» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9726 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136607 នាក់

បើ​គ្មាន EBA ពី​សហគមន៍​អឺរ៉ុប​កម្ពុជា អាច​បាត់​ចំណូល​ពីការនាំចេញ ជាង​៦៥០ លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​!

 


​ភ្នំពេញ​៖​ធនាគារពិភពលោក​នៅ​ថ្ងៃទី ៦ ឧសភា បានចេញ​របាយការណ៍​ថ្មី​ចុងក្រោយ​របស់ខ្លួន ដោយ​វាយតម្លៃថា កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ចំណូល​ពី​ការនាំចេញ​ប្រហែល​ជាង ៦០០ លាន​ដុល្លារ​អាមេរិក ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។​a eu eba 

ការចេញ​របាយការណ៍​នេះ​កើតឡើង​ក្រោយពី​ប្រទេស​ចិន​បាន​ធានាថា​គេ​នឹង​ជួយ​កម្ពុជា​សព្វ​យ៉ាង​!​។​

​យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​អឺរ៉ុប ក្នុង​ឆ្នាំ ២០១៨ មានតម្លៃ​សរុប​ប្រមាណ ជាង ៤.៦០០ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ គឺមាន ៨០ ភាគរយ គឺជា​សម្លៀកបំពាក់ បន្ទាប់មក គឺ​ផលិតផល​ស្បែកជើង កង់ និង​អង្ករ​។

ប្រសិនបើ​មានការ​ដក​EBA សហភាព​អឺរ៉ុប អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​ដកហូត​ពន្ធគយ​លើ​ទំនិញ​សម្លៀកបំពាក់ ក្នុង​អត្រា ១២% ខណៈ​ផលិតផល​ស្បែកជើង​ដកហូត​ពន្ធគយ ១៦% និង​កង់ ១០%​។

សូមបញ្ជាក់ថា អង្ករ​វិញ​ទំនិញ ត្រូវបាន​អឺរ៉ុប​ចាប់យក​ពន្ធគយ​តាំងពី​ដើមឆ្នាំ ២០១៩​មក​ម្លេះ​។ ធនាគារពិភពលោក បានកត់សម្គាល់​ទៀតថា នៅ​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​បាន​នាំ​ផលិតផល​សម្លៀក​ទៅ​អឺរ៉ុប មាន​ជាង ៣​ពាន់ ៦០០ លាន​ដុល្លារ​អាមេរិក ស្បែកជើង​មាន​ប្រមាណ ៥០០ លាន​ដុល្លារ អង្ករ​មាន​ជាង ១៧៧ លាន​ដុល្លារ និង​កង់​មាន​ជាង ៣៣១ លាន​ដុល្លារ​អាមេរិក​។

​បើតាម​ការប៉ាន់ស្មាន របស់​ធនាគារពិភពលោក ប្រសិនបើ​អឺរ៉ុប អនុវត្ត​ដកហូត​ពន្ធ​លើ​ទំនិញ​សម្លៀកបំពាក់ ស្បែកជើង បូករួម​ទាំង​ការយកពន្ធ​អង្ករ​កាលពីពេល​ថ្មីៗ​នេះ​ទៀតសោត នោះ​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ចំណូល​ពី​ការនាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦៥៤ ដុល្លារ​អាមេរិក ដែល​នេះ មិនទាន់​រាប់​ប​ញ្ជូ​ល​ការដក​ហូតពន្ធ​ការនាំ​ចូល​កង់​នៅឡើយ​។ បើ​យើង​រាប់ទាំង​ផលិតផល​កង់​ទៀត នោះ​ការធ្លាក់ចុះ​នេះ អាច​នឹងមាន​ច្រើន​ជាងនេះទៀត​។​

យោងតាម​តួលេខ​ផ្លូវការ ឆ្នាំ​២០១៨ កង់​ចំនួន ១,៤​លាន​គ្រឿង ត្រូវបាន​នាំចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ ៨៨% គឺ​នាំចេញ​ទៅកាន់​អឺរ៉ុប​។

​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់ នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ការបាត់បង់​ចំណូល​ជាង ៦០០ លាន​ដុល្លារ​អាមេរិក បើ​EBA ពិតជា​ត្រូវបាន​ដក​នេះ គឺ​យើ់ង​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​ក្រុមហ៊ុន​រកស៊ី​នៅក្នុង​វិស័យនេះ នឹង​ទម្លាក់​ការខាតបង់​នោះ ទៅ​អ្នកទិញ ឬ​យ៉ាងណា ប៉ុន្ដែ បើ​ក្រុមហ៊ុន​ធ្វើបែបនេះ លោក​ថា ផលិតផល​នាំចេញ​ទៅ នឹងមាន​តម្លៃ​កាន់តែ​ខ្ពស់ ដែល​វា​នឹង​ប៉ះពាល់​ដល់​បរិមាណ​នាំចេញ​។​

