
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5066 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695237 នាក់
អឺរ៉ុប៖នៅមុនឆ្នាំ១៩៣០ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិមានតែនៅក្នុង កីឡាអូឡាំពិកប៉ុណ្ណោះ ប៉ុន្តែអូឡាំពិកគឹបើកសម្រាប់តែកីឡាករស្ម័គ្រចិត្ត មិនមែនអាជីពនោះទេ។ ប៉ុន្តែប្រទេសអ៊ុយរូហ្កាយមិនខ្វល់ពីបម្រាមទាំង នេះទេដោយប្រើកីឡាករអាជីពទាត់ក្នុងអូឡាំពិកទទួលបានមេដាយមាស ចំនួនពីរលើកជាប់ៗគ្នាគឺនៅឆ្នាំ១៩២៤នៅប៉ារីស និងនៅឆ្នាំ១៩២៨នៅទីក្រុងអាំស្ទើដាំ ដោយបានស៊ុតបញ្ចូលទីសរុបរហូតដល់២០គ្រាប់។
ក្រុមប្រទេសអឺរ៉ុបនានាបានស៊ើបអង្កេតរឿងនេះ ហើយរកឃើញពីអំពើពុក រលួយរបស់អ៊ុយរូហ្កាយក្នុងការដាក់កីឡាករអាជីពយកមកប្រកួត ហើយ ព័ត៌មានទាំងនេះបានល្បីខ្ចរខ្ចាយពាសពេញពិភពលោក រហូតដាក់បន្ទុកដល់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថែមទៀត។ គ្រប់គ្នាជាពិសេស បណ្តាប្រទេសនៅអុឺរ៉ុបបានចេញមកធ្វើអត្ថាធិប្បាយថាបើសិនជាលេងបាល់ទាត់ពិតប្រាកដនោះ គេនឹងអាចដឹងហើយថាតើនរណាជាជើងឯកពិតប្រាកដ។
លោក Jules Rimet ដែលជាប្រធាន FIFA កាលនេះនៅមិនស្ងៀម នោះទេ ព្រោះសម្ពាធគ្រប់យ៉ាងទីបំផុតលោកក៏សម្រេចលើកគម្រោងប្រកួត បាល់ទាត់ពិភពលោកដែលដាច់ដោយឡែកពីអូឡាំពិកតែម្តង ហើយកីឡា ករដែលចូលរួមនោះគឺមិនកំណត់នោះទេទាំងអាជីព និងស្ម័គ្រចិត្តគឺអាចចូលរួមបានទាំងអស់។ ឆ្នាំ១៩៣០ត្រូវបានកំណត់ជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឬ FIFA World Cup លើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ហើយប្រទេសអុ៊យរូហ្កាយ ត្រូវបានជ្រើស រើសធ្វើជាម្ចាស់ផ្ទះដើម្បីការពារមុខមាត់ប្រទេសពីការរិះគន់នៅអូឡាំពិក ហើយអ៊ុយរូហ្កាយក៏បានព្រមព្រៀងព្រោះវាចំឆ្នាំប្រារព្ធខួប ១០០ ឆ្នាំនៃរដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ ព្រមទាំងសុខចិត្តចេញទាំងថ្លៃហូបចុក ស្នាក់នៅ និងធ្វើដំណើរឱ្យគ្រប់ក្រុមទាំងអស់ដែលនឹងចូលរួម។ អ៊ុយរូហ្កាយព្រមទាំងសាងសង់កីឡាដ្ឋានថ្មីសម្រាប់បាល់ទាត់ស្របតាមបទដ្ឋានរបស់ FIFA ដែលអាចផ្ទុកមនុស្សបាន៦៨០០០នាក់ទៀតផង។
