» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11752 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701923 នាក់

រឿង​កូ​វីត​កូរ៉េខាងជើង​អង្គការ​សុខភាព​ពិភពលោក សន្យា​ជួយ​ទប់ស្កាត់​

 

​កូរ៉េខាងជើង​៖​នៅ​ថ្ងៃទី​១៧​ខែឧសភា អង្គការ​សុខភាព​ពិភពលោក WHO បានប្រកាស​សន្យា​ជួយ​ដល់​កូរ៉េខាងជើង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ ។​​បណ្ឌិត Poonam Khetrapal Singh អគ្គនាយក​អង្គការ WHO ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​លើកឡើងថា អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការឆ្លង​រាលដាល​កូ​វីដ​-១៩​នៅ​កូរ៉េខាងជើង ។ ទ​ន្ទឺ​ម​នឹង​នោះ​WHO បាន​សន្យា​ជួយ​ដល់​កូរ៉េខាងជើង​ទប់ស្កាត់​កូ​វីដ​-១៩ ។ នៅពេល​នេះដែរ កូរ៉េខាងជើង បាន​ចល័ត​យោធា​របស់ខ្លួន​ដើម្បី​ចែកចាយ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 និង​ដាក់ពង្រាយ​បុគ្គលិក​សុខាភិបាល​ច្រើនជាង ១០,០០០​នាក់ ដើម្បី​តាមដាន​អ្នកជំងឺ​ដែលមាន​រោគសញ្ញា ខណៈដែល​ប្រទេសមួយ​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​មួយ​នេះ​។​a korea north 

​តាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA, យោធា​កូរ៉េខាងជើង​ត្រូវបាន​ដាក់ពង្រាយ​ភ្លាមៗ​ដើម្បី​ធ្វើការ​ចែកចាយ​ថ្នាំពេទ្យ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ជា​កន្លែង​ផ្ទុះ​រាលដាល​នៃ​មេរោគ​នេះ តាម​បទបញ្ជា​របស់លោក គីម ជុង​អ៊ុន​។​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា​ហ្វា​វ (FAO) ក៏បាន​បើកភ្លើង​ខៀវ​ឱ្យ​បរទេស​ផ្តល់ជំនួយ​ជាបន្ទាន់​ក្នុង​វិស័យ​កសិកម្ម ក្នុងពេលដែល​កូរ៉េខាងជើង​កំពុងតែ​ជួប​ផល​លំបាក​ដោយសារតែ​ការឆ្លង​រាលដាល​កូ​វីដ -១៩ ។​​តាម​គេហទំព័រ​របស់ (FAO) បាន​ផ្សាយ​ថា អង្គការ​នេះ​មាន​តួនាទី​ជួយ​ដោះស្រាយ​គ្រោះ​អត់ឃ្លាន​នៅលើ​ពិភពលោក ទទួលបាន​ការលើកលែង​ទណ្ឌកម្ម​អន្តរជាតិ​ក្នុងការ​ដឹកជញ្ជូន​ស្បៀងអាហារ គ្រឿង​ម៉ាស៊ីន​សម្រាប់​វិស័យ​កសិកម្ម​។​

​អង្គការ​(FAO)​មាន​រយៈពេល​រហូតដល់​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ ២០២៣ សម្រាប់​ផ្តល់ជំនួយ​ដល់​កូរ៉េខាងជើង​ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀងអាហារ តាមរយៈ​បង្កើន​សមិទ្ធផល​ក្នុង​វិស័យ​កសិកម្ម ទប់ទល់​ជាមួយ​គ្រោះធម្មជាតិ​។​​នៅ​ថ្ងៃទី​១៧​ខែឧសភា កូរ៉េខាងជើង បានប្រកាសថា មាន​ករណី​គ្រុនក្តៅ​២៧០​ពាន់​នាក់ ធ្វើឱ្យ​ចំនួន​អ្នក​ក្តៅខ្លួន​កើនឡើង​ជាង​១,៤​លាន​នាក់ ។ បច្ចុប្បន្ន​នៅមាន​អ្នកជំងឺ ជាង​៦៦៣​ពាន់​នាក់​កំពុង​ព្យាបាល​។​ទោះជា​យ៉ាងណា​ចំនួន​អ្នក​ឆ្លង COVID-19 សរុប​ទូទាំងប្រទេស មិន​ត្រូវបាន​រាយការណ៍​ទេ​។​
​កូរ៉េខាងជើង​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​ដ៏​ឯកោ​មួយ​នេះ កំពុង​ប្រឈម​នឹង​ការ​ព្រួយ​បា​ម្ភ​អំពី​ការខ្វះខាត​វ៉ាក់សាំង និង​ឧបករណ៍​វេជ្ជសាស្ត្រ ខណៈដែល​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្កើត​វិបត្តិ​សាធារណៈ​បន្ថែម​លើ​សេដ្ឋកិច្ច​របស់ខ្លួន​៕a korea north1 

​