» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7272 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697443 នាក់

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

 

ភ្នំពេញ៖កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។A net vn 

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ ក្នុងការបន្តជំរុញសន្ទុះ នៃកិច្ចសហប្រតិបត្តិការព្រំដែននៃប្រទេសទាំង បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-វៀតណាម-ឡាវ។ 

ឯកឧត្តម សន្ដិបណ្ឌិត សសើរថា វៀតណាមជាប្រទេសដែលមានសន្ទុះកំណើនសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ក្នុងកម្រិត៨% ទាំងក្នុងតំបន់ និងលើសកលលោក។ ដោយឡែក ឮកម្ពុជាក៏សម្រេចបានកំណើនសេដ្ឋកិច្ច៥% ផងដែរ ដូច្នេះភាពរីកចម្រើនរបស់ប្រទេសវៀតណាម បានផ្តល់ផលវិជ្ជមានដល់កម្ពុជា តាមរយៈការបំពេញឲ្យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ឯកឧត្តម ង្វៀនមិញវូ(Nguyen Minh Vu) អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាមបានថ្លែងថា តាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋកន្លងទៅនេះ ក្នុងតួនាទីរបស់ខ្លយនក្រសួងការបរទេសវៀតណាម បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយភាគីកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការតាមព្រំដែនឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងការថែរក្សាសន្តិសុខតាមព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះ បើបន្តជំរុញកិច្ចសហការគ្នាល្អតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នោះទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចរំពឹងថានឹងកើនឡើងបន្ថែមទៀត។

ឯកឧត្តមក៏បានស្នើឲ្យប្រទេសកម្ពុជា យកចិត្តទុកដាក់ជំរុញការពិភាក្សាលើកិច្ចសហការគ្រប់គ្រងបញ្ហាតាមព្រំដែន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែននៃប្រទេស និងប្រជាជនទាំង២ និងស្នើសុំឲ្យខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីឈានដល់គោលដៅ ទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់២០ពាន់លានដុល្លារអាម៉េរិក នៅពេលឆាប់ៗខាងមុខនេះ។ សង្ឃឹមថា ភាគីទាំងពីរនឹងខិតខំសហការគ្នា ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងការគាំទ្រ នៃការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋមន្ដ្រី ក្នុងនោះឯកឧត្តមបញ្ជាក់ថា នឹងសម្របសម្រួលដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីថែរក្សាសន្តិសុខតាមព្រំដែននៃប្រទេសទាំងពីរ៕a net vn1