ប៉ុន្តែនៅពេលដែលគម្រោងនេះចេញជារូបរាងហើយ បែរជាក្រុមប្រទេសនៅអុឺរ៉ុប ឡាំប៉ាបដិសេធទាំងអស់គឺដោយសារតែកីឡាករដែលនឹងចូលរួម ប្រកួតនោះគឺត្រូវចំណាយពេលអស់យ៉ាងហោចណាស់ពីរខែអវត្តមានពីក្លិបនានាដែលខ្លួនកំពុងប្រកបអាជីព ណាមួយទៀតអុយរ៉ាហ្កាយនៅឆ្ងាយពីអុឺរ៉ុបរហូតដល់១០០០០គ.មដែលធ្វើដំណើរតាមកប៉ាល់ប្រើពេលដល់១៥ថ្ងៃឆ្លងមហាសមុទ្រអាត្លង់ទិកដែលតាមផ្លូវប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត។ ប្រទេសធំៗដែលសុទ្ធតែជាមហាអំណាចបាល់ទាត់ដូចជាអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ អុីតាលី បារាំង ព័រទុយហ្កាល់ ហុល្លង់ បែលហ្សីក និង ស៊ុយអែតបានបដិសេធទាំងអស់។
គេគ្រប់គ្នាគិតថាគម្រោងនេះអាចបរាជ័យហើយព្រោះបណ្តាប្រទេសធំៗ នៅអុឺរ៉ុបបានបដិសេធអស់ហើយ ប៉ុន្តែលោក Jules Rimet មិនបានបោះបង់នោះទេ លោកបានដើរពីប្រទេសមួយទៅប្រទេសមួយនៅអឺុរ៉ុបដើម្បីបញ្ចុះបញ្ចូល ហើយទីបំផុតបារាំងព្រមទៅដោយសារតែលោកជាជនជាតិបារាំងស្រាប់ តមកគឺបែលហ្សិកយល់ព្រមទៅដែរដោយសារអនុប្រធាន FIFA គឺជា ជនជាតិបែលហ្សីក ចំណែកឯយូហ្គោស្លាវីក៏ទៅ ព្រោះស្តេចអាឡិចសង់ទី១ របស់យូហ្គោស្លាវីកាលនោះចូលចិត្តបាល់ទាត់ខ្លាំងណាស់។
ប្រទេសមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ រ៉ូម៉ានី ដោយសារទ្រង់ចូលចិត្តបាល់ទាត់ដែរនោះ ហើយជឿតាមការបញ្ចុះបញ្ជូលរបស់លោក Jules Rimet ទ្រង់ក៏សម្រេចបញ្ជូនកីឡាករជម្រើសជាតិរ៉ូម៉ានីទៅដោយទ្រង់ជាអ្នករើស កីឡាករជម្រើសជាតិដោយផ្ទាល់ព្រះអង្គឯង ហើយទ្រង់ដាក់ព្រះរាជបញ្ជាដល់ម្ចាស់ក្លិបនានាដែលកីឡាករទាំងនោះលេងឱ្យត្រូវតែអនុញ្ញាត បើមិនព្រមទេនឹងមានបញ្ហាជាមួយគ្នា។ សរុបមកពីអុឺរ៉ុបមានទាំងអស់បួនក្រុមជាតំណាង ហើយគ្រប់គ្នាដឹងហើយថាទៅចូលរួមដោយសារមានសម្ពាធផ្នែក នយោបាយ។ដោយសារមធ្យោបាយធ្វើដំណើរកាលនោះមិនមានយន្តហោះនោះទេ ក្រុម ទាំងបួនត្រូវឡើងកប៉ាល់តែមួយដែលមានឈ្មោះថា SS Conte Verde ហើយរួម ទាំងលោក Jules Rimet ផងដែរដែលកាន់ជាប់តាមខ្លួននូវពានរង្វាន់ពិភព លោក World Cup។
