» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9418 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699589 នាក់

នៅ​ឥណ្ឌា​សត្វ​តោ​មួយ​ក្បាល ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​សត្វ​តោ​ផ្សេងទៀត ក៏​វិជ្ជមាន​កូ​វីដ​ដែរ​

 

​ឥណ្ឌា​៖ សួន​របស់​រដ្ឋ​មួយ​នៅ​ជាយក្រុង ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង Chennai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សុក្រ​ទី​៣​មិថុនា បានប្រកាស ពី​ការស្លាប់​របស់​សត្វ​តោ​មួយ​ក្បាល មាន​អាយុ ៩​ឆ្នាំ​។ ការផ្ទុះ​មេរោគ​កូ​វីដ​១៩ ត្រូវបាន​គេ​សង្កេតឃើញ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត នៅពេល​សត្វ​តោ មាន​សភាព​ហូរ​ទឹកសំបោរ​តាម​ច្រមុះ ។ រីឯ តោ​ដទៃ ហាក់ដូចជា​មិនទាន់​ចេញ​រោគសញ្ញា​។a co lion

​ចំពោះ សត្វ​ដែលមាន​ការពាក់ព័ន្ធ ត្រូវបាន​គេ​ដាក់ឱ្យ​ដាច់​ហើយ​ផ្តល់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​(ថ្នាំផ្សះ)។ ហើយ​សត្វ​ទាំងនោះ កំពុងស្ថិត​នៅក្រោម​ការ​សង្កេត​ដោយ​ក្រុម​ពេទ្យសត្វ​នៃ​សួនសត្វ​និង​ក្រុម​ជំនាញ​មកពី ពេទ្យសត្វ និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សត្វ Tamil Nadu​។មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​លើស​ត្វ​ក៏មាន​ការរាយការណ៍​ថា​មាន​សត្វ​ខ្លា​ពណ៌​ស​ចំនួន ២ ក្បាល​ដែល​គិតថា​បាន​ស្លាប់​ដោយសារ​វីរុស​ដ៏​កាច​សាហាវ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ផងដែរ​។

​មកទល់ពេលនេះ សត្វ​តោ​ជាច្រើន ក៏បាន​ធ្វើ​តេ​ស្តិ៍​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​និង​ទីក្រុង​ឥណ្ឌា​ពីរ​ផ្សេងទៀត រួមទាំង​ទីក្រុង Hyderabad ជា​កន្លែង​ដែល​សត្វ​តោ​ចំនួន ៨ ត្រូវបានធ្វើ​តេ​ស្តិ៍​វិជ្ជមាន កាលពី​ខែ​មុន នៅឯ​សួនសត្វ Nehru Zoological Park៕
​ប្រភព​៖ Daily Maila co lion1 

​