» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9948 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700119 នាក់

អាល្លឺម៉ង់ បើកដៃ​ឲ្យ​អ៊ុយ​ក្រែ​ន យក​អាវុធ​ណា​តូ វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ដី​រុស្ស៊ី​ជួន​ពេលដែល​ត្រាំ​ថា​ពូ​ទីន​ឆ្កួត​

 

​រុស្ស៊ី​៖​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង វ្ល៉ា​ឌី​មៀរ ពូ​ទីន មិន​សប្បាយចិត្ត ចំពោះ​ប្រទេស​អាល្លឺម៉ង់​ដែល បើកដៃ​ឲ្យ​អ៊ុយ​ក្រែ​ន យក​អាវុធ​របស់​អង្គការ​ណា​តូ ទៅ​បាញ់​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ដែល​ការ​បើកដៃ​នេះ នឹងធ្វើ​ឲ្យ​ភ្លើងសង្គ្រាម​កាន់តែ​ឆាបឆេះ​។​a russy turky រូបភាពពូទីនជួបរដ្ឋមន្ត្រីការបរទេសតួគី

​តាម​សេចក្តីប្រកាស​របស់​អធិកា​ប​តី​អាល្លឺម៉ង់​ហ្វ្រេ​ឌ្រិ​កមែ​( Friedrich Merz) កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​ខែឧសភា​ឆ្នាំ​២០២៥​បង្ហាញថា​ទីក្រុង​បែរ​ឡាំង​និង​ខ្នងបង្អែក​លោកខាងលិច​ផ្សេងទៀត​របស់​អ៊ុយ​ក្រែ​ន លែង​ដាក់​កំហិត​ទីក្រុង​កៀវ លើ​ការប្រើប្រាស់​សព្វាវុធ​ដែល​ពួកគេ​ជួយ​ទៀតហើយ​។ អ៊ុយ​ក្រែ​ន​អាច​ការពារ​ខ្លួន​តាមរយៈ​ការវាយប្រហារ​ទីតាំង​យោធា​ក្នុងប្រទេស​រុស្ស៊ី ដោយ​ប្រើ​បាន​ទាំង​មី​ស៊ី​ល​អង់គ្លេស បារាំង អាល្លឺម៉ង់ ឬ​សហរដ្ឋអាមេរិក​។​​ប្រតិកម្ម​តប​ភាគី​រុស្ស៊ី​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ដោយ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov និយាយថា ការសម្រេចចិត្ត​នេះ គឺ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី ឆ្ពោះទៅ​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​?​។ លោក Peskov ព្រមាន​ថា «​នេះ​ពិតជា​ការសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់ ម្តង​ទៀតហើយ ប្រសិនបើ​ពួកគេ​ពិតជា​ធ្វើ​មែន​»​។​

ការប្រកាស​បើ​ដៃ​របស់​ប្រទេស​ក្នុង​ប្លុក​ណា​តូ​នេះ​គឺ​បន្ទាប់ពី​រដ្ឋការ​វិមាន​ក្រឹម​ឡាំង​បាន​បើក​ការវាយប្រហា​រយ៉ា​ឃោ​ឃៅ​ដោយ​ប្រើ​ដ្រូ​ន​និង​កាំជ្រួច​បាញ់​ចូល​ទិ​ក្រុង​គៀវ​និង​ក្រុង​ផ្សេងទៀត​របស់​អ៊ុ​ក្រែ​ន​បណ្តាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់​និង​របួស​ជាច្រើន​នាក់​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​វាយ​ដណ្តើមយក​ភូមិ​ចំនួន​៤​នៅ​តំបន់​។​​ករណី​យ៍​វាយប្រហារ​សម្លាប់​មនុស្ស​ពី​រុស្ស៊ី​នេះដែរ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​មុនពេល​ឡើង​យន្តហោះ Air Force One នៅក្នុង​ទីក្រុង Morristown នៃ​រដ្ឋ New Jersey កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​ខែឧសភា​ឆ្នាំ​២០២៥ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា ទីក្រុង​វ៉ាស៊ីនតោន នឹងដាក់​ទណ្ឌកម្ម​ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​ភ្ញាក់ផ្អើល​។​

​លោក​ត្រាំ គំរាម​ប្រើ​ធម៌​ក្តៅ​បែបនេះ បន្ទាប់ពី​លោក​ហៅ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន ថា ជា​មនុស្ស​ឆ្កួត​មែនទែន​ហើយ ដោយសារតែ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង នៅតែ​បន្ត​សម្លាប់​មនុស្ស​មិន​ព្រម​ឈប់​វាយប្រហារ​អ៊ុយ​ក្រែ​ន​សោះ​។​
​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​អំពី​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​រុស្ស៊ី ប្រមុខ​សេត​វិមាន​លើកឡើងថា «​មែនហើយ ពិតជា​អ៊ីចឹង​មែន​! ពូ​ទីន បាញ់​រ៉ុ​ក​កែ​ត​លើ​ទីក្រុង​នានា​និង​សម្លាប់​មនុស្ស​។ ខ្ញុំ​មិន​ពេញចិត្ត​ទាល់តែសោះ​។ គាត់​សម្លាប់​មនុស្ស​ច្រើនណាស់ ខ្ញុំ​មិនដឹងថា​គាត់​កើត​ស្អី​ទេ​»​។​

​មុននេះ​ដែរ លោក ត្រាំ បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា ប្រសិនបើ ពូ​ទីន ចង់​លេប​យក​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំងមូល​មែន​នោះ រុស្ស៊ី​នឹង​ដួលរលំ ជាក់​ជាមិនខាន​។​​ដ្បិតថា​លោក ត្រាំ​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ ប៉ុន្តែ​លោកពូ​ទីន​មិន​ខ្វល់​ឡើយ ដោយ​នៅតែ​ផ្គើន​វាយប្រហារ​អ៊ុយ​ក្រែ​ន ជាពិសេស​នៅ​ថ្ងៃ​ចន្ទ​ដដែល​នោះ ទីក្រុង​មូ​ស្គូ​បាន​បញ្ជូន​ដ្រូ​ន​៣៥៥​គ្រឿង បាញ់ស្រោច​លើ​អ៊ុយ​ក្រែ​ន ជា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​សោះ ក្នុង​សង្គ្រាម​អាយុកាល​ជាង​៣​ឆ្នាំ​មួយ​នេះ​។​​ការវាយប្រហារ​ចុងក្រោយ​នេះ គឺជា​ការបាញ់​ស្រោច ៣​យប់​ជាប់​គ្នា​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រៅពី​ដ្រូ​ន ទីក្រុង​មូ​ស្គូ​ក៏​បាញ់​មី​ស៊ី​ល​ចំនួន​៩​គ្រាប់​ផងដែរ​.។

ទោះបីយ៉ាងសកម្មភាពការទូតដើម្បីបញ្ចប់សង្គ្រាមនៅតែបន្តផងដែរ។ជាស្តែងក្រសួងការបរទេសតួកគី បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan បានពិភាក្សាអំពីរបៀបបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងការវិវឌ្ឍចាប់តាំងពីមានកិច្ចចរចាផ្ទាល់រុស្ស៉ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ ២០២៥។

លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគី លើបញ្ហាសេដ្ឋកិច្ច និងថាមពលផងដែរ។

លោកអធីការបតីអាល្លឺម៉ង់a alemahn russi 


​