» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2471 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005814 នាក់

នាយករដ្ឋមន្ត្រី​ប្រកាស​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​បរទេស​ជម្រុញ​ការដាំ​ក្នុងស្រុក​ជំនួស​វិញ​

 


​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​បានប្រកាសថា នឹង​កាត់បន្ថយ​ការនាំ​បន្លែ សាច់ ពី​ប្រទេស​ខាងក្រៅ ដោយ​ការបង្កើន​ដាំ​ដុះ និង​ចិញ្ចឹម​ក្នុងស្រុក ដោយ​មិន​តម្រូវ​ឲ្យ​ប្រើ​គីមី​ច្រើន​.​។​a fruit1 

​នៅក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៨–២០១៩ ចំនួន​១,៩៧៧​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ នឹងត្រូវ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​ការដាំដុះ​ដោយ​មិន​ឲ្យ​ប្រើ​សារធាតុ​គីមី ហើយ​ត្រូវ​កាត់បន្ថយ ការនាំ​ចូល​ពី​ប្រទេស​ខាងក្រៅ​ដែល​បាន​ប្រើប្រាស់​គីមី​ច្រើន​នោះ​។​

​សូមបញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា បាន​នាំ​បន្លែ ប្រមាណ​៤០០​តោន ក្នុង​មួយថ្ងៃៗ​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ពីរ​រយ​លាន​ដុល្លារ​អាមេរិក ខណៈ មន្ត្រី​អះអាងថា ការដាំដុះ​នៅ​កម្ពុជា នៅមានកម្រិត និង​ខ្វះ​បច្ចេកទេស ជាំ​ដើម​នោះ​។​មានការ​កត់សម្គាល់ថា​ការប្រកាស​ពី​ការបើក​យុទ្ធនាការ​ជម្រុញ​ប្រជាពលរដ្ឋ​ដាំ​បន្លែ​នេះ​ត្រូវបាន​គេ​មើលឃើញថា​វា​ចំ​ពេលដែល​ប្រទេសជាតិ​កំពុង​ត្រៀម​និង​ការជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជម្ងឺ​កូ​រ៉ូ​ណា​និង​សហគមន៍​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​លើ​ទំនិញ​នាំចូល​ក្នុងតម្លៃ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ដេ​ល​នឹងមាន​ប្រសិទ្ធី​ភាព​នៅក្នុង​ខែសីហា​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​លោក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដើម្បី​បើក​ផ្សារ ទំនើប កសិផល កសិកម្ម ទិញ​តែ​ពី​កសិករ​ខ្មែរ មាន​ទីតាំង​កណ្ដាល​នៅ Olympia ហើយ​ត្រៀម​ពង្រីក 250 សាខា ក្នុង​ទី ក្រុងភ្នំពេញ​នោះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​។ ​គម្រោង​ដ៏​សម្បើម​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា​នឹង​ផ្តល់​ការងារ​ដោយផ្ទាល់​ជូន​ដល់​កសិករ​ជាច្រើន ខណៈដែល​បុគ្គលិក​លក់​ប្រមាណ​៤០០ នាក់ ដោយ​គម្រោង​នេះដែ​នឹង​ផ្តល់​ឲ្យ​អ្នក សម្ភាសន៍​ជាប់​នូវ​ម៉ូតូ Honda Dream 2020 ម្នាក់​មួយគ្រឿង ។

អតីត​កម្មករ​នៅ​ស្រុក​កូរ៉េដែលមានវាសនាឡើងជាឧកញ៉ា បាន ឲ្យ ដឹង ថា លោក កំពុង តែ សម្រុក ធ្វើ រោងចក្រ ផលិត ជីធម្មជាតិ ១ កន្លែង ទៀត ដើម្បី សម្រួល ដល់ កសិករ ខ្មែរ លើ ការ ដាំ​ដុះ កុំ ឲ្យ ពលរដ្ឋ ពិបាក ទិញ ជី ពី ក្រៅ ប្រទេស​។​
​គួរ​បញ្ជាក់ដែរថា គម្រោង​បង្កើត​រោង ចក្រ ផលិត ជីធម្មជាតិ​របស់លោក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា សម្រេច ធ្វើ បាន ប្រហែល ៩៥​ភាគរយ ហើយ អាច នឹង ដំណើរ ការ ក្នុង ពេល ឆាប់ៗ នេះ​។ រោង ចក្រ នេះ មាន ទីតាំង លើ គម្រោង អភិវឌ្ឍន៍ ធំ មួយ លើ ទឹក ដី ខេត្ត បន្ទាយ មាន ជ័យ ដោយ កម្លាំង នៃ ការ ផលិត ក្នុង​១ ឆ្នាំ ផលិត បាន ប្រហែល ៣០០០ តោន ទៅ ៣៦០០​តោន​។

សម្រាប់ ការ លក់ ជីធម្មជាតិ ជូន ប្រជាពលរដ្ឋ វិញ លោក ឧកញ៉ា បាន ប្រាប់ ថា លក់ ក្នុង តម្លៃ ធូ​ថ្លៃ បំផុត ហើយ កសិករ មិន ចាំ បាច់ ប្រើ ប្រាក់ មក ទិញ ឡើយ គឺ ចាំ ដោះដូរ ជា មួយ បន្លែ ផ្លែ ឈើ ដែល ពួក គាត់ ដាំ នោះ ដោយ ក្រុមហ៊ុន នឹង ចុះ ទៅ ទិញ ដល់ ចម្ការ ដើម្បី មក លក់ នៅ តាម ផ្សារ ជាង ២៥០ សាខា ដែល គ្រោង ដំណើរ ការ នោះ​។​a fruit a fruit2