» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1277 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300197 នាក់

រដ្ឋមន្ត្រី​ដែនដី​ដាក់ការ​ណែនាំ​៤​ចំណុច​ដើម្បី​ចៀសវាង​បញ្ហា ជាន់ ក្បាលដី​គ្នា និង​បង្កឱ្យមាន​វិវាទ​ដីធ្លី

 

​ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​ដែនដី​និង​នគរូបនីយ៍កម្ម​បាន ស្នើ ក្រសួង ស្ថាប័ន​ដែលជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​រដ្ឋបាល​រាជធានី​-​ខេត្ត អនុវត្ត​គោលការណ៍ ៤​ចំណុច​ដើម្បី​ចៀសវាង​បញ្ហា ជាន់ ក្បាលដី​គ្នា និង​បង្កឱ្យមាន​វិវាទ​ដីធ្លី ។a chea phara 

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​, ខ្ញុំ​មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន សម្តេច លោក លោកស្រី ជ្រាបថា កន្លងមក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សង្កេតឃើញថា មា​ករណី​នៃ​ការវាស់វែង និង​កំណត់​ព្រំ​ក្បាល ដី​ក្នុង​គោលដៅ​ផ្តល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ ដោយ​គ្មាន​ការពិនិត្យ​និង​ផ្ទៀងផ្ទាត់​ពី រដ្ឋបាល​សុរិយោដី ដែល​ធ្វើឱ្យ​និយាម​កា​នៃ​ក្បាលដី​ខ្វះ​ភាព​សុក្រឹត ជាន់ ក្បាលដី​គ្នា និង​បង្កឱ្យមាន​វិវាទ​ដីធ្លី​។​

​ដើម្បី​ចៀសវាង​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្មើ ក្រសួង ស្ថាប័ន​ដែលជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​រដ្ឋបាល​រាជធានី ខេត្ត អនុវត្ត​ដូចខាងក្រោម​៖
១- រាល់​ការអង្កេត​វាស់វែង សុរិយោដី​នៃ​ក្បាល ដឺ ត្រូវអនុវត្ត​និង​ផ្ទៀងផ្ទាត់​ដោយ​រដ្ឋបាល​សុរិយោដី ដែលជា​អង្គភាព​មាន​សមត្ថកិច្ច​តែមួយគត់​ក្នុងការ​វាស់វែង​កំណត់​ព្រំ​ក្បាលដី​ស្របតាម​មាត្រា​២២៩ និង​មាត្រា​២៣៥ នៃ​ច្បាប់​ភូមិបាល ។​

២- រដ្ឋបាល​រាជធានី ខេត្ត ត្រូវប្រគល់​ភារកិច្ច​ជូន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​និ​យក​ម្ម សំណង់ និង សុរិយោដី​រាជធានី ខេត្ត ចុះ​វាស់វែង​កំណត់​និយាម​កា និង​ផ្ទៀងផ្ទាត់​ជាមួយ​ប្រព័ន្ធ​មូលដ្ឋាន ទិន្នន័យ​សុរិយោដី ។
៣- រាល់​ទិន្នន័យ​វាស់វែង​ក្បាលដី​ក្នុង​គោលដៅ​ស្នើសុំ​គោលការណ៍​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ ត្រូវ​បញ្ជូនមក​អគ្គនាយក​ដ្ឋា​ន​សុរិយោដី​និង​ភូមិសាស្ត្រ នៃ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​អង្គភាព​គ្រប់គ្រង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ សុរិយោដី​ទូទាំងប្រទេស ដើម្បី​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​ជាមុន​។​៤- រាល់​ការជួល​ដីឯកជន​របស់​រដ្ឋ ត្រូវ​ធ្វើការ ចុះបញ្ជី​ចេញ​បណ្ណ​កម្មសិទ្ធិ​ជា​ដីឯកជន​របស់​រដ្ឋ​ជាមុន​៕a chea phara1 a chea phara2