» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2596 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294833 នាក់

សារ​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងសម័យ​ប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៥


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៥​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ​ពិសេសទាក់ទងនិងព្រិត្តិការណ៍ផ្ទុះអាវុធរវាងកងទព័កម្ពុជានិងថៃនៅតំបន់មុំ៣ ក្នុងសម័យ​ប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៥ ។a hun sen speek

​ខាងក្រោម​នេះ​គឺជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​ការប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ​រវាង​កងទ័ព​កម្ពុជា និង​ថៃ នៅ​ព្រំដែន តំបន់​មុំ​បី ខេត្តព្រះវិហារ​នា​ព្រឹក​ថ្ងៃទី​២៨​ឧសភា​៖
​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​ជនរួមជាតិ​ស្ងប់ចិត្ត ហើយ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ក្នុងការ​ដោះស្រាយ​តាមរយៈ​ការចរចា ជាង​ការដោះស្រាយ​ដោយ​កម្លាំងប្រដាប់អាវុធ​។

​សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ហើយ​ជឿជាក់​លើ​ការដោះស្រាយ​រវាង​រាជរដ្ឋាភិបាល​ទាំងពីរ​។ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​រុញឱ្យ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តទៀតថា សព្វាវុធ និង​កងទ័ព ដែល​បាន​បញ្ជូន​ទៅកាន់​ព្រំដែន មិនមែន​ដើម្បី​វាយ​ថៃ ឬ​ធ្វើសង្គ្រាម​នោះទេ តែ​ជាការ​ត្រៀម​បម្រុង​ចំពោះ​យថាហេតុ​អាក្រក់​ណាមួយ​កើតឡើង​។​
​សម្តេច​តេ​ជោ​វាយតម្លៃថា​៖​ហេតុការណ៍​ផ្ទុះអាវុធ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ មិនមែនជា​បន្ទាត់នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​រប​ស់​ថៃ​នោះឡើយ​។ សម្តេច​តេ​ជោ សន្និដ្ឋានថា ហេតុការណ៍​នេះ អាច​បង្កឡើង​ដោយ​បុគ្គល ឬ​អង្គភាព​។ ហេតុការណ៍​នៅ​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ម្សិលមិញ គឺ​ខុសគ្នា​នឹង​ព្រឹត្តិការណ៍​ឈ្លានពាន​កែវ​គិរី​ស្វា​រៈ​កាលពី​ឆ្នាំ​២០០៨​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា ក្នុង​សង្គ្រាម​នៅ​ព្រះវិហារ និង​ប្រាសាទតាមាន់ធំ និង​តា​ក្របី​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ គឺ​កម្ពុជា​ប្រើប្រាស់​ភាព​អត់ធ្មត់​ខ្ពស់បំផុត​រហូត​ដល់ក​ង​ទ័ព​ងឿងឆ្ងល់​។ ក្នុង​សង្គ្រាម​នោះ​ទីបញ្ជាការដ្ឋាន​គឺ​ចេញពីផ្ទះ​របស់​សម្តេច​តែម្តង ហើយ​បញ្ជា​តាម​ប្រព័ន្ធ​វីដេអូ​។ សម្តេច​បាន​រំលឹកថា កាលពី​ពេលនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា និង ឈិន ច័ន្ទ​ពណ៌ បាន​ស្នើសុំ​សម្តេច​ប្រើ​កាំភ្លើង​ធំ​បាញ់​ចូល​៤០​គីឡូម៉ែត្រ​ទៅក្នុង​ប្រទេស​ថៃ តែ​សម្តេច​មិន​ប្រើ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្លាំង​ទ័ព និង​សព្វាវុធ ដែល​បញ្ជូនទៅ​ព្រំដែន​មិនមែន​ដើម្បី​វាយ​ថៃ​នោះទេ តែ​ករណី​មានការ​ឈ្លានពាន គឺ​កម្ពុជា​ប្រើ​សិទ្ធិ​ការពារ​បូរណភាប​ទឹកដី និង​អធិបតេយ្យ​ជាតិ​។ ថា បើទោះបី​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត កំពុង​ទស្សនកិច្ច​នៅក្រៅ​ប្រទេស តែ​សម្តេច​បានធ្វើ​ការជាប់​ប្រចាំ​លើ​បញ្ហា​ព្រំដែន ហើយ​ដឹង​ពី​ភូមិសាស្ត្រ​នោះ​ច្បាស់​។​​កន្លែង​ដែល​ផ្ទុះអាវុធ គឺជា​កន្លែង​ដែល​សម្តេច​បាន​ទៅដល់​កាលពី​ឆ្នាំ​២០០៩ ហេតុអ្វី​ថៃ​ថា​ជា​ដី​របស់​ពួកគេ​?

