» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9876 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700047 នាក់

នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​


​ខេត្តកំពង់ធំ​៖​ស្ពានដែក​បេ​ឡេ​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ សម្រេចការ​សាងសង់​បាន​រួចរាល់ ១០០​ភាគរយ​ហើយ តាមរយៈ​សំណូមពរ​របស់​ប្រជា​សហគមន៍​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង ហើយ​!​។​a bridge tachhong 

​ស្ពានដែក​បេ​ឡេ​អូរ​តា​ឆុង មាន​ប្រវែង ៣៦​ម៉ែត្រ ទទឹង ៤,២​ម៉ែត្រ និង​ការស្ថាបនា​ផ្លូវ​ល្បាយ​ក្រួស​ត​ភ្ជាប់​ក្បាលស្ពាន ទាំងសងខាង​ស្ពាន​ប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់ជូន​តាម​សំណូមពរ​របស់​ប្រជា​សហគមន៍​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង ឱកាស​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​នៅ​ចម្ការ​ចន្ទី​របស់​សហគមន៍ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៥ កន្លងទៅ ក្នុង​គោលដៅ​លើកកម្ពស់​ការដឹកជញ្ជូន​កសិផល និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រគល់​ភារកិច្ច​ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងការ​ដឹកនាំ​សាងសង់ ។

​ស្ពាន​នេះ​ត​ភ្ជាប់​ឃុំ​ចំនួន​ពីរ​គឺ​ឃុំ​តាំង​ក្រ​សៅ និង​ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ អ្នកទទួលផល​ដោយផ្ទាល់​ពី​ស្ពាន សរុប​ចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧​គ្រួសារ ក្នុងភូមិ​ទឹក​អណ្ដូង ភូមិ​ជាំ​បឹង ភូមិ​បេង ភូមិ​ត្នោត​ជួរ ភូមិ​បឹង​ខ្វែក និង​ភូមិ​អន្លង់​ស្លែង ព្រមទាំង​អ្នកទទួលផល​ដោយ​ប្រយោល សរុប ១ ២៩៥​នាក់ ស្មើនឹង ៣៦៥​គ្រួសារ ក្នុង​បណ្តា​ភូមិ​ក្នុង ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ និង​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ដែលជា​មធ្យម មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ចន្លោះ ១០០​នាក់ ទៅ ២០០​នាក់ ក្នុង​១​ថ្ងៃ ៕a bridge tachhong1 a bridge tachhong3