» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6567 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696738 នាក់

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​


​តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺង​មាត់​ឲ្យ​មន្ត្រី​ប្រចាំការ​នៅ​ច្រកទ្វារ​តាម​ព្រំដែន​រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង ខេត្ត​គៀង​យ៉ាង របស់​វៀតណាម ត្រូវ​ទប់ស្កាត់​ឲ្យ​ខាងតែបាន កុំ​ឲ្យ​នាំ​ផ្លែ​ទុរេន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។​a vei samnang 

​នៅក្នុង​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែឧសភា ឆ្នាំ​២០២៥ ឯកឧត្តម​អភិបាល​ខេត្តតាកែវ បាន​ថ្លែងថា ផ្លែ​ទុរេន​នៅក្នុង​ប្រទេស​វៀតណាម កំពុង​តែមាន​បញ្ហា​ព្រោះ​គេ​រកឃើញ​មាន​សារធាតុ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​។​​ឯកឧត្តម សង្កត់ធ្ងន់ថា «​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​សល់​ផ្លែ​ទុរេន​ច្រើន ជាពិសេស​តម្លៃ​ទុរេន​មានការ​ធ្លាក់ចុះ ហើយ​អាច​នឹង​មានការ​លួច​នាំចូល​មកកាន់​ទីផ្សា​រ​កម្ពុជា​»​។​
​ឯកឧត្តម វ៉ី សំណាង បាន​សង្កត់ធ្ងន់​ទៀតថា «​បញ្ហា​នេះ ខ្ញុំ​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វារ​តំបន់ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​កុំ​ឲ្យ​មានការ​នាំចូល​ផ្លែ​ទុរេន ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា តាម​ច្រកព្រំដែន​ខេត្តតាកែវ​»​។

,​ទោះបីយ៉ាងណា​រហូតមក​ដល់ពេលនេះ មិនមាន​ការ​លួច​នាំចូល​ផ្លែ​ទុរេន​ខុសច្បាប់​ចូលមក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​តាម​ខេត្តតាកែវ​នោះទេ ហើយ​ក្រៅពី​ផ្លែ​ទុរេន លោក​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​តាម​ច្រកទ្វារ ទប់ស្កាត់​ការ​លួច​នាំចូល​ពង​ទា ពងមាន់ និង​សាច់​បង្កក​ខុសច្បាប់​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​។​នេះ​បើតាម​ឯកឧត្តម អភិបាល​ខេត្តតាកែវ​។​​សូមបញ្ជាក់ថា ផ្លែ​ទុរេន​របស់​ប្រទេស​វៀតណាម​កំពុង​ចាល់​នៅលើ​ទីផ្សារ ដោយសារ​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស ជាពិសេស​ប្រទេស​ចិន​ត្រូវ​រាំងស្ទះ​ដោយសារ​ចិន បាន​ពង្រឹង​ការត្រួតពិនិត្យ​យ៉ាង​ដិតដល់​បំផុត លើ​ផ្លែ​ទុរេន​នាំចូល​ពី វៀតណាម និង​ថៃ ទាក់ទង​នឹង​ការ​តេស្ដ​រកមើល​សារធាតុ​គីមី ដែលមាន​នៅលើ​ផ្លែ​ទុរេន និង​សារ​ធាតុគីមី​ហាមឃាត់​ម្យ៉ាង ដែល​គេ​ប្រើ​ជា​ថ្នាំ​ជ្រលក់​ទុរេន ដើម្បី​ឲ្យ​ឆាប់​ទុំ ហើយ​វា​ត្រូវបាន​ហាមឃាត់​ដោយសារ​មាន ហានិភ័យ​ខ្ពស់ ដែល​អាច​បង្ក​ជំងឺមហារីក​លើ​អ្នក​ទទួលទាន​៕a vei samnang1 

​