ពានរង្វាន់នេះដែលក្រោយមកត្រូវបានប្តូរឈ្មោះជា ពានរង្វាន់ Jules Rimet Trophy វិញត្រូវបានរចនាឡើងដោយជាងចម្លាក់ និងជាជាងមាស ជនជាតិ បារាំងម្នាក់ឈ្មោះថាលោក អាប៊ែល ឡាហ្វ្លឺ (Abel Lafleur) តាមលំនាំ ជារូប ព្រះនាង ដាយអាណា ឬឈ្មោះមួយទៀតថា Nike ដែលជាទេពធីតានៃជ័យជម្នះក្នុងទេវកថាក្រិក។ រូបព្រះនាងកំពុងឈរទ្រហូតចានរាងប្រាំបីជ្រុងមួយ ហើយនៅផ្នែកខាងក្រោមមានជើងទម្រធ្វើពីថ្មមានតម្លៃពណ៌ខៀវ។
ពេលមកដល់រដ្ឋធានីម៉ុងតេវីដេអូ Montevideo ក៏កាន់តែរញ៉េរញ៉ៃដោយកីឡាដ្ឋានក៏ធ្វើមិនទាន់ហើយដោយសារភ្លៀងរាល់ថ្ងៃ។ ៥ថ្ងៃដំបូងនៃការប្រកួត ត្រូវទៅលេងនៅលើទីលាននៃកីឡាដ្ឋានផ្សេងៗដែលអាចដាក់បានមនុស្ស ឱ្យចូលទស្សនាតែត្រឹម១ឬ២ម៉ឺននាក់ ប៉ុណ្ណោះ។ ដោយសារកាលនោះជាវិបត្តិសេដ្ឋកិច្ចពិភពលោក (Great Depression) ចឹង ហើយ World Cup ដំបូងនេះមានតែ ១៣ក្រុមប៉ុណ្ណោះចូលរួម ហើយបានបែងចែកជាបួនពូលហើយលេខមួយតាមពូលនីមួយៗនឹងចូលទៅប្រកួត ពាក់កណ្តាល់ផ្តាច់ព្រាត់។ទ្វីបអាមេរិកខាងត្បូង (៧ ក្រុម)៖ អ៊ុយរូហ្គាយ, អាហ្សង់ទីន, ប្រេស៊ីល, ឈីលី, បូលីវី, ប៉េរូ និង ប៉ារ៉ាហ្គាយ។ទ្វីបអាមេរិកខាងជើង (២ ក្រុម)៖ សហរដ្ឋអាមេរិក និង ម៉ិកស៊ិក។ទ្វីបអឺរ៉ុប (៤ ក្រុម)៖ បារាំង, បែលហ្ស៊ិក, រ៉ូម៉ានី និង យូហ្គោស្លាវី
កីឡាករទាត់បញ្ចូលទីមុនគេនៃប្រវត្តិសាស្រ្តគឺកីឡាករបារាំង Lucien Lauran នៅនាទីទី១៩ នាំឱ្យបារាំងឈ្នះម៉ិកស៊ិកដោយពិន្ទុ 4-1 ។ អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ (Top Scorer)ឬកីឡាករឈ្នះស្បែកជើង មាសដំបូងគេគឺកីឡាករ អាហ្សង់ទីន លោក Guillermo Stábile ដោយរកបាន ៨ គ្រាប់ក្នុង ៤ប្រកួត បានន័យថាក្នុងមួយប្រកូតរកបានពីរគ្រាប់ ដែលជាស្ថិតិមិនទាន់មាននរណាបំបែកបាននៅឡើុយទេ សូម្បីតែខ្សែ ប្រយុទ្ធឆ្នើមបារាំង K. Mbappe នាពេលបច្ចុប្បន្ននេះ។
