» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10513 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700684 នាក់

ពិព័រណ៍​ការងារ និង​មគ្គ​ទេស៍​អាជីព ចាប់ផ្តើម​ហើយ​នៅ​អគារ KAMPUS មានការ​ងារ​ជាង​៥​ពាន់​កន្លែង​សម្រាប់​យុវជន​

​ភ្នំពេញ​៖ ពិព័រណ៍​ការងារ និង​មគ្គ​ទេស៍​អាជីព​ដ៏​ធំ ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ទទួលបាន​ការគាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានចាប់ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៤ នេះ នៅ​អគារ KAMPUS​។ ក្រុមហ៊ុន សហគ្រាស​ធំៗ​ចំនួន ២៥ កំពុង​ត្រៀម​ផ្តល់ឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង នៅតាម​បញ្ជរ​នៅ​អគារ KAMPUS និង​កំពុង​រង់ចាំ​ទទួល ពាក្យស្នើសុំ​ការងារ​ពី​សំណាក់​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​។a job exabit1 

លោក ទុយ ស៊ី​ផាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា​ពិព័រណ៍​ការងារ​នេះ គឺជា​ការអនុវត្ត​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ពង្រីក​ការបើកចំហ​ឱកាស​ការងារ ដោយ​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឱ្យបាន​ទៅដល់​សាធារណជន​គ្រប់រូប​ប្រកបដោយ​តម្លាភាព និង​សមធម៌ សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ទាំងអស់​ទៅជា​មុខរបរ​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។

​លោកស្រី តិ​មា វិច្ឆិកា​ល អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​(​ស​.​ស​.​យ​.​ក​)​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ គឺជា​ការប្រមូលផ្តុំ​នូវ​ព័ត៌មាន​ការងារ​យ៉ាង​សំបូរបែប នៅតាម​គ្រឹះស្ថាន និង​ក្រុមហ៊ុន​ហ៊ុន​ធំៗ ហើយ​វា​ជា​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយផ្ទាល់​ជាមួយ​និយោជក និង​និយោជិត​។ លោកជំទាវ បញ្ជាក់​ឱ្យដឹងថា​កន្លងមក ស​.​ស​.​យ​.​ក តែងតែ​ធ្វើជា​ដៃគូ​យ៉ាង​ជិតស្និត​ជាមួយ NEA ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន មាន​វេទិកា​ការងារ ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​ជាដើម ដើម្បី​ធ្វើយ៉ាងណា​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ផ្តល់ព័ត៌មាន​ពី​ឱកាស​ការងារ ដល់​ប្រជាពលរដ្ឋ​ពិសេស​យុវជន​។

​លោក គួ​យ គីម​រើ​ន អ្នកសម្របសម្រួល​គម្រោង​ជាតិ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) មានប្រសាសន៍ថា ILO ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​នឹង​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ការងារ​ដ៏​មាន​សារៈសំខាន់​រយៈពេល​ពីរ​ថ្ងៃនេះ​ឡើង ដើម្បី​បង្កើតជា​កន្លែង​ជួបជុំគ្នា​ដោយ​ងាយស្រួល​រវាង​និយោជក អ្នក​ស្វែងរ​ការងារ​ធ្វើ និង​អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល ដើម្បី​ស្វែងយល់​អំពី​តម្រូវ​ការជំនាញ​ក្នុង​ទីផ្សារការងារ​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​។ ពិសេស​នោះ ពិព័រណ៍​ការងារ​នេះ គឺជា​ឱកាស​សម្រាប់​យុវជន​ក្នុងការ​ស្វែងរក​និយោជក​ដែលមាន​សក្តានុពល​ជាច្រើន និង​ស្វែងយល់​ពី​ឱកាស​ការងារ និង​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​ផងដែរ​។

​ពិព័រណ៍​ការងារ និង​មគ្គ​ទេស៍​អាជីព​នេះ នឹងត្រូវ​រៀបចំឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​០៩-១០ ខែឧសភា នេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច នៅ​អគារ KAMPUS ជាប់​ស្ពាន​អាកាស​ក្បាលថ្នល់​។ ពិព័រណ៍​នេះ មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស​ធំៗ​ចំនួន ២៥ ដែល​បាន​នាំយក​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជាង ៥៤០០​កន្លែង ដើម្បី​តាំង​បង្ហាញ សម្ភាស​ជ្រើសរើស និង​បើកឱកាស​ដល់​អ្នកដាក់ពាក្យ​ស្នើសុំ​ការងារ ដោយ​ក្នុងនោះ​មានមុខ​តំណែង​គ្រប់​ប្រភេទ​ក្នុង​វិស័យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​, សេវាកម្ម​, អចលនវត្ថុ​, ឧស្សាហកម្ម​, ការលក់ដុំ និង​លក់រាយ​, អាហារ និង​ភេសជ្ជៈ ជាដើម ។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕a job exabit a job exabit2
​