» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7485 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697656 នាក់

ខ្មែរ​រួបរួម​ជាតិ​និង​ហ្វុនស៊ិនប៉ិច​ប្រុង​ធ្វើ​សមាជ​បញ្ចូល​គ្នា​ចុងខែ​វិច្ឆិកា​!

 

​ភ្នំពេញ​៖​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​សម្តេចក្រុមព្រះ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ញឺ​ក​ប៊ុនឆៃ​ដែល​រក​មិនបាន​១​ជើងម៉ា​ក្នុងការ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នឹងធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅជា​គណបក្ស​តែមួយ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​។ a nhik1 

​នេះ​បើតាម​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​បន្ទាប់ពី​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ​ជជែក​ពិភាក្សាគ្នា​រួច​ពី​ការបង្រួបបង្រួម​គ្នា​កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​នៅក្នុង​ភោជនីយ៍ដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។ នៅក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរបាន​ផ្តោត​សំខាន់​ទៅលើ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​រវាង​អ្នករាជានិយម​និង​អ្នក​សីហនុ​និយម​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ហើយ​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ដោយ​ម្ខាង​មាន​សមាសភាព​ចំនួន​បី​រូប​ដើម្បី​ពិនិត្យ​លក្ខន្តិកៈ​និង​បទបញ្ជាផ្ទៃក្នុង​រួមទាំង​គោលការណ៍​មួយចំនួនទៀត ដើម្បី​ជៀសវាង​កុំ​ឲ្យ​បញ្ហា​ដូច​លើក​មុនៗ​។​

​លោក​ញឺ​ក​ប៊ុនឆៃ​បញ្ជាក់ថា “​ការធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​នេះ គឺ​យើង​ធ្វើ​ខុសពី​បី​ដង​លើក​មុន លើក​មុន​យើង​ចែក​កូតា​គ្នា​លើក​នេះ​យើង​បានដាក់​គោលការណ៍​ប្រាំ​យ៉ាង​ហើយ​យើង​មាន​ក្រុមប្រឹក្សាវិន័យ​យើង​ជាការ​សង្ឃឹម​មួយ​ជឿជាក់ថា​វា​មិនអាច​បែកបាក់​គ្នា​ទៀត​ទេ​ព្រោះ​យើង​មាន​លក្ខន្តិកៈ​បទបញ្ជាផ្ទៃក្នុង​”​។​
​លោក​ញឹក​ប៊ុនឆៃ​បាន​អះអាងថា​សមាជ​នាពេលខាងមុខ​នឹង​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដល់​សម្តេចក្រុមព្រះ​នរោត្តម​រណរ​ឫទ្ធិ​ដើម្បី​ដឹកនាំ​។​ចំពោះ​ក្បាលម៉ាស៊ីន​ផ្សេងទៀត​មិនទាន់​សម្រេច​នៅឡើយ​ទេ​តែ ជាគោលការណ៍​អនុប្រធាន​គណបក្ស​មាន​តែ​ពីររូប​ទេ​។​

គួរ​បញ្ជាក់ថា​ការបង្រួបបង្រួម​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ជំនួប​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​បួន​លើក​។ គឺ​នៅ​ថ្ងៃទី​១៣-១៨-២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ដំណាក់​វាល​ស្បូវ​។​​លើក​ទី​៤ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ សម្តេចក្រុមព្រះ និង​លោក​ញឹក​ប៊ុនឆៃ​បាន​ជួបគ្នា​ម្តងទៀត​៕a nhik bun chhay 
​