» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10903 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701074 នាក់

ទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​មក​បញ្ចុះបញ្ចូលរ​ដ្ឋ​មន្ត្រី​ក្រសួង​ពត៍​មាន​ឲ្យ​យល់​ទង្វើ​របស់​រុស្ស៊ី​លើ​អុ​យ​ក្រែ​ន​

 

​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា លោក អាណា​តូ​លី បូរ៉ា​វី​ក ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា បានស្នើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មាន ឱ្យ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា គប្បី​ឈ្វេងយល់​អំពី​សង្គ្រាម​រវាង​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន ឱ្យបាន​ច្បាស់លាស់ (​មុន​កាន់ជើង​អ៊ុយ​ក្រែ​ន​)​។​a kiev rus 

​លោក​ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា​៖​ដើមចម​ដែលនាំឱ្យ​ផ្ទុះ​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន គឺ​មកពី​អង្គការ​អូតង់ ឬ​ណា​តូ (NATO/OTAN) និង​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​ខ្លួនឯង​។​ដោយសារ​កន្លងមក ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ណា​តូ ឬ​អូតង់ ចេះតែ​រំកិល​ចូលមក​ជិត​ព្រំដែន​រុ​ស្ស៉ី​។​

រុ​ស្ស៉ី​បាន​សំណូមពរ​ទៅកាន់​អង្គការ​ណា​តូ ដោយ​អះអាងថា ប្រសិនបើ​មាន​មី​ស៊ី​ល​ដាក់​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន គឺ​ប្រហែល​តែ​ជាង​៣​នាទី គឺ​បាញ់​ដល់ទី​ក្រុង​ម៉ូ​ស្កូ​ហើយ ដែល​សូម្បីតែ​ប្រព័ន្ធ​ការពារ​អាកាស​របស់​រុ​ស្ស៉ី​ក៏​គ្មាន​លទ្ធភាព​ទប់​បានដែរ​។ ដូច្នេះ​រុ​ស្ស៉ី​បានស្នើ​ឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​ស្ថិតនៅ​អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ​។​

​ក្រៅពីនេះ​លោក អាណា​តូ​លី បូរ៉ា​វី​ក បាន​បញ្ជាក់ថា ដោយសារតែ​មានការ​រំលោភ​បំពាន​ជា​ញឹកញាប់​របស់​ក្រុម​ជ្រុលនិយម​អ៊ុយ​ក្រែ​ន ទៅលើ​ប្រជាជន​រុស្ស៊ី​នៅក្នុង​តំបន់​គ្រី​មៀរ និង​តំបន់​ដុង​បាស់ បានធ្វើឱ្យ​ប្រជាជន​រស់នៅ​តំបន់​នោះបាន​ទាមទារ​យក​ស្វ័យភាព​របស់ខ្លួន​។ ទីបំផុត​ក្រោយពី​កិច្ចចរចា​ជាច្រើនលើក​ច្រើនសារ​មិនបាន​ទទួល លទ្ធផល​មក​នោះ ទើប​រុ​ស្ស៉ី​បាន​បង្ខំ​ចិ​ត្ដ​ដើម្បី​បើក​ប្រតិបត្តិការ​យោធា ដើម្បី​កម្ចាត់​ចេញ​នូវ​គ្រោះ​ឧបសគ្គ​ដែល​បាន​គំរាមកំហែង​ដល់​ប្រទេស​រុ​ស្ស៉ី​។​

​លោក​ទូត​រុស្ស៊ី​បានលើកឡើង​ទៀតថា ទាក់ទង​នឹង​បញ្ហា​សង្គ្រាម​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន គឺ​បណ្ដា​ប្រទេស​លោកខាងលិច​បាន​ផ្សាយ​បំពុល​នូវ​ព័ត៌មាន​ជាច្រើន ដែល​បាន​ផ្សាយ​អំពី​សកម្មភាព​របស់​ក​ង​ទ័ព​រុ​ស្ស៉ី ដែល​ជាការ​ភូតកុហក​ជាច្រើន​។ ទន្ទឹមនេះ​បណ្ដា​ប្រទេស​លោកខាងលិច​បាន​ខិតខំ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុ​ស្ស៉ី​ទាំងអស់ ប៉ុន្ដែ​គេ​មិនបាន​បិទ​ប្រព័ន្ធ​បំពង់​ប្រេង​របស់​រុ​ស្ស៉ី​នោះទេ​។​​រុស្ស៊ី​នៅតែ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដោយ​មិន​បញ្ឈប់​ការផ្គត់ផ្គង់​ប្រេង​នោះទេ ដោយ​សង្ឃឹមថា​នៅពេល​ខាងមុខ​ប្រទេស​ទាំងអស់​នឹង​ឈានដល់​ដំណោះស្រាយ​មួយ បន្ទាប់ពី​មានការ​ចរចា និង​មាន​ផ្លែផ្កា​បន្ដិចបន្ដួច​នៅ​ប្រទេស​តួ​ក​គី​នោះ​។​

​លោក ខៀវ កាញារីទ្ធ បាន​សម្ដែង​នូវ​ការរីករាយ ដែល​កន្លងមកនេះ​កម្ពុជា​និ​ងុ​ស្ស៊ី​បាន​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​យ៉ាង​ល្អ ជាពិសេស​លើ​វិស័យ​ព័ត៌មាន​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​សូមបញ្ជាក់ថា​ប្រទេស​កម្ពុជា​បាន​ប្រកាន់​ជំហរ​មិន​គាំទ្រ​ការ​បំបែក​រដ្ឋ​និង​ប្រឆាំង​ការឈ្លានពាន​ពី​ប្រទេសមួយ​លើ​ប្រទេសមួយ​ដោយបាន​ប្រោះ​ឆ្នោត​នៅ​អង្គការសហប្រជាជាតិ​។​លើកលែងតែ​ការប្រើ​ឆ្នោ​យ​បណ្តេញ​រុស្ស៊ី​ចេញពី​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គ​គារ​សហប្រជាជាតិ​ប្រទេស​កម្ពុជា​បោះឆ្នោត​អនុប្បវាទ​!​។​a kiev rus1 

​