​យ៉ាងណាក៏ដោយ ប្រសិនបើ​សហភាព​អឺរ៉ុប ពិតជា​ព្យួរ​មែន EBA ពី​កម្ពុជា​ក៏ដោយ ប៉ុន្ដែ កម្ពុជា​អាចមាន​ផ្លូវ​ក្នុងការ​សម្រាល​ផល​ប៉ះទង្គិច​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ដោយ​ត្រូវ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ផលិតកម្ម និង​លើ​បែបបទ​សម្រាប់​ការនាំចេញ​នានាមានន័យថាធ្វើឲ្យថ្លៃដើមថោកដើម្បីមានលទ្ធភាពប្រកួតប្រជែង​។  រាជរដ្ឋាភិបាល​កម្ពុជា នាពេល​ថ្មីៗ​នេះ ក៏បាន​ធ្វើកំណែទម្រង់​ជាច្រើន​ណាស់ដែរ សំដៅ ដល់​ការកាត់បន្ថយ​ចំណាយ​របស់​វិស័យ​ឯកជន ដូចជា​ការដក​កាំកុងត្រូល​ចេញពី​មាត់ច្រក​ព្រំដែន រំលាយ​អង្គភាព​កាំសាប និង​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​ក៏ដូចជា​សេវា​នាំចេញ​ជាច្រើន​ទៀត​។

​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល វិស័យ​ឯកជន លើក​ទី ១៨ កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៩ នេះ​សម្ដេច តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ថា សម្រាប់​ការធ្វើកំណែទម្រង់​ជំហាន​ដំបូង​នេះ វិស័យ​ឯកជន នឹង​ចំណេញ​ប្រមាណ ៤០០ លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

នៅក្នុង​វេទិកា ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៧​មេសា​ឆ្នាំ​២០១៩ មហាមិត្ត​ដែកថែប ចិន បានប្រកាស​ជំហរ​របស់ខ្លួន​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ភាគី​ចិន បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការដក EBA របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​ហើយ តែ​រក​មិនឃើញ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះរក​វិធី​ផ្សេងៗ​ជួយ​ដល់​កម្ពុជា​ពី​ការបាត់បង់​ផលប្រយោជន៍​ធំ​នេះ​។​

​ទាក់ទង​នឹង​បច្ចុប្បន្នភាព​នៃ​ដំណើរការ​ព្យូ​រ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគម​អឺរ៉ុប​វិញ លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​គូសបញ្ជាក់ថា ពិតណាស់ វា​នៅតែ​ជា​បញ្ហា​ប្រឈម និង​ជាការ​គំរាមកំហែង​ធំ​មួយ​របស់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ លោក​ជឿ​ង​ជា​ក់ថា តាមរយៈ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ ILO ជាង​២០ ឆ្នាំ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កាត់ដេរ កម្ពុជា ជាមួយ​សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ​ល្អ នាពេល​កន្លងមក ព្រម​ជាមួយនឹង ការកែប្រែ​ច្បាប់​សហជីព​ឲ្យ​កាន់តែ​ប្រសើរឡើង ពី​សំណាក់​រាជរដ្ឋាភិបាល នាពេល​ថ្មីៗ​នេះ វា​នឹងធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើងវិញ ពី​ការសម្រេច​ព្យូ​រ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នេះ ជាក់​ជាពុំខាន​។​

​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល​ធ្លាប់បាន​អះអាងថា កម្ពុជា​យើង​ត្រូវ​ដឹង​ខ្លួនឯង​ថា EBA​នេះ គឺ​មិនអាច​ស្ថិតនៅ​ជាមួយ​កម្ពុជា បាន​រហូត​នោះទេ វា ព្រោះ​វា​មាន​សម្រាប់តែ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ​។ យ៉ាងណាមិញ នៅពេលដែល កម្ពុជា​ឈាន​ជើង​ផុតពី​ឋានៈ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​នេះ នោះ EBA គឺ​នឹងត្រូវ​បាត់បង់​ពី​កម្ពុជា​ដោយ​ស្វ័យប្រវត្តិ​។

​បើតាម​ការបញ្ជា​ក់រប​ស់​ពី​អ្នកជំនាញ បាន​ឲ្យ​ដឹងថា លទ្ធផល​សម្រេច​ពី​សហភាព​អឺរ៉ុប ថា​ដក ឬ​មិន​ដក EBA គឺ​នឹងត្រូវ​សម្រេច​ចុងក្រោយ​នៅ​ខែ សីហា ឆ្នាំ​២០២០ ឯណោះតែវាក៏អាស្រយ័លើឥរិយាបថរាជរដ្ឋាភិបាលផងដែរទាក់ទងនិងលក្ខខណ្ឌ័ដែលគេទាមទា។ ដូច្នេះ កម្ពុជា​នៅមាន​ពេលវេលា​សមគួរ ក្នុងការ​ត្រៀមខ្លួន ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​នានា ប្រសិនបើ EBA ពិតជា​ត្រូវបាន​ដក​មែន​៕a EBA china3 a eba khmer