» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6918 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671558 នាក់

រោងចក្រ​អគ្គិសនី ដុត​ធ្យូងថ្ម​ពីរ​សង់​ថ្មី​១ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​១​កោះកុង


​ភ្នំពេញ​៖ រាជរដ្ឋាភិបាល ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​បាន​អនុញ្ញាតឱ្យ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ពីរ​ទៀត​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តកោះកុង​ដែល​តម្លៃ​ជាង​១៦០០​លាន​ដុល្លារ​អាមេរិក​ដែល អាច​ផ្តល់​ថាមពល​អគ្គិសនី​បាន​ជិត ១​ពាន់​មេ​ហ្គា​វ៉ា​ត់ ។​a electric hun2 

​ការសម្រេច​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ ។ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្មី​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹងត្រូវ​សាងសង់ឡើង នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ប្រើប្រាស់​សក្តានុពល​រ៉ែ​ធ្យូងថ្ម​ដែលមាន​នៅក្នុង​តំបន់​នោះ ដែល​បានគ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​។​

​រោងចក្រ​នេះ វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ដោយ​ផ្តល់​ថាមពល​អគ្គិសនី​ប្រមាណ ២៦៥​មេ​ហ្កា​វ៉ា​ត់​។ ការវិនិយោគ​នេះ ប្រើ​ទុន​ប្រមាណ​ជិត ៣០០​លាន​ដុល្លារ​រ​អាមេរិក​។​​ដោយឡែក​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្តកោះកុង​វិញ នឹងត្រូវ​សាងសង់ឡើង​នៅ​ស្រុក​បុ​ទុម​សាគរ​។ រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មួយ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន ROYAL GROUP របស់​អ្នកឧកញ៉ា គិត ម៉េង ជាមួយ​ទុនវិនិយោគ​ប្រមាណ ១,៣៤៤.២០​លាន​ដុល្លារ​អាមេរិក​។ រោងចក្រ​មួយ​នេះ អាច​ផលិត​ថាមពល​បាន ៧០០​មេ​ហ្គា​វ៉ា​ត់​។​

 គណៈរដ្ឋមន្ត្រី ក៏បាន​អនុញ្ញាតឱ្យ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន ២៣០​គីឡូវ៉ុល ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅកាន់​អនុ​ស្ថានីយ​ខាងកើត​ខេត្តសៀមរាប​ផងដែរ​។ គម្រោង​នេះ​អនុវត្តន៍​ដោយ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ជា​ទុនវិនិយោគ​ជាង ៦១​លាន​ដុល្លារ​អាមេរិក​។​​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុ​ជាមាន​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៧ ផ្តល់​ថាមពល​សរុប​ចំនួន ១,៣២៨​មេ​ហ្កា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​២ ផ្តល់​ថាមពល​សរុប​ចំនួន ៦៤០​មេ​ហ្គា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ប្រេង​ខ្មៅ តល់​ថាមពល​សរុប​ចំនួន ២៧៤​មេ​ហ្កា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​២ តល់​ថាមពល ៩០​មេ​ហ្កា​វ៉ា​ត់ និង​អគ្គិសនី​ដើរ​ដោយ​ជីវឧស្ម័ន តល់​ថាមពល ៥៦​មេ​ហ្កា​វ៉ា​ត់​។​

​ប្រភព​ថាមពល​ទាំងនេះ ធ្វើឱ្យ​កម្ពុ​ជាមាន​ថាមពល​អគ្គស​នី​ក្នុងប្រទេស​សរុប ២,៣៨៨​មេ​ហ្កា​វ៉ា​ត់​។ ដើម្បី​បំពេញ​តម្រូវ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​កើន​ឡើងជា​រាល់​ឆ្នាំ​នោះ កម្ពុជា បាន​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេសជិតខាង​រួមមាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ ប្រមាណ ៤៤២.៥​មេ​ហ្កា​វ៉ា​ត់​ផងដែរ​៕a electric hun1 a electric hun3 

​