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិនមែនជា​មេដឹកនាំ​ដែល​អង្គុយតែ​ក្នុង​ការិយាល័យ​នោះទេ គឺ​តែងតែ​ចុះ​តាម​មូលដ្ឋាន ហើយ​នៅ​សមរភូមិ​សង្គ្រាម ក៏​សម្តេច​ចុះ​ដែរ​។ អ្វីដែល​កម្ពុជា​ចង់បាន គឺ​ចង់បាន​ស្ថានការណ៍​នៅ​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ ហើយ​សុំឱ្យ​វា​កើត​ត្រឹម​នៅ​មុំ​បី កុំឱ្យ​រីករាយ​រាលដាល​ទូទាំង​ព្រំដែន និង​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​។​​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ប្រកាស​ស្វាគមន៍​ក្រុមហ៊ុន​ជីបម៉ុង ដែល​បានប្រកាស​នាំយក​អំណោយ​ជា​ទឹក ភេសជ្ជៈ និង​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​កងទ័ព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តាំ​ទៅ​ជនជាតិ​ថៃ សិទ្ធិ លីម​ថងគុល លោក​ឯង​មិនមែនជា​កងទ័ព​ទេ​។ សម្តេច​តេ​ជោ បាន​ថ្លែងថា យុទ្ធសាស្ត្រ​សម្តេច បើ​ទ័ព​ថៃ​ចង់វាយ​ចូល​មកដល់​អង្គរវត្ត​ដូច សិទ្ធិ លីម​ថងគុល លើកឡើង​នោះ សម្តេច​ក៏​បើក​ឱ្យ​វា​ចូល ដើម្បី​បង្ហាញ​ពី​ការឈ្លានពាន​ដល់​អង្គការសហប្រជាជាតិ ហើយ​សម្តេច​នឹង​ប្រើ​ទ័ព​វាយ​កាត់ផ្តាច់​ទ័ព​ថៃ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា តេ​ជោ​សែន ច្បាស់​ណាស់​ពី​យុទ្ធសាស្ត្រ​សង្គ្រាម​។ សម្តេច​តេ​ជោ បាន​ថ្លែងថា យន្តហោះ​អាមេរិក ធ្លាប់​ដេញ​បាញ់​សម្តេច តែ​ធ្វើ​អ្វី​មិន​បែក​នោះឡើយ​។​

​សម្តេច​តេ​ជោ​បាន​ថ្លែងថា ក្នុង​សង្គ្រាម​បែបនេះ សម្តេច​មិន​ប្រើ​យន្តហោះ​នោះទេ តែ​សម្តេច​មាន​សំណាញ់​មេឃ គឺ​កាំភ្លើង​បាញ់​ទម្លាក់​យន្តហោះ​។ នៅពេលនេះ​កម្ពុជា មាន​កាំភ្លើង​ការពារ​អាកាស​ដែល​ល្អប្រសើរ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​ឧបត្ថម្ភ​ដល់​កងទ័ព ដើម្បី​បង្ហាញ​ពី​ភាព​រួបរួមគ្នា​ជា​ធ្លង់​នៃ​ខឿន​ការពារជាតិ​របស់​កម្ពុ​ជា​។ កម្ពុជា ចង់បាន​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំងអស់ ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តាំ​សួរសុខទុក្ខ​ទៅដល់​កងទ័ព​ទាំងអស់​នៅ​ជួរមុខ ហើយ​សម្ដេច​ក៏បាន​អំពាវនាវ​ដល់​កាកបាទក្រហម​នៅ​ខេត្តព្រះវិហារ ជួយ​ដល់​ជនភៀសសឹក​នៅ​ព្រំដែន​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​២៨ ឧសភា មាន​ហេតុការណ៍​ផ្ទុះអាវុធ​រវាង​ទាហាន​ខ្មែរ និង​ថៃ​នៅ​ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​អះអាងថា ទាហាន​ថៃ​បាន​បាញ់ប្រហារ​មុន​ទៅលើ​លេណដ្ឋាន​ដែលជា​ទីតាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា​ជា​យូរលង់​ណាស់​មកហើយ​ដោយបាន​ប​ណ្តា​ល​ឱ្យ​បាត់បង់​ជីវិត​កងទ័ព​ខ្មែរ​ម្នាក់ ឈ្មោះ សួន រោ​ន មាន​សិ​ក្ត​ជា ព្រិន្ទបាលឯក​។​​ក្រសួងការពារជាតិ​ក​ម្ពុ​ជា​អះអាង ការប៉ះទង្គិច​លើក​នេះ​មិនមែនជា​ជម្រើស​ចង់បាន​របស់​ក​ម្ពុ​ជា ហើយ​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួងការពារជាតិ​ថៃ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមមួយ​ដើម្បីឱ្យ​ស្ថានភាព​វិលត្រឡប់​ដូចដើម​វិញ​ឱ្យបាន​ឆាប់រហ័ស និង​បង្ការ​កុំឱ្យ​ស្ថានភាព​នេះ​កើតឡើង​សាជាថ្មី​ម្តងទៀត​។​

​នៅក្នុង​ប្រទេស​ថៃ​យោង តាម​ព័ត៌មាន​របស់​កាសែត​ថៃ The Nation បាន​ឲ្យ​ដឹងថា​៖​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រ បាន​អះអាង​នៅ​ថ្ងៃទី ២៨ ខែឧសភា​ថា លោកស្រី​បាន​ទាក់ទង​ភ្លាមៗ​ទៅកាន់​ក្រសួងការពារជាតិ​ថៃ និង​បាន​និយាយ​តាម​ទូរ​សព្ទ​ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​អំពី​ហេតុការណ៍​ផ្ទុះអាវុធ​នៅ​ព្រំដែន ចុង​បូក ឬ​មុំ​បី​។ តាម The Nation ភាគី​ថៃ និង​កម្ពុជា​បាន​យល់​អំពី​ស្ថានការណ៍ និង​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យបាន​ឆាប់​។a hun sen speak