» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30452 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597871 នាក់

អាមេរិក​ងាក​ទៅរក​ការពង្រឹង​សម្ព​ន្ធ័​ភាព​យោធា​ជាមួយ​ក្រិ​ក​ក្នុងពេល​ដែលមាន​ភាព​តានតឹង​ជាមួយ​តួ​គី​

​ក្រិ​ក ៖ ប្រធាន​អគ្គសេនាធិការ ចម្រុះ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ដំណើរ ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​ក្រិ​ក ស្របពេល​ភាព​តានតឹង​កើនឡើង រវាង​អាមេរិក​និង​តួ​ក​គី​។​a crec1 

​គេហទំព័រ Yahoo News ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា នាយ​ឧ​ត្ត​ម​សេនីយ៍​អាមេរិក លោក​ចូ​សែ​ព​ដាន់​ហ្វ​ដ​( Joseph Dunford) បាន​ទៅដល់​ប្រទេស​ក្រិ​កនៅ ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា និង​គ្រោង​ជួប​ជាមួយ​ឧ​ត្ត​មនា​វី​ក្រិ​ក លោក​អេ​វ៉ាង​ជី​ឡូ​សអា​ប៉ូ​ស្តូ​ឡា​គីស​( Evangelos Apostolakis )​នៅក្នុង​ទីក្រុង អា​តែ​ន​ប្រទេស​ក្រិ​ក នា​ថ្ងៃ​អង្គា​រ៍​ទី​៤​កញ្ញា​នេះ​។​

​មានការ​កត់សម្គាល់ថា​មូល​ហេតុដែល​សហរដ្ឋអាមេរិក​ចង់​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​យោធា ជាមួយ​ប្រទេស​ក្រិ​ក​ដែលជា សម្ពន្ធមិត្ត​ណា​តូ​គឺ ស្របពេល​ដែល​ភាព​តានតឹង ជាមួយ​ប្រទេស​តួ​ក​គី បន្ត​កើនឡើង ជុំវិញ​ភាពខុសគ្នា​នៃ​ជំហរ​រឿង ជម្លោះ​ក្នុង​តំបន់​និង​នយោបាយ​របស់​មេដឹកនាំ​តួ​គី​។

សូមបញ្ជាក់ដែរថាកាលពីឆ្នាំ២០១៧​លោក​នាយករដ្ឋមន្ត្រី​ក្រិក ​បាន​ធ្វើ​ទស្សនកិច្ច ​នៅ​សហរដ្ឋ​អាមេរិកដោយ  ​មាន​គំរោង​ ទិញ​យន្តហោះ​ចម្បាំង​របស់​អាមេរិក​​ ក្នុង​ទឹក​ប្រាក់ ​ប្រមាណ​ជា​ ១១០០ ​លាន​អឺរ៉ូ។ គំរោង​ទិញ​យន្តហោះ​ចម្បាំង នេះ​ បាន​ធ្វើ​ឲ្យ​គេ​រិះគន់ ​រដ្ឋាភិបាល​ក្រិក​ជាខ្លាំង​ ខណៈ​ដែល​ប្រទេស​នេះ ​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច ​ហើយ​និង​ជាប់​បំណុល​សហភាព​អឺរ៉ុប​ យ៉ាង​សន្ធឹក​សន្ធាប់។

លោក​​ដូណាល់ ត្រាំ ​បានលើក​ឡើង​ ក្រោយ​ពេល​បាន​ជួប​នឹង​ លោក​អាឡិចស៊ីស ​ស៊ីប្រាសនាយករដ្ឋមន្ត្រីក្រិក ​ថា​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​F16​ ក្នុង​ទឹក​ប្រាក់​ ២៤០០​ ពាន់​លាន​ដុល្លារ​អាមេរិក​ អាច​នឹង​សម្រេច​ក្នុង​ពេល​ឆាប់ៗ។ក្រោយមក ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ក្រិក ​បាន​អះអាង​ថា ​ពិត​ជា​មាន​គម្រោង​ទិញ​យន្តហោះ​ច​ម្បាំង​F16​ អាមេរិក​មែន ​តែ​ក្នុង​ទឹកប្រាក់ ​ប្រមាណ​ជា ១១០០ ​លាន​អឺរ៉ូ។គេមិនដឹងថាតើនីតិវិធិទិញដូរនេះអាមេរិកជួយសម្រួលបែបណានៅឡើយនោះទេរហូតដល់ពេលនេះ៕a crec us 

 

​