
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7971 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698142 នាក់
ភ្នំពេញ៖សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសការពារជំហររបស់រដ្ឋាភិបាលថា ការយកសំណុំរឿងជម្លោះព្រំដែនកម្ពុជានិង ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជាយន្តការ«ពន្លត់បញ្ហានេះ ជាជាងអង្គុយបក់ផ្សែង»។
បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រមុខរដ្ឋាភិបាល អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុម័តគាំទ្រសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាខាងលើស្តីពីការប្តឹងទៅទៅតុលាការយុត្តិធម៌អន្តរជាតិ ICJបើចរចារគ្នាមិនត្រុវ ដោយ១៨២សំឡេង។សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ការជ្រើសផ្លូវប្តឹងថា ការប្តឹងផ្តល់ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងរួមចំណែកដល់ការបង្ការមិនឲ្យមានជម្លោះរវាងភាគីកម្ពុជា ថៃ ដូចវិបត្តិនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីនដែលជាញឹកញាប់មានជម្លោះប្រដាប់អាវុធរវាងគ្នា ដោយពេលខ្លះកើតឡើងក្នុងទ្រង់ទ្រាយធំ និងពេលខ្លះទៀតជម្លោះកើតឡើងក្នុងទ្រង់ទ្រាយតូច។ បើតាម លោក ហ៊ុន សែន នៅពេលកម្ពុជាបឹ្តងថៃ ករណីចំណុចរសើបចំនួនបួនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏គណៈកម្មការព្រំដែននៅបន្តការងាររបស់ខ្លួនជាប្រក្រតី។ ចំណុចរសើបទាំងបួននោះ សំដៅលើតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
សូមបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា និងថៃ មិនបានស្ថិតក្នុងរបៀវារៈដែលបានគ្រោងទុកក្នុងសមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា កាលពីដំបូងនោះទេ។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ កាសែត ថា ការលើកឡើងរបស់ប្រធានអង្គសមាជ ជុំវិញការនាំជម្លោះព្រំដែនកម្ពុជា ថៃ ទៅទីក្រុងឡាអេ គឺនឹងស្របតាមស្ថានការណ៍បច្ចុប្បន្ន និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានលើកឡើងពីបញ្ហានេះ។ លោកថា សមាជរយៈពេល២ថ្ងៃនេះ ក៏នឹងបន្តពិភាក្សាលើប្រធានបទសំខាន់ៗបី ដែលបានគ្រោងទុក គឺវិស័យកសិកម្ម ប្រព័ន្ធគាំពារសង្គម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។គួររម្លឹកថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកម្រើកឡើងវិញបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនៅចំណុចមុំបីក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥សម្លាប់ទាហានកម្ពុជាម្នាក់។រាជរដ្ឋាភិបាលកម្ពុជាចោទថាករណីយ៍នេះ បង្កឡើងដោយភាគីទាហានថៃ ៕