» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10361 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700532 នាក់

ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ ៥៦០​គ្រួសារ​ទទួល​ព្រះ​រាជអំនោយ​ពី​ព្រះមហាក្សត្រ

​
​កំពង់ស្ពឺ​៖ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចៅ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ប្រោស​ព្រះរាជទាន ព្រះរាជ​អំណោយ ជូន​ដល់​ប្រជាកសិករ​ក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ក្រុមគ្រូពេទ្យ ស្ថិតនៅ​ភូមិ​ទឹក​លង​១ និង​ភូមិ​ទឹក​លង​២ ឃុំ​រុងរឿង ស្រុង​ថ្ពង ខេត្តកំពង់ស្ពឺ ចំនួន ៥៦០​គ្រួសារ​។​a king speu 

ព្រះរាជ​អំណោយ​ដែល​ព្រះមហាក្សត្រ​ប្រទាន​​រួមមាន​៖ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១), មី​១​កេស ត្រីខ ១០​កំប៉ុង​, កន្ទេល​១, ស្បែកជើងផ្ទាត់​១​គូ​, អាវយឺត​ចំនួន​១ ដែលមាន​ស្លាក​ព្រះ​រាជអំណោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា , ថវិកា ១០​ម៉ឺន​រៀល និង​អាហារសម្រន់​ពេលព្រឹក​ផងដែរ​។​
​

ព្រះករុណា ក៏បាន​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​លោកគ្រូ អ្នកគ្រូ ចំនួន ២៥​នាក់ និង​ក្រុមគ្រូពេទ្យ​ចំនួន ៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១) អាវយឺត​ចំនួន​១ និង​អាវ​រងារ​ចំនួន​១ ដែលមាន​ស្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថវិកា ១០​ម៉ឺន​រៀល​។​
​

សិស្សានុសិស្ស​ចំនួន ៩០០​នាក់ ទទួលបាន​អាហារ​ពេលព្រឹក​មួយពេល​សម្រាប់​ទ​ទួល​ទាន មាន​៖ ទឹកបរិសុទ្ធ​១​ដប ទឹកក្រូច​១​កំប៉ុង មី​ចាន​២ នំ​ប៉ាវ​១ នំ​ផ្អែម​១​កញ្ចប់ ផ្លែ​ប៉ោម​១​ផ្លែ ព្រមទាំង​សម្លៀកបំពាក់​មួយ​សម្រាប់ អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១ ថវិកា ៥,០០០​រៀល និង​សម្ភារ​សិក្សា​មួយចំនួន​ផងដែរ​៕a king speu1 a king speu2 
​