» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1889 នាក់

ម្សិលមិញ 6712 នាក់

សរុប 20269280 នាក់

វិទ្យាស្ថានRPITSEនៅខេត្ដក្រចេះផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ...

 

ខេត្តក្រចេះ៖វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៅខេត្ដក្រចេះ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣,១៤៥ កន្លែងដល់ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។a tvet kro1 

បើតាមវិទ្យាស្ថាន RPITSE បានឱ្យដឹងថា វិទ្យាស្ថានបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ២,២៦៣នាក់ គិតចាប់ត្រឹមឆ្នាំ២០២៤ មកដល់ត្រឹមឆមាសទី១នៃឆ្នាំ២០២៦នេះ។ មុខជំនាញដែលសិស្សានុសិស្សចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេរួមមាន ១-ការងារកំបោរ, ២-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៣-សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ៤-ការថែទាំ និងជួសជុលទោចក្រយានយន្ត, ៥-ការថែទាំ និងជួសជុលរថយន្ត។

វិទ្យាស្ថាន RPITSE បានផ្តល់អាហារូបករណ៍ទៅលើ១២ មុខជំនាញមានដូចជា ១-ការងារកំបោរ, ២-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៣-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៤-ការថែទាំ និងជួសជុលទោចក្រយានយន្ត, ៥-ការថែទាំ និងជួសជុលរថយន្ត, ៦-ការផ្សារអគ្គិសនី, ៧-ការដំឡើង និងថែទាំកាំមេរ៉ាសុវត្ថិភាព, ៨-ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, ៩-សេវាកម្មកុំព្យូទ័រ, ១០-សេវាកម្មសម្អាងកាយ, ១១-សេវាកម្មកាត់សក់បុរស និង១២-ការធ្វើម្ហូបខ្មែរ។

ចំពោះវគ្គសិក្សាថ្មីនឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយចុះឈ្មោះចូលរៀនតាមរយៈលេខទូរសព្ទលេខ ០៩៧ ៧៦៧ ៤០០១/ ០១២ ៧៨៤ ៩៤៨/០៩៧ ៧៥២ ៣៣៤៦ ឬអញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ដែលមានទីតាំងស្ថិតនៅភូមិអូរឬស្សីទី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕a tvet kro