» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7030 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697201 នាក់

ប្រទេស​អេ​ហ្ស៊ី​ប​ធ្វើ​ប្រជាមតិ​ដើម្បី​ពន្យា​និង​ពង្រីក​អំណាច​ប្រធានាធិបតី​ដែល​គាំទ្រ​ដោយ​ពួកយោធា​

 

​អេ​ហ្ស៊ី​ប​៖ ប្រទេស​អេ​ហ្ស៊ី​ប​បានចាប់ផ្តើម​បោះឆ្នោត ធ្វើ​ប្រជាមតិ​រយៈពេល ៣​ថ្ងៃ ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​ដែលមាន​គោលដៅ​ពង្រីក​ការគ្រប់គ្រង​អំណាច របស់​ប្រធានាធិបតី​គឺ​លោក Abdel Fattah el-Sisi រហូតដល់​ឆ្នាំ ២០៣០ ។​a ezipa 

​សារព័ត៌មាន ALJAZEERA ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សៅរ៍​នេះ ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប បាន​បញ្ហា​ញ​រូបភាព​របស់លោក el-Sisi​បោះឆ្នោត​នៅ​ការិយាល័យ​មួយ ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង Heliopolis​។​​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​១៧​មេសា​រដ្ឋសភា​អេ​ហ្ស៊ី​ប​បាន​បោះឆ្នោត យ៉ាងច្រើន​លើសលុប គាំទ្រ​ការផ្លាស់ប្តូរ​ច្បាប់​ធម្មនុញ​ថ្មី ដែលមាន​គោលដៅ​ពង្រីក​អាណត្តិ​ប្រធានាធិបតី បច្ចុប្បន្ន​រយៈពេល​២​ឆ្នាំ និង​អាណត្តិ ៦​ឆ្នាំ​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ ការគ្រប់គ្រង​របស់លោក el-Sisi​រហូតដល់​ឆ្នាំ ២០៣០​។​

​បើតាម​រដ្ឋធម្មនុញ្ញ​ចាស់ ដែល​ត្រូវបានធ្វើ​កំណែទម្រង់​ម្តង​ហើយ កាលពី​ឆ្នាំ ២០១៤ គឺ​នៅក្រោយ​បដិវត្តន៍​អារ៉ាប់ ឆ្នាំ ២០១១ ប្រធានាធិបតី​មាន​សិទ្ធិ​ដឹកនាំ​ប្រទេស​តែ ២​អាណត្តិ​ទេ ហើយ​ក្នុង​មួយ​អាណត្តិ​គឺមាន​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ​។​តាម​រដ្ឋធម្មនុញ្ញ​ចាស់ លោក​ប្រធានាធិបតី អេ​ហ្ស៊ី​ប លោក អាប់​ឌែ​ល ហ្វា​តា អាល់ ស៊ី​ស៊ី អាចមាន​សិទ្ធិ​កាន់អំណាច រហូតដល់​ឆ្នាំ ២០២២​តែប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា នៅក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ស៊ីវិល លោក​ម៉​រ​ស៊ី នៅ​ឆ្នាំ ២០១៣ មេទ័ព​ស៊ី​ស៊ី បានទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អេ​ហ្ស៊ី​ប នៅ​ឆ្នាំ ២០១៤ សម្រាប់​អាណត្តិ​ដឹកនាំ​ប្រទេស ៤​ឆ្នាំ​។ នៅ​ឆ្នាំ ២០១៨ ដោយសារតែ​គ្មាន​គណបក្ស​ច្រើន សម្រាប់​ប្រកួត ប្រជែង លោក​ប្រធានាធិបតី​ស៊ី​ស៊ី បានទទួល​ជ័យជំនះ​ដ៏​ធំធេង ដើម្បី​ដឹកនាំ​ប្រទេស​ដល់​ឆ្នាំ ២០២២​។​

ក្រុម​យោធា និង​បក្ខសពួក​របស់លោក​ប្រធានាធិបតី ស៊ី​ស៊ី ដែលមាន​សំលេង​ភាគច្រើន​នៅ​រដ្ឋសភា មិន​ចង់​ឲ្យ​អាណត្តិ​របស់លោក​ស៊ី​ស៊ី បិទ​បញ្ចប់​ត្រឹមនេះ​ទេ​ហើយ​បានធ្វើ​កំណែទម្រង់ រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៤ ដោយបាន​បង្កើន​រយៈពេល​អាណត្តិ​ពី​៤ ដល់ ៦​ឆ្នាំ​។ សម្រាប់​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​កំពុង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប្រជាមតិ​បាន​ចែងថា ប្រធានាធិបតី​មាន​សិទ្ធិ​ដឹកនាំ​តែ​២​អាណត្តិ​ដដែល ប៉ុន្តែ សភា ដែល​គ្រប់គ្រង​ដោយ​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ស៊ី​ស៊ី បាន​បង្កើត​ករណី​ពិសេស ដល់​លោក​ប្រធានាធិបតី​ស៊ី​ស៊ី គឺ​លោក ស៊ី​ស៊ី នឹង​អាច​ឈរ ឈ្មោះ សម្រាប់​អាណត្តិ​ទី​៣​។ មានន័យថា លោក​ស៊ី​ស៊ី មិន​ត្រឹមតែ​អាច​ពន្យារ​អាណត្តិ​ទី​២ របស់​ដល់​ឆ្នាំ ២០២៤​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក​នឹង​អាចដឹកនាំ​អេ​ហ្ស៊ី​ប ដល់​ឆ្នាំ ២០៣០ បើសិន​លោក​បន្ត​ឈរឈ្មោះ សម្រាប់​អាណត្តិ​ទី ៣​។​

​សមាជិកសភា​ចំនួន ៥៩៦​នាក់ បាន​ប្រមូលផ្ដុំ​អ្នកគាំទ្រ​លោក El-Sisi ដោយមាន​សមាជិក​ចំនួន ៥៣១​នាក់​នៃ​សមាជិកសភា ៥៥៤​នាក់​ដែល​បោះឆ្នោត​គាំទ្រ​លើ​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​។​សមាជិក​ភា​ខាង​គណបក្សប្រឆាំង​ដែលមាន​សម្លេង​តិចតួច​មិន​អាចធ្វើ​សកម្មភាព​ពង្រឹង​អំណាច​ប្រធានាធិបតី​ឡើយ​៕a ezip 

 

​