» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5197 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056426 នាក់

សម្តេចតេជោផ្តល់អនុសាសន៍ឲ្យរាជរដ្ឋាភិបាលជួលយន្តហោះដឹកនិស្សិតខ្មែរមកកម្ពុជាប់ើមានសំណូមពរពីភាគីអ៊ីស្រាអែល

ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ព្រះមហាក្សត្រ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ពិធី​បិទ​ការថត​ខ្សែភាពយន្ត «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» នៅ OCIC ជ្រោយចង្វា​រថា សម្តេច​នៅតែ​រក្សា​ជំហរ​ដូច​ករណី​នៅ​កូរ៉េខាងត្បូង និង​នៅ​ចិន គឺ​មិន​ជម្លៀស​និស្សិត និង​ពលរដ្ឋ​ខ្មែរ​ពី​អ៉ី​ស្រា​អែល​នោះឡើយ បើ​រដ្ឋាភិបាល​អ៉ី​ស្រា​អែល​មិន​តម្រូវឱ្យ​ជម្លៀស​ទេនោះ​។​សម្តេច​បានចាត់ទុក​ការ​ក្រាញននៀល​នៅ​ជាមួយ​អ៉ី​ស្រា​អែល ជាការ​បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព​ជាមួយ​ប្រជាពលរដ្ឋ​អ៉ី​ស្រា​អែល​។​​ទោះជា​យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល​ថា ក្នុងករណី​អ៉ី​ស្រា​អែល​តម្រូវឱ្យ​កម្ពុជា​ជម្លៀស​ពលរដ្ឋ​ចេញពី​អ៉ី​ស្រា​អែល គឺ​កម្ពុជា មិន​ខ្លា​ចនឹង​ជួល​យន្តហោះ​ទៅ​ដឹក​និស្សិត និង​ពលរដ្ឋ​នោះឡើយ​។​a hun son1 

​គួរ​ជម្រាប​ថា និស្សិត​កម្ពុជា​ប្រមាណ​ជាង​៤០០​នាក់​កំពុង​សិក្សា​នៅ​ប្រទេស​អ៉ី​ស្រា​អែល​។ នៅ​ថ្ងៃទី​៧ ខែតុលា ថ្មីៗ​នេះ តំបន់​ហ្កា​ហ្សា​ដែល​នៅជាប់​ដែនដី​អ៉ី​ស្រា​អែល​ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៉ី​លពី​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ក្នុងនោះ​បានសម្លាប់​មនុ​ស្ស​អស់​រាប់រយ​នាក់ មាន​ទាំង​និស្សិត​កម្ពុជា​មួយរូប​ដែរ​ឈ្មោះ ចាន់ ឧ​ត្ត​ម ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (​ចម្ការ​ដូង​)​។ ជុំវិញ​ព្រឹត្តិការណ៍​ដ៏​ព្រួយបារម្ភ​នេះ ប្រទេសមួយ​ចំនួន​បាន​ត្រៀម​យន្តហោះ​ទៅ​ដឹកជញ្ជូន​និស្សិត​និង​ពលករ​របស់ខ្លួន​ចេញពី​ប្រទេស​អ៉ី​ស្រា​អែល ប៉ុន្តែ​សម្រាប់​កម្ពុជា​គឺ​មិនមាន​ជំហរ​បែប​នោះឡើយ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ឥឡូវនេះ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​កសិកម្ម រដ្ឋមន្ត្រី​អប់រំ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​កំពុង​តាមដាន​ជាប់​លើ​សុវត្ថិភាព​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ប្រទេស​អ៉ី​ស្រា​អែល ប្រសិនបើ​រដ្ឋាភិបាល​អ៉ី​ស្រា​អែល​ពុំមាន​ការឱ្យ​ជម្លៀស​ជនបរទេស​ចេញពី​ប្រទេស​របស់ខ្លួន​ទេ ពលរដ្ឋ​កម្ពុជា​ក៏​កុំ​ចាកចេញ​ចោល​ប្រជាជន​អ៉ី​ស្រា​អែល​។​​សម្ដេច​តេ​ជោ​បាន​រំឭក​នូវ​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​២០១៣-២០១៤ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​កាលណោះ​រង​ការគំរាមកំហែង​ផ្លោង​គ្រាប់​មី​ស៉ី​ល ពី​សំណាក់​កូរ៉េខាងជើង ខណៈដែល​ពលករ​និង​និស្សិត​កម្ពុជា​រាប់ម៉ឺន​នាក់​កំពុងស្នាក់នៅ​កូរ៉េខាងត្បូង ប៉ុន្តែ​សម្ដេច​តេ​ជោ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នាពេលនោះ ពុំមាន​ជំហរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចាកចោល​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​នោះឡើយ​។ ដូចគ្នា​ដែរ នៅពេល​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ដំបូងៗ​នៅ​ប្រទេស​ចិន នា​ដើមឆ្នាំ​២០២០ ប្រទេសមួយ​ចំនួន​បាន​យក​យន្តហោះ​ទៅ​ដឹក​ប្រជាពលរដ្ឋ​របស់ខ្លួន​ចេញពី​ប្រទេស​ចិន ប៉ុន្តែ​សម្រាប់​សម្ដេច​តេ​ជោ ហ៊ុន សែន វិញ គឺ​បាន​ទៅដល់​ប្រទេស​ចិន ដើម្បី​ជូន​សារ​អំពី​សាមគ្គីភាព​ជាមួយ​ប្រជាជន​ចិន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​បាន​ជូន​សារ​ទៅ​និស្សិត​កម្ពុជា សូមឱ្យ​បន្ត​នៅ​ជាមួយ​ប្រជាជន​ចិន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​ថ្លែងអំណរគុណ ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ ដល់​ការថត​ភាពយន្ត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ហើយ​ភាពយន្ត​នេះ ជា​ភាពយន្ត​ចំណាយ​ច្រើនជាងគេ ក្នុងចំណោម​ភាពយន្ត​ថត​នៅ​កម្ពុជា​។​«​ខ្ញុំ​សូម​អរគុណ ចំពោះ​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ជួយ នៅក្នុង​ការផ្គត់ផ្គង់​ថវិកា​សម្រាប់​ការថត​រឿងនេះ ដែលជា​ការចំណាយ​ច្រើន​បំផុត នៅក្នុង​ប្រ​វិ​ត្ដនៃ​ខ្សែភាពយន្ដ​របស់​កម្ពុជា​យើង​»​។​

