» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7156 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697327 នាក់

ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ

​រតនគិរី​៖ លោក អ៊ុង ហួរ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី បាន​មានប្រសាសន៍​គម្រាមថា ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​អាច​ប្រឈម​នឹង​ទោសទណ្ឌ និង​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត ជាយថាហេតុ​ដោយសារ​មិនបាន​ប្រើប្រាស់​នូវ​បច្ចេកទេស នៃ​ការរុករក​។a min mondul 

​លោក អ៊ុង ហួរ ប្រធាន​មន្ទីរ​បានធ្វើ ការចុះពិនិត្យ ទប់ស្កាត់​និង​បង្ក្រាប ដល់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច នៅក្នុង​ស្រុក​ចំនួន ២ គឺ ស្រុក​បរ​កែវ និង​ស្រុក​លំផាត់ ដែល​បច្ចុប្បន្ន​កំពុងតែ​មានការ​លួច​រុករក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ​។​លោក​ប្រាប់​កាសែត​ថា​ទាក់ទង​ទៅនឹង​រ៉ែ​ត្បូង​នៅក្នុង​ទឹកដី​ខេត្តរតនគិរី មានតែ​ស្រុក​២​ខាងលើនេះ​ទេ ដែលមាន​រ៉ែ​ត្បូង​ធម្មជាតិ​ច្រើនជាងគេ ហើយ​បច្ចុប្បន្ន​ចំពោះ​ការចុះ​បង្ក្រាប​និង​ទប់ស្កាត់​របស់​មន្ទីរជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចំនួន​ពីរ​ស្ថាប័ន​រួមមាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទាំងពីរ​ស្រុក​។

​លោក​ប្រធាន​មន្ទីរ ក៏បាន​ឲ្យ​ដឹងថា​នៅក្នុង​ដំណើរការ​នៃ​ការចុះពិនិត្យ​និង​បង្ក្រាប​បទល្មើស អាជីវកម្ម​រ៉ែ​ត្បូង គឺ​ខាង​មន្ទីរជំនាញ​បាន​ចុះ​ជាប្រចាំ​ឲ្យ​តែមាន​ការផ្ដល់​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ចំពោះ​ការចុះ​ពិនិត្យមើល​ទីតាំង និង​បង្ក្រាប​គឺ​ខាង​មន្ទីរជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ណែនាំ​ជាមួយ​ជនជាតិដើម​ភាគតិច ទាំងពីរ​ស្រុក​ឱ្យ​គាត់​បាន​យល់ច្បាស់ អំពី​បញ្ហា​កា​រុករក​រ៉ែ​ដោយ​ខុសច្បាប់​នេះ វា​អាច​ទទួល​នូវ​ទោសទណ្ឌ និង ប្រឈម​បញ្ហា​ជួប​គ្រោះថ្នាក់​ជាយថាហេតុ ដល់​អាយុជីវិត​របស់​ពួកគាត់ ដោយសារ​បងប្អូន​បានធ្វើ​អាជីវកម្ម​ដោយ​លួចលាក់​នេះ មិនមាន​បច្ចេកទេស ក្នុងការ​រុករ​កដោយ​ត្រឹមត្រូវ​នោះទេ ។

​ក្នុងនោះ​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី ក៏បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​បងប្អូន ដែល​កំពុង​ប្រព្រឹត្ត​ដោយ​ខុសច្បាប់​ឲ្យ មក​ធ្វើ​អាជ្ញាប័ណ្ណ​រុករក​ខ្នាតតូច​នៅ​មន្ទីរ​និង​អាជ្ញាធរខេត្ត​ផងដែរ​។​លោក​បន្តថា ការរុករក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់​នេះ​គឺ​ពួក​ជនជាតិដើម​ភាគតិច​ទាំងពីរ​ស្រុក គឺ​បាន​ជីក​នៅតាម​ចំការ​របស់ខ្លួន​ដូចជា​ចំការ​ចន្ទី​និង​ចម្ការកៅស៊ូ​ជាដើម ដែល​ការជីក​នេះ​មាន​ជម្រៅ​ចាប់ពី ៨ ម៉ែត្រ​ទៅ ១៣ ម៉ែត្រ​តាម​កន្លែង​រាក់ និង កន្លែង​ជ្រៅ ហើយ​កន្លងមក​ចំពោះ​ការរុករក​រ៉ែ​ត្បូង​នេះ​ក៏មាន​ការជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត ផងដែរ ដោយសារ​ការបាក់​រណ្ដៅ​ត្បូង​ទៅលើ​អ្នក​ដែល​ចុះទៅ​ក្នុង​បាត​រណ្ដៅ​។​សូមបញ្ជាក់ថា​នៅក្នុង​អាណាចក្រ​ខេត្តមណ្ឌលគិរី​មាន​ក្រុមហ៊ុន​ចិន​បាននិងកំពុង​រុករក​រ៉ែ​។a min mondul1 a min mondul2 

 

​