» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9169 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699340 នាក់

សម្តេច​តេ​ជោ​ជួយឧបត្ថម្ភ​១០​លាន​រៀល​ដល់​បេក្ខជន​ធ្លាក់​បាក់​ឌុប​អ្នកស្រី​ហែម​ស៊ី​ណាត​តែ​សា​ម៉ី​ខ្លួន​ចង់បាន​ក្របខណ្ឌ​គ្រូ​

​ភ្នំពេញ​៖ ការតស៊ូ​ទៅ​ប្រលង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ដើម្បី​សម្រេច​បំណងប្រាថ្នា​ធ្វើជា​គ្រូបង្រៀន ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូនប្រុស​ស្រី ៤​នាក់​របស់​អតីត​បេក្ខជន​វ័យ​ចំណាស់​ជាងគេ​អាយុ ៥៦​ឆ្នាំ​អ្នកស្រី ហែម ស៊ី​ណាត ត្រូវបាន​បរាជ័យ​។ ទោះជា​យ៉ាងណា ក្រោយពី​បានដឹង​លទ្ធផល​មិន​សម​តាម​បំណង​ហើយ អ្នកស្រី​បានឱ្យដឹងថា គាត់​នឹង​ព្យាយាម​ម្តងទៀត​នៅ​ឆ្នាំក្រោយ​។a hun bakdub1 

​បន្ទាប់ពី​បាន​មើលឃើញ​ពី​ភាព​តស៊ូ​របស់​បេក្ខជន​វ័យ​ចំណាស់​រូបនេះ​ភ្លាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​ឧបត្ថម្ភ​ប្រាក់ ១០​លាន​រៀល និង​បាន​ជូនពរ​លោកស្រី ឱ្យ​ប្រឡង​ជាប់​នា​ឆ្នាំក្រោយ​ផងដែរ​។​​ទោះ​ប្រឡង​បាក់​ឌុប​ធ្លាក់​តែ អ្នកស្រី ហែម ស៊ី​ណាត ប្រាប់ថា មិន​បោះចោល​ក្ដី​ស្រមៃ​ត្រឹម​នេះឡើយ ពោលគឺ​បន្ត​ប្រឡង​ទៀត​នៅ​ឆ្នាំ​២០២៣ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ក្លាយជា​គ្រូបង្រៀន​ក្នុង​ក្របខណ្ឌ ខណៈ​បច្ចុប្បន្ន​ជា​គ្រូបង្រៀន​ផ្នែក​អក្ខរកម្ម​នៅ​ឆ្នាំ​២០១០​។ អ្នកស្រី​ហែម​ស៊ី​ណាត​បានបង្ហាញ​អារម្មណ៍​មួយ​ថា ប្រសិនបើ​អ្នកស្រី​ទទួល​ការអនុគ្រោះ​ពី​ក្រសួង​អប់រំ​បញ្ចូល​ឈ្មោះ​ទៅក្នុង​ក្របខណ្ឌ​គ្រូបង្រៀន​តែម្ដង​ក៏​ល្អ ព្រោះ​កន្លងមក​អ្នកស្រី​បាន​លះបង់​ពេលវេលា​ដើម្បី​វិស័យ​អប់រំ​ដោយ​ស្ងាត់ស្ងៀម តាមរយៈ​ការប្រមូល​កម្លាំង​ក្នុងភូមិ​កសាង​សាលា​សហ​គម​ន៍​។​

​សូមបញ្ជាក់ថា​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​បេក្ខជន​មាន​អាយុ​ក្មេង​ជាងគេ​ឈ្មោះ គីម ហុង អាយុ​១៣​ឆ្នាំ ប្រឡង​ជាប់​និទ្ទេស C ដែលជា​សិស្ស​ដែល​ទទួលបាន​ការឃ្លាំមើល​ពីស​ម្តេច​ហ៊ុនសែន​យូ​មកហើយ​។​ឯ​បេក្ខជន​ចាស់​ជាងគេ​គឺ​លោកស្រី ហែម ស៊ី​ណាត អាយុ​៥៦​ឆ្នាំ មកពី​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​សម្រាប់​កុមារ គីម ហុង សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងថា នឹង​ចុង​ផ្តើម​អោយ​រៀន​យកស​ញ្ញាប​ត្រ័​បរិ​ញ្ញាប​ត្រ័​បាន ២​មហាវិទ្យាល័យ​១ នៅ​មហាវិទ្យាល័យ​ឌីជីថល របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​១​ទៀត សកលវិទ្យា​ល័យ​ប៊ែលធី៕a hun bakdub a hun bakdub2 
​