» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5143 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695314 នាក់

សមត្តកិច្ចវៀតណាម បង្ក្រាបសិប្បកម្មចំនួន ៣ កន្លែងក្នុងពេលដំណាលគ្នា ដែលប្រើប្រាស់សារធាតុគីមីពុលផលិតសណ្តែកបណ្តុះជាង ១​ ០០០ តោន លក់ចែកចាយលើទីផ្សារនៅក្រុងហូជីមិញ

 

វៀតណាម៖នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការនគរបាលទីក្រុងហូជីមិញ បានបង្ក្រាបសិប្បកម្មចំនួន ០៣ កន្លែង ក្នុងសង្កាត់ Thong Tay Hoi ពាក់ព្ធ័និងការប្រើប្រាស់សារធាតុគីមីបង្កការប៉ះពាល់សុខភាពក្នុងការផលិតសណ្តែកបណ្តុះ ដោយរកឃើញធុងជ័រខ្នាតធំចំនួន ៨៦០ធុង និងសារធាតុគីមីហាមឃាត់រាប់រយលីត្រ។a vn pLANT1 

ក្រុមជនសង្ស័យ បានប្រើប្រាស់សារធាតុគីមីដើម្បីផលិតសណ្តែកបណ្តុះប្រមាណ ១ ០០០ តោន លក់ចែកចាយទៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការពីបទ «រំលោភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ» យោងតាមមាត្រា ៣១៧ នៃច្បាប់ព្រហ្មទណ្ឌវៀតណាម រួមមាន៖ឈ្មោះ Luu Van Thiep ឈ្មោះ Lam Van Hung ឈ្មោះ Nguyen Van Dinh និងឈ្មោះ Tran Van Nghia។

ក្រុមជនសង្ស័យ បានប្រើប្រាស់សារធាតុគីមីហាមឃាត់ 6-Benzylaminopurine លាយត្រាំសណ្តែកបណ្តុះ ដើម្បីឱ្យដើមធំថ្លោស គ្មានឫស និងស្រស់ស្អាត។ បើកដំណើរការតាំងពីឆ្នាំ២០២២ មក សិប្បកម្មទាំងនេះ ក្នុងមួយថ្ងៃៗបានផលិត បញ្ចេញលក់ប្រមាណ ៣តោន ទៅកាន់ផ្សារ និងហាងអាហារក្នុងខណ្ឌ Binh Thanh និង Go Vap ហើយចំនួនលក់ចេញសរុបមានលើសពី ១ ០០០តោន គិតជាទឹកប្រាក់ប្រហែលជិត ៣២ម៉ឺនដុល្លារ។

សូមជម្រាបជូនថា សារធាតុគីមីនេះអាចបង្កឱ្យពុលស្រួចស្រាវ រំខានប្រព័ន្ធរំលាយអាហារ ពិបាកដកដង្ហើម ខូចសួត និងអាចធ្វើឱ្យទារកក្នុងផ្ទៃពិការ ឬកើតជំងឺធ្ងន់ធ្ងរក្នុងរយៈពេលវែង។ បច្ចុប្បន្ន សមត្ថកិច្ចវៀតណាម កំពុងបន្តបើកការស៊ើបអង្កេតបន្ថែម ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕a vn plant a vn plant2 a vn plant3