នៅពេលនោះប្រទេសដែលធ្វើឲ្យមានការភ្ញាក់ផ្អើលបំផុតគឺអាម៉េរិកដែលមិនហៅបាល់ទាត់ថា Football ទេតែបែរជាហៅ Soccer ទៅវិញ ហើយថែមទាំង ឈ្នះពីរ ប្រកួតជាប់គ្នាឡើងមក ពាក់កណ្តាលផ្តាច់ព្រាត់ យ៉ាងមិននឹកស្មាន ដល់ ប៉ុន្តែតាមពិតទៅកីឡាករអាម៉េរិកទាំងនោះសុទ្ធតែជនជាតិអង់គ្លេស និងស្កុតឡែនដែលបានធ្វើអន្តោប្រវេសន៍មកនៅអាម៉េរិក។
វគ្គផ្តាច់ព្រាត់គឺរវាងម្ចាស់ផ្ទះអ៊ុយរូហ្កាយ និងអាហ្សង់ទីននាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៣០ នៅលើទីលានដែលទើបតែសាងសង់រួចនៃកីឡាដ្ឋានEstadio Centenaro។ មនុស្សចូលទស្សនាពេញកៅអីទាំងជាង ៦៨ ០០០នាក់។ ប៉ុន្តែមុនពេលចាប់ផ្តើមប្រទេសទាំងពីរនៅឈ្លោះគ្នារឿងបាល់ដោយក្រុម នីមួយៗចង់ប្រើប្រាស់គ្រាប់បាល់របស់ខ្លួនតែរៀងៗខ្លួន។ ចុងក្រោយគឺ សម្រេចថាប្រើប្រាស់បាល់ទាំងពីរគ្រាប់តែម្តង ពាក់កណ្តាលដំបូងប្រើបាល់ របស់អាហ្សង់ទីន ហើយពាក់កណ្តាលចុងក្រោយប្រើបាល់អុយរ៉ាហ្កាយ។ នៅពេលលេងបាល់របស់អាហ្សង់ទីននា៤៥នាទីដំបូងនោះគឺអាហ្សង់ទីន នាំមុខដោយពិន្ទុ2-1 ដល់ពេលចូល៤៥នាទីចុងក្រោយនៅពេលប្រើបាល់ អុយរ៉ាហ្កាយវិញ មិនត្រឹមតែតាមស្មើនោះទេតែថែមទាំងយកឈ្នះដោយ លទ្ធផលសរុប4-2។
ប៉ុន្តែអ្វីដែលគួរឱ្យចងចាំបំផុតនោះគឺកីឡាករដែលស៊ុត បញ្ចូលទីចុងក្រោយបំផុតនៅនាទី៨៩នោះគឺមានដៃតែម្ខាងទេមានឈ្មោះថា Hector Castro មានរហ័សនាមថា El Mango ដែលមានន័យថាដៃទោល។
ខាងអាហ្សង់ទីនកាលនោះចាញ់ហើយមិនសុខចិត្តទេព្រោះមានភាពមិនប្រក្រតីជាច្រើន នៅទីបំផុតក្រុមអ្នកគាំទ្រនាំគ្នាចូលទៅដុតស្ថានទូតអុ៊យរូ ហ្កាយ ហើយនាំទៅដល់ជម្លោះជាតិសាសន៍ និងវិវាទនយោបាយការបរ ទេសតមករហូតប្រទេសទាំងពីរកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការ។ អាហ្សង់ទីនបានបដិសេធមិនចូល World Cup នៅលើកក្រោយៗទៀត គឺ ឆ្នាំ១៩៣៤ និងបន្តមកនៅឆ្នាំ១៩៣៨។
ទាំងនេះហើយជាការចាប់ផ្តើមនៃបាល់ទាត់ពិភពលោក.គឺចាប់ផ្តើមតែពី១៣ក្រុមនៅឆ្នាំ១៩៣០ រហូតមកដល់ ៤៨ក្រុមនៅឆ្នាំ២០២៦.ចាប់ផ្តើមតែពី៤ពូលរហូតមកដល់១២ពូល
ពីមនុស្សមើលដែលប្រមាណតែជាង៤សែននាក់កាលនោះ ពេលនេះមាន អ្នកមើលដល់ទៅជាង៥ពាន់លាននាក់។ពីកម្មវិធីដែលមិនមានលុយសោះ មកដល់ពេលនេះជាអាជីវកម្មមានតម្លៃរហូត ដល់៧.៥ពាន់លានដុល្លារអាម៉េរិក។អត្ថបទហ្វេសប៊ុកvutha mao