» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3324 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054553 នាក់

៩​ខែ​វៀតណាម​នាំចេញ​អង្ករ​៧​លាន​តោន​កើនជាងឆ្នាំមុនតែ​តម្លៃ​ធ្លាក់ចុះ​

​វៀតណាម​៖ ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ ២០១៩​នេះ​ប្រទេស​វៀតណាម​នាំចេញ​​អង្ករ​ជិត ៧​លាន​តោន ដែលមាន​តម្លៃ​សរុប​ជាង ២.២០០ លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​។​a rice vna 

​ទោះជា​យ៉ាងណា​ប្រទេស​វៀតណាម កំពុងតែជួបប្រទះ​នឹង​បញ្ហាលំបាក ក្នុងការ​នាំចេញ​អង្ករ ដោយសារតែ​តម្លៃ​អង្ករ​វៀតណាម នៅលើ​ទីផ្សារ​អន្តរជាតិ មានការ​ធ្លាក់ចុះ ។ ចំណែក​ទីផ្សារ​សំខាន់ៗ ដែល​ធ្លាប់តែ​បញ្ជា​ទិញ​អង្ករ​វៀតណាម​នោះ ចាប់ផ្តើម​រួម​តូច​ទៅៗ ដូចជា​ទីផ្សារ​ចិន និង​ហ្វីលីពីន ជាដើម ដោយសារតែ​ពួកគេ អាច​ផលិត​អង្ករ​បាន​ដោយ​ខ្លួនឯង​។​ការនាំចេញ​អង្ករ​វៀតណាម ទៅកាន់​ចិន បន្ត​ធ្លាក់ចុះ​ខ្លាំង ដោយសារតែ ការ​រឹតបន្តឹង​លើ លក្ខខណ្ឌ​នាំចូល និង​ការគ្រប់គ្រង​គុណភាព​ផលិតផល ហើយ​ចិន ថែមទាំង​បាន​ទម្លាក់ កូតា​នាំចូល រហូតដល់​ទៅ ៩០% ឯណោះ ធៀប​នឹង​ឆ្នាំ ២០១៨​កន្លងទៅ​។​

​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម បានបញ្ជាក់​ឲ្យ​ដឹងថា ទីផ្សារ​សំខាន់ៗ​ផ្សេងទៀត​ដូចជា ឥណ្ឌូនេស៊ី និង​បង់​ក្លា​ដេ​ស បាន​កាត់បន្ថយ​ការ​នាំចូល​អង្ករ​វៀតណាម ដោយសារតែ​សេដ្ឋកិច្ច​សកល ដើរ​យឺត​ជាង​មុន ធ្វើ​ឲ្យ​មាន​តម្រូវការ​ទាប​។​​បច្ចុប្បន្ន ប្រទេស​ហ្វីលីពីន កាន់កាប់​ចំណែក​ទីផ្សារ​ទិញ​អង្ករ​វៀតណាម​ច្រើនជាងគេបង្អស់ រហូតដល់​ទៅ ៥៩០​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៣៤% នៃ​ចំណែក​ទីផ្សារ​សរុប​។ យ៉ាងណាមិញ ប្រទេស​ហ្វីលីពីន មានការ​កំណត់​ជាក់លាក់​មួយ ដែល​បង្ក​ជា​ផល​លំបាក មិនអាច​នាំចូល​អង្ករ​របស់​វៀតណាម បន្ថែម​បាន​។​

​ទោះបីជា​យ៉ាងណា វៀតណាម នៅមាន​ទីផ្សារ​សហភាព​អឺរ៉ុប ជាទី​ផ្សារ​នាំចេញ​អង្ករ​សំខាន់​មួយទៀត ដែល​រំពឹង​នឹងមាន​កំណើន​ខ្ពស់ នាពេលខាងមុខ បន្ទាប់ពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ចូល​ជា​ធរមាន ពីព្រោះ វៀតណាម នឹង​ទទួលបាន​កូតា នាំចេញ​អង្ករ ៨​ម៉ឺន​តោន ក្នុង​មួយឆ្នាំ ជាមួយ​អត្រាពន្ធ​សូន្យ ប្រសើរ​ជាង​ពេលបច្ចុប្បន្ន ដែលមាន​កូតា​ត្រឹមតែ ២​ម៉ឺន​តោន ជាមួយ​អត្រាពន្ធ​ចន្លោះ​ពី ៧០​ដុល្លារ ដល់ ២៣០​ដុល្លារ​អាមេរិក ក្នុង​មួយ​តោន​។​
​កាលពី​ឆ្នាំ ២០១៨ ប្រទេស​វៀតណាម​បាន​នាំចេញ​អង្ករ​ជាង ៦​លាន​តោន តែ​រកចំណូលបាន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​ប្រទេស​ចិន ជាទី​ផ្សារ​នាំចេញ​ធំជាងគេ ដែល​កាន់កាប់ ២៤​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​។​a rice kro a rice vna1