សូមជម្រាបថា ភាពយន្ត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ដែលជា​ភាពយន្ត​បែប ប្រវត្តិសាស្ត្រ និង​ឆ្លុះបញ្ចាំង​ពី​ជីវិត​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ បាន​ថត​ចប់​ជា​ស្ថាពរ​ហើយ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងផង​ដែរ​ថា ភាពយន្ត​ទាំង​៩៩​ភាគ នៃ​ភាពយន្ត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» នេះ ត្រូវបាន​ឆ្លងកាត់​ការពិនិត្យ​គ្រប់​ភាគ ហើយ​ភាគ​ខ្លះ ត្រូវបាន​សម្តេច​តម្រូវ​ឲ្យ​ថត​ឡើងវិញ​។​

​ការថត​ភាពយន្ត​ចម្រៀង​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ មាន​លោក ហ្វៃ សំអាង និង​លោក​ឧកញ៉ា ហេង ឡុង ។​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ក្រុមការងារ​ផលិតភាព​យន្ត ជ្រើសរើស​តួ​សំដែង​សំខាន់ៗ​ចំនួន ១០៣​នាក់ តួ​ប្រជាជន​យ៉ាងតិច ៥០០​នាក់ ព្រមទាំង​កងកម្លាំង ៥០០​នាក់​ផ្សេងទៀត ដើម្បី​ចូលរួម​សំដែង ក្នុង​ឈុត​ឆាក​ធំៗ​។​​ខ្សែភាពយន្ត រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» បានបង្ហាញ​ពី​ខ្សែជីវិត​តស៊ូ​របស់​សម្តេច​តេ​ជោ ពី​កុមារភាព​ត្រូវ​ចាកចេញ ពី​មាតាបិតា បងប្អូន​បង្កើត​នៅ​ភូមិកំណើត ទៅ​ស្វែងរក​ការសិក្សា​រៀនសូត្រ នៅ​រាជធានី​ភ្នំពេញ ដោយ​ស្នាក់អាស្រ័យ​ជាមួយ ព្រះសង្ឃ​ក្នុង​វត្ត​នាគ​វ័​ន្ត​។​​ភាពយន្ត​ដែល​ទាក់ទង ទៅនឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ​នេះ ចំណាយ​ថវិកា​សម្រាប់​ផលិត ប្រមាណ​ជា​៦​លាន​ដុល្លារ​អាមេរិក​។ ថវិកា​ដែល​ចំណាយ​ថត​ភាពយន្ត​នេះ មិនមែនជា​ថវិកាជាតិ​នោះឡើយ​៕a hun son a hun son3 a hun son4