទាប់ ប្រឆាំងនឹង​អ៊ីរ៉ង់ ដែល​បាន​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​។ ប្រមុខ​ការទូត​អង់គ្លេស បាន​ជួប​និយាយ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ ដើម្បី​តវ៉ា និង​សំដែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ចាប់​នាវា​របស់​អ៊ីរ៉ង់​។ បន្ទាប់ពី​បានការ​បញ្ចេញ​ប្រតិកម្ម​ដោយផ្ទាល់​មាត់​ប្រាប់​អ៊ីរ៉ង់ ប្រមុខ​ការទូត​អង់គ្លេស ក៏បាន​កោះហៅ​តំណាង​អ៊ីរ៉ង់​ប្រចាំ​ក្រុង​ឡុង​ដ៍​មកជួប​តវា​ទៀត​។​ប៉ុន្តែ​អ៊ីរ៉ង់​ធ្វើគ​ធ្វើ​ថ្លង់ មិនឮ​អ្វី​ទាំងអស់ !​។​

អ៊ីរ៉ង់​គឺជា​បញ្ហា មានតែ​បញ្ហា ! ​ប្រតិកម្ម​របស់លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ដោយ​សន្យា​ធ្វើការ​ជាមួយ​ដៃគូ ដើម្បី​ការពារ​សន្តិសុខ​និង​ផលប្រយោជន៍​ពួកគេ ទល់នឹង​ច​រិ​ក​អាក្រក់​របស់​អ៊ីរ៉ង់​។អាល្លឺម៉ង់ថា៖ មិន​សម​ហេតុផល ! ត្រូវតែ​ដោះលែង​នាវា​អង់គ្លេស​ដោយ​គ្មាន​បង្អង់ ! ​​។ ទីក្រុងប៉ារីស​មាន​សាមគ្គីភាព​ជាមួយ​អង់គ្លេស បានទាមទារ​ឱ្យ​អ៊ីរ៉ង់​គោរព​គោលការណ៍​នៃ​សេរីភាព​ផ្លូវ​សមុទ្ទ ដោយ​ត្រូវប្រគល់​សេរីភាព​ឱ្យ​នាវា​និង​អ្នកធ្វើការ​លើ​នាវា​ទាំងអស់​ឱ្យបាន​ឆាប់រហ័ស ។

​បណ្តា​ប្រទេស​ទាំងនោះ​បានចាត់ទុក​ទ​ង្វើ​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ​Ormuz ថា​ជា​សកម្មភាព​បង្ករឿង​ដ៏​គ្រោះថ្នាក់ និង​អំពាវនាវ​ឱ្យ​នាវា​ដឹក​ប្រេង​អង់គ្លេស​ទាំងអស់ ចៀសវាង​ការធ្វើដំណើរ​តាម​ច្រក​យុទ្ធសាស្ត្រ​។​​អង្គការ NATO បាន​ថ្កោលទោស និង​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ដោះលែង​កប៉ាល់ ដឹក​ប្រេង​អង់គ្លេស​ជាបន្ទាន់ ដោយ​ចោទថា​ការ​រឹបអូស​នេះ​គឺជា​ទង្វើ​រំលោភ​លើ​សេរីភាព នាវាចរ​អន្តរជាតិ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍  អង្គការ NATO  ថា​៖ «​យើង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ ការ​រឹបអូស​កប៉ាល់​ពីរ​គ្រឿង នៅឯ​ច្រក​សមុទ្រ Hormuz ពី​សំណាក់​កងកម្លាំង​អ៊ីរ៉ង់​...​ហើយ​ដែល​ទង្វើ​នេះ​រំលោភបំពាន យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​នាវាចរ​អន្តរជាតិ​...​ដូច្នេះ​យើង​ជំ​រុញឱ្យ​អ៊ីរ៉ង់​ដោះលែង​កប៉ាល់ និង​នាវិក​ទាំងនោះ​ជាបន្ទាន់ ហើយ​យើង​គាំទ្រ​ឱ្យមាន​ដំណោះស្រាយ​មួយ​តាមផ្លូវ​ការទូត​»​។​

​សូមបញ្ជាក់ថា Stena Imtempo ជានា​វា​ដឹក​ប្រេង​អង់គ្លេស មាន​ម្ចាស់​ជា​ជនជាតិ​ស៊ុយអែត មាន​សមាជិក​ការងារ​២៣​នាក់​។ បីនាក់​ជា​រុស្ស៊ី ម្នាក់​ជាលី​តូ​នី ម្នាក់​ជា​ហ្វីលីពីន និង ១៨​នាក់​ជា​ជនជាតិ​ឥណ្ឌា​ក្នុងនោះ​ម្នាក់​ជាកា​ពី​ទែន​ផង​។a oil ship1 a oil